អ្នកប្រើប្រាស់:ជីវ ចិត្រា១២
សេចក្តីផ្តើម
Section 1: ការណែនាំខ្លួន
សូមជំរាបសួរ និងសូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ ។
ខ្ញុំបាទឈ្មោះ ជីវ ចិត្រា ភេទ ប្រុស អាយុ ២១ឆ្នាំ កើតនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស[១][២] ខេត្តកំពត[៣] ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប នៃ ប្រទេសកម្ពុជា។ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ជំនាន់ទី០៦ ឆ្នាំទី០១ នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវិដេអូ និង ជាអ្នកថតវីដេអូនិងរូបភាព។
Section 2: អំពីរូបភាពនៃខេត្តកំពត!


Section 3:ភូមិស្រែត្រែង
Sub-Section 1:ព័ត៌មានអំពីភូមិ
ភូមិស្រែត្រែង: សព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស នៃខេត្តកំពត មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត[៤] ។ ហើយភូមិស្រែត្រែង[៥][៦]ស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់[៧] ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ [៨] ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ហើយក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយផងដែរ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃចំនួន ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ប្រជាជនរស់នៅក្នុងភូមិស្រែត្រែងភាគច្រើន ប្រកបមុខរបរជា កសិករ ខ្លះ លក់ដូរ ធ្វើមុខជំនួញអង្ករ ជួញមាន់ ជួញជ្រូកផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ ដូចជា គ្រូបង្រៀនជាដើម។ ប្រជាជននៅទីនោះ មានជីវភាពធូធាច្រើន ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើនជាគ្រួសារមានជីវភាពមធ្យម ចំណែកការធ្វើស្រែវិញ គឺដីនៅទីនោះមានជីជាតិល្អ បើគ្រោះធម្មជាតិអំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ[៩] ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។
Sub-Section 2 អំពីតារាង
ឈ្មោះសាលា | ឈ្មោះមុខវិជ្ជា | ឆ្នាំសិក្សា |
---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | Photography | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Socical communication | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Computer skill | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Basic Internet | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English level | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Jornaism | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Radio and sound | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Scrip writting | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Camera operator | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English reading | ឆ្នាំ ២០១៦-២០១៨ |
ឯកសារយោង
- ↑ Banteay Meas(District)on www.citypopulation.de 03,11,2017
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ តំបន់ទេសចរណ៍ក្នុងខេត្តកំពត
- ↑ ខេត្តកំពត
- ↑ Banteay Meas Population
- ↑ National Institute of Statistics
- ↑ Trapeang Thum Area ref
- ↑ TRAPEANG THUM Populationទៅយកដំណភ្ជាប់នៅ 03 11 2017
- ↑ ចុចទីនេះដើម្បីចូលទៅកាន់ប្រភបឯកសារដើម