អ្នកប្រើប្រាស់:វឹុំងស្រីលក្ខ័
សូមជំរាបសួរនិងស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ខ្ញុំឈ្មោះ វឹុង ស្រីល័ក្ខ ភេទ ស្រី កើតនៅថ្ងៃទី១៦ ខែមេសាឆ្នាំ១៩៩៨ ជាសិស្សរៀននៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប ផ្នែកព័ត៌មានវិទ្យានិងភាសា ជំនាន់ទី៥ ទីកន្លែងកំណើត៖ ភូមិមានរិទ្ធ ឃំុកណា្កល ស្រុកទឹកឈូ ខេត្តកំពត។
ភូមិមានរិទ្ធ

ភូមិមានរិទ្ធ គឺជាភូមិមួយដែលមានចំងាយ៤០គីឡូម៉ែត ពីទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកទឹកឈូ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ២០០០ គ្រួសារ ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។
មាតិកា [លាក់] ១ ភូមិមានរិទ្ធ ២ ស្រុកទឹកឈូ ៣ បំណែងចែករដ្ឋបាល សេដ្ឋកិច្ចស្រុកទឹកឈូ ៤ វប្បធម៌ ៥ ខេត្តកំពត[កែប្រែ]
ស្រុកទឹកឈូ
[កែប្រែកូដ]
ស្រុកទឹកឈូគឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពតដោយឆ្លងកាត់តាមខេត្តកែបស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាមកូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកទឹកឈូ។
សន្តិសុខ
[កែប្រែកូដ]
ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។
វិស័យសុខាភិបាល
[កែប្រែកូដ] ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។
សេដ្ឋកិច្ចភូមិមានរិទ្ធ
[កែប្រែកូដ]
ប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ចេក ក្រូច ស្វាយ ទៀប ដំឡូង ត្រាវ ពោត ដូង...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
វប្បធម៌់
[កែប្រែកូដ]
ភូមិមានរិទ្ធច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )
ខេត្តកំពត
[កែប្រែកូដ] ទាំងអស់នេះសុទ្ធតែជាការឧទារណ៏របស់ខ្ញុំតែប៉ុណោ្ណះក្នុងគោលបំណងដើម្បីសិក្សា អំពីវីគីភីឌា!
សូមស្វាគមន៏មកកាន់វិគីភីឌារបស់នាងខ្ញុំវឹុង ស្រីលក្ខ័


ឈ្មោះសាលា | ឈ្មោះសិស្ស | ភេទ | ឆ្នាំ |
---|---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | ចន ដាលីន | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ស៊ុន សុវណ្ណដាវី | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | នាក់ ចិន្តា | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | វឹុង ស្រីល័ក្ខ | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | មាស សុបិុ | ប្រុស | ឆ្នាំទី១ |