អ្នកប្រើប្រាស់:ជីម រតនាកំពត
Appearance
សូមស្វាគមន៍មកកាន់វីគីភីឌារបស់នាងខ្ញុំ ជីម រតនា ជាសិស្សផ្នែកព័ត៌មានវិទ្យានិងភាសាជំនាន់ទី៥ ។
ភូមិស្រែកាន់គឺជាភូមិមួយដែលស្ថិតនៅ នៅឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ហើយភូមិស្រែកាន់មានផ្ទៃដីប្រម៉ាន ៥០០០ ម៉ែតការេ ។ ភូមិស្រែកាន់ មានព្រំប្រទល់ខាងជើងជាប់ ភូមិស្រែកាន់ចិន ខាងលិច ជាប់ភូមិព្រៃក្រឡា ខាងកើតជាប់ ភូមិអង្គម្លី និងខាងត្បូងជាប់ ភូមិរំចេក។ ។ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។ហើយភូមិស្រែកាន់គឺមានភាពស្រស់ស្អាត់ណាស់និងប្រជាជនជាច្រើនហើយចេះស្រលាញ់រាប់អាននិងចេះជួយទុក្ខធូរះគ្នាទៅវិញទៅមកមិនរើសអើងអ្នកមានឬអ្នកក្រ
អ្នកមានឡើយ។
សេដ្ឋកិច្ច
ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត ស្ពី ម្រេច ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារទូកមាសចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំណេះដឹងច្រើនផងដែរ។
ការអប់រំ
ចំពោះវិស័យអប់រំក្នុងភូមិស្រែកាន់មានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់អនុវិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង គ្រូសារ អោយការរីនចម្រើន។
ការអភិវឌ្ឍន៍
ចំពោះការអភិវឌ្ឈន៍ចំពោះភូមិស្រែកាន់វិញបើនិយាយពីផ្លូវមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ។
ទេសចរណ៍
ហើយនៅភូមិស្រែកាន់ពំុមានកន្លែងទេសចរណ៍ទេ ។
ឈ្មោះសាលា | ឈ្មោះសិស្ស | ភេទ | ឆ្នាំ |
---|---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | ជីម រតនា | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ស៊ុន សុវណ្ណដាវី | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ចន ដាលីន | ស្រី | ឆ្នាំទី១ |

