អ្នកប្រើប្រាស់:ធៀន ហុង
សូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ។ ខ្ញំុបាទឈ្មោះធៀន ហុង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ទីកន្លែងកំណើត ភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ។ ជានិសិត្សផ្នែកពត៏មានវិទ្យា និង ភាសា ឆ្នាំទី១ ជំនាន់ទី៥ ។
ភូមិព្រៃជើង
ភូមិព្រៃជើង គឺជាភូមិមួយដែលមានចំងាយ១២៥គីឡូម៉ែត ពីទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ៣៥០០ គ្រួសារ ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។


ឈ្មោះសិស្សអាយធី | មកពី | អាយុ | ភេទ |
---|---|---|---|
សុខ ចាន់វត្តី | កំពង់ត្រាច | ១៨ | ស្រី |
ម៉ា រ៉ាទី | កំពង់ត្រាច | ១៩ | ប្រុស |
មាស សុប៉ិ | កំពត | ២១ | ប្រុស |
វ៉ឹង ស្រីលក្ខ | កំពត | ១៨ | ស្រី |
ឈឹម សុជាតិ | តាកែវ | ១៨ | ប្រុស |
ជីម រតនា | ស្រុកកំពង់ត្រាច | ១៨ | ស្រី |
ជឿន ពិសិដ្ឋ | កំពង់ត្រាច | ១៩ | ប្រុស |