Jump to content

អ្នកប្រើប្រាស់:ធៀន ហុង

ពីវិគីភីឌា

សូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ។ ខ្ញំុបាទឈ្មោះធៀន ហុង ភេទ ប្រុស​ អាយុ​ ១៩ ឆ្នាំ ទីកន្លែងកំណើត ភូមិព្រៃជើង​ ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ។​​ ជានិសិត្សផ្នែកពត៏មានវិទ្យា​ និង​ ភាសា ឆ្នាំទី១ ជំនាន់ទី៥ ។

ភូមិព្រៃជើង

ភូមិព្រៃជើង​ គឺជាភូមិមួយដែលមានចំងាយ១២៥គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកគីរីវង់​ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ៣៥០០ គ្រួសារ ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​វិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។

សេដ្ឋកិច្ផភូមិព្រៃជើង

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៨០%ប្រកបរបរជាកសិករ ៤០%ជាអាជីវករលក់ដូរ ២០%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ដំឡូង សណ្ដែកដី​ពោត​ ម្ទេស​ ម្រេច ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង និង​ ផ្លូវថ្នល់ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារទន្លាប់ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វិស័យអប់រំ

ចំពោះវិស័យអប់រំក្នុងភូមិព្រៃជើងមានការរីកចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។

វិស័យសុខាភិបាល

ចំពេោះវិស័យសុខាភិបាល ក្នុងភូមិព្រៃជើងឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

ការអភិវឌ្ឃន៍

ចំពោះការអភិវឌ្ឈន៍ចំពោះភូមិព្រៃជើងវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ​ ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភុូមិ ​​ ។ 

សន្តិសុខ

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​ហើយនឹងមានការជុះដើរល្បាតជារៀងរាល់ថ្ងៃនឹងជារៀងរាល់ពេលយប់ផងដែរ។

ទន្លេបាទីស្ថិតនៅខេត្តតាកែវ
នាក់តាកែវ
រង្វង់មូល២០០០ដែលស្ថិតនៅខេត្តកំពត
ឈ្មោះសិស្សអាយធី មកពី អាយុ ភេទ
សុខ​ ចាន់វត្តី កំពង់ត្រាច ១៨ ស្រី
ម៉ា​ រ៉ាទី កំពង់ត្រាច ១៩ ប្រុស
មាស សុប៉ិ កំពត ២១ ប្រុស
វ៉ឹង ស្រីលក្ខ កំពត ១៨ ស្រី
ឈឹម សុជាតិ តាកែវ ១៨ ប្រុស
ជីម​ រតនា ស្រុកកំពង់ត្រាច ១៨ ស្រី
ជឿន ពិសិដ្ឋ កំពង់ត្រាច ​ ១៩ ប្រុស