Jump to content

អ្នកប្រើប្រាស់:ជីម រតនាកំពត

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១២:១៦ ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧ ដោយ 36.37.203.71 (ការពិភាក្សា)

សូមស្វាគមន៍មកកាន់វីគីភីឌារបស់នាងខ្ញុំ ជីម រតនា ជាសិស្សផ្នែកព័ត៌មានវិទ្យានិងភាសាជំនាន់ទី៥ ។

ភូមិស្រែកាន់​

        ​​ភូមិស្រែកាន់គឺជាភូមិមួយដែលស្ថិតនៅ នៅឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ហើយភូមិស្រែកាន់មានផ្ទៃដីប្រម៉ាន ៥០០០ ម៉ែតការេ​ ។​ ភូមិស្រែកាន់ មានព្រំប្រទល់ខាងជើងជាប់ ភូមិស្រែកាន់ចិន ខាងលិច ជាប់ភូមិព្រៃក្រឡា ខាងកើតជាប់ ភូមិអង្គម្លី និងខាងត្បូងជាប់​ ភូមិរំចេក។ ។ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។​​ហើយភូមិស្រែកាន់គឺមានភាពស្រស់ស្អាត់ណាស់និងប្រជាជនជាច្រើនហើយចេះស្រលាញ់រាប់អាននិងចេះជួយទុក្ខ​ធូរះគ្នាទៅវិញទៅមកមិនរើសអើងអ្នកមានឬអ្នកក្រ

អ្នកមានឡើយ។ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​វិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។

សេដ្ឋកិច្ច

         ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារទូកមាសចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំណេះដឹងច្រើនផងដែរ។

ការអប់រំ

        ចំពោះវិស័យអប់រំក្នុងភូមិស្រែកាន់មានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់អនុវិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។

ការអភិវឌ្ឍន៍

      ចំពោះការអភិវឌ្ឈន៍ចំពោះភូមិស្រែកាន់វិញបើនិយាយពីផ្លូវមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ 

ទេសចរណ៍

      ហើយនៅភូមិស្រែកាន់ពំុមានកន្លែងទេសចរណ៍ទេ ។


Official names ឈ្មោះរបស់សិស្សផ្នែកIT!
ឈ្មោះសាលា ឈ្មោះសិស្ស ភេទ ឆ្នាំ
សាលាបច្ចេកទេសដុនបូស្គូកែប ជីម រតនា ​​ ស្រី ឆ្នាំទី១
សាលាបច្ចេកទេសដុនបូស្គូកែប ស៊ុន សុវណ្ណដាវី ស្រី ឆ្នាំទី១
សាលាបច្ចេកទេសដុនបូស្គូកែប ចន ដាលីន ​ ស្រី ឆ្នាំទី១
នេះជាស្ពានចាស់
បន្លែ ខេត្តកំពត
រង្វង់មូលធុរ៉េននៃខេត្តកំពត
មាត់ព្រែកកំពត