អ្នកប្រើប្រាស់:ជីម សំអាត
សូមជំរាបសួរនិងស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ ខ្ញុំឈ្មោះ ជីម សំអាត ភេទ ស្រី កើតនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ជាសិស្សរៀននៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ជំនាន់ទី៦ ទីកន្លែងកំណើត៖ ភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកកំបន្ទាយមាស ខេត្តកំពត។

ភូមិគាថាវង្សក្រោមគឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ហើយមានផ្ទៃដីប្រមាន ៣៨០០ម៉ែតការេដោយបូករួមទាំងដីស្រែផង។ ដីស្រែ ហើយនិងដីភូមិ គឺមានបរិមាត្រប្រហាក់ប្រហែលគ្នា។ ប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា ពីព្រោះគេគិតថាគ្មានកន្លែងណាដែល អាចរស់ស្រួលជាងលំនៅស្ថានរបស់ខ្លួននោះទេ។ នៅក្នុងភូមិនេះមិនសូវសំបូរដំណាំ និងបន្លែនោះទេ ប៉ុន្តែវាសំបូរទៅដោយដើមឈើ និងដំណាំហូបផ្លែជាច្រើនដូចជា៖ ដើមដូង ដើមត្នោត ល្ហុង ខ្នុរ ស្វាយ ក្រូច ត្របែក ទៀប ចេក សេដា និងដំឡូង <ល>។
ស្រុកបន្ទាយមាស
ស្រុកបន្ទាយមាសគឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពតដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាមកូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស។ <ref>National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province,
ស្រុកបន្ទាយមាសថ្វីបើជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិចប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។
ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។
បំណែងចែករដ្ឋបាល
ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ ៖
- ត្នោតចុងស្រង់
- ត្រពាំងសាលាខាងកើត
- ត្រពាំងសាលាខាងលិច
- ទូកមាសខាងកើត
- ទូកមាសខាងលិច
- បន្ទាយមាសខាងកើត
- បន្ទាយមាសខាងលិច
- ព្រៃទន្លេ
- វត្តអង្គខាងជើង
- វត្តអង្គខាងត្បូង
- សំរោងក្រោម
- សំរោងលើ
- ស្ដេចគង់ខាងជើង
- ស្តេចគង់ខាងត្បូង
- ស្តេចគង់ខាងលិច
write here
សេដ្ឋកិច្ចស្រុកបន្ទាយមាស
ស្រុកបន្ទាយមាសនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ចេក ក្រូច ស្វាយ ទៀប ដំឡូង ត្រាវ ពោត ដូង...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
វប្បធម៌[កែប្រែ]
ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )
3rd section
- 1st star
- 2nd star
- 3nd star
write here
4th sectioin
- banana
- coconut
- papaya

sub-section e
ឈ្មោះសាលា | ឈ្មោះមុខវិជ្ជា | ឆ្នាំសិក្សា |
---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | Photography | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Socical communication | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Computer skill | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Basic Internet | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English level | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Jornaism | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Radio and sound | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Scrip writting | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Camera operator | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English reading | ឆ្នាំ ២០១៦-២០១៨ |