អ្នកប្រើប្រាស់:សារឿន កូនពុក
[សេចក្ដីផ្ដើម]
ជាដំបូង!សូមជំរាប់សួរលោកពុកខ្ញុំបាទឈ្មោះ សាន សារឿន ភេទប្រុស សិក្សានៅសាលា បច្ចែកទេស ដុនបូស្កូកែប ផ្នែកព៏តមានវិទ្យា ជំនាន់ទី ៥ ៕ កូនមកេពីស្រុកដងទង់ ហើយកើតនៅឆ្នាំ ១៩៩៧។
ស្រុកដងទង់
គឺជាស្រុកមួយដែលស្ថិតនៅខេត្តកំពត។ ស្រុកដងទង់គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំបីនៃខេត្ដកំពត ។ បើយើងធ្វើដំណើរទៅស្រុកដងទង់យើងធ្វើដំណើរតាមផ្លូវជាតិលេខ៣ដល់ស្រុកឈូកបត់ទៅទិសខាងត្បូងខាងលិចវិទ្យាល័យឈូកហើយប្រហែល២០km យើងនិងដល់ស្រុកដងទង់ ហើយធ្វើដំំណើរពីស្រុកកំពង់ត្រាច មកស្រុកដងទង់ក៏បានដែរ។
ស្រុកដងទង់មានផ្លូវបំបែកជាបួនគឺ ទៅទិសខាងកើតទៅឈុំ ទទុង ត្រពាំងត្រាំញ់ ទិសខាងលិចទៅវត្ដក្រាំលាវ ខាងត្បូងទៅស្រុកកំពង់ត្រាច និងខាងជើងទៅស្រុកឈូក ។ ស្រុកនេះមានវិទ្យាល័យមួយ ឈ្មោះថា វិទ្យាល័យប៉ុនរ៉ានីហ៊ុនសែនដងទង់ បឋមសិក្សាដងទង់ និងមានផ្សាមួយឈ្មោះថា ផ្សារដងទង់ ដែលមានប្រជាជនជាច្រើន ។ ស្រុកដងទង់គឹជាស្រុកមួយដែលស្ថិតនៅតំបន់ដាច់ស្រយាល ពីទីរួមខេត្ដកំពត។ ស្រុកដងទង់មានព្រំប្រទល់ខាងលិចជាប់ស្រុកទឺកឈូ ខាងត្បូងជាប់ស្រុកកំពង់ត្រាច ខាងកើតជាបស្រុកបន្ទាយមាស ខាងជើងជាប់ស្រុកឈូក។ [១]
ប្រវត្តិសាស្រ្ត
កាលពីដើមឡើយស្រុកកំពង់ត្រាច គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូវនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ មិនមានទឹកស្អាត និង អគ្គីសនី គ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ប្រជាពលរដ្ខបានពឹងផ្អែកទៅលើទឹកអណ្តូងនិងនិងភ្លៀង ហើយរាល់ការធ្វើដំណើរគឺធ្វើតាម រទះគោ(តាមស្រែ) ឬ ថ្មើរជើង ព្រោះផ្លូវ តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។
ប្រជាជន
ស្រុកដងទង់មានប្រជាជនភាគច្រើនប្រកបររបរជាកសិករ ។ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើនទៀត ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត
ស្រុកនេះផ្ទៃក្រលា៣៤៥០០ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផល(២៦,២៧c) ភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា ស្រុកដងទង់មានសម្ថភាពអាចផលិតស្រូវបានគ្រប់គ្រន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាន។ ស្រុកដងទង់សំបូរស្រូវម៉ែនទែនសម្រាប់ប្រជាកសិករនៅក្នុងស្រុក។ ប្រជាជនម្នាក់ៗធ្វើស្រែចំការ និងអ្នកខ្លះមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ សង្គមមានការអភិវឌ្ឍន៍ជាលំដាប់។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ គ្មានចន្លោះឡើយ ។
អភិវឌ្ឍន៏
ស្រុកដងទង់ ចំពោះការអភិវឌ្ឈន៍វិញបើនិយាយពីផ្លូវថ្នល់វិញ មានផ្លូវខ្វាត់ខ្វែងមន្ទីរពេទ្យ សាលារៀនមានប្រព័ន្ធធារាសាស្រ្តដួជា ផ្លូវទឹក អណ្ដូង អណ្ដូងលូ និង មានអ្វីជាច្រើនទៀត សំរាប់អោយប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ទឹក ។ ចំពោះផ្នែកអសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ផ្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំចំពោះទុក្ខវេទនារបស់ប្រជាជន ។ ហេតុនេះហើយទើបប្រជាជនមានជីវភាពធូធារឡើងជានិរន័្ដ ៕

សេដ្ឌកិច្ច
សេដ្ធកិច្ចនៅក្នុងស្រុកកំពុងត្រាចប្រជាជនប្រកបររបរជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់ដូចគេ។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។
វប្បធម៍
ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។
[នេះគឺទន្លេមួយនៅ
ក្រុងកំពត] ដែលមានប្រជាជនរស់នៅយ៉ាងកុះក៏មានរមណីយដ្ឋានស្រស់ស្អាត ទន្លេនេះជាទីកន្លែងដ៏ស្រស់ស្អាតថែមទៀត ហើយជាតំបន់ទេសចរមកទស្សនាថែមទៀតផង។បើមើលទៅខាងក្នុងវិញសត្វត្រីគ្រប់់ប្រភេទ រីឯខាងលើគោកវិញមានក្បូក្បាច់រចនាយ៉ាងល្អប្រណិតសម្រាប់ភ្ញៀវជាតិ នឹង អន្តរជាតិទៀតផង មានសន្តិសុខ សន្តាប់ធ្នាប់ ហើយមានសេវាកម្មល្អថែមទៀតផង។



ឈ្មោះសាលា | ឈ្មោះសិស្ស | ភេទ | ឆ្នាំ |
---|---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | សន សារឿន | ប្រុស | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ម៉ា រ៉ាទី | ប្រុស | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ម៉ឺ សិទ្ធិ | ប្រុស | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | កែត ឡាយ | ប្រុស | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ធៀន ហុង | ប្រុស | ឆ្នាំទី១ |