អ្នកប្រើប្រាស់:ធៀន ហុង
គឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។ តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ) គឺជាក្រុងតូចមួយដែលមានប្រជាជន ៣៩១៨៦ នាក់។
តាកែវជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ដោយសារអតីតនគរវ្នំ និង នគរស្នងរបស់នគរនេះ កម្ពុជៈទឹក (ចេនឡាទឹក) ត្រូវបានតាំងនៅក្នុងតំបន់នេះ។
គោរមងាររបស់សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយខេត្ត ស្រុក ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុន្នីវង្ស (១៩២៧‑១៩៤១) មានដូចខាងក្រោម៖
ចៅហ្វាយខេត្ត: ឧកញ៉ាពិស្ណុលោក មហេន្ទ្រសក្តិពិភ័ក្ដិ រដ្ឋាមហាបុរន្តគ្រាម អគ្គសេនាមហាមាត្យ ឧត្ដមក្រមពាហុ
ភូឈួយខេត្ត: ស្នេហានុលោក បាឡាត់ខេត្ត: វិជិតពិស្ណុលោក ចៅហ្វាយស្រុកទ្រាំង: ជំនិតពិស្ណុលោក បាឡាត់ស្រុកទ្រាំង: រក្សានុលោក ចៅហ្វាយស្រុកគិរីវង់: ពិភ័ក្ដិស្នេហាពិស្ណុលោក ចៅហ្វាយស្រុកមេញ: មន្ត្រីពិស្ណុលោក ចៅហា្វយស្រុកបាទី: វង្សាអនុជិត ចៅតំបន់ត្រាំខ្នារ: ពិភ័ក្ដិជនបទ ចៅតំបន់អន្លង់ទៀន: ជំនិតអនុលោក ចៅហ្វាយស្រុកសំរោង: ជំនិតវង្សា ចៅហ្វាយស្រុកព្រៃកប្បាស: ជ័យយោធា ចៅតំបន់អង្គរបុរី: រក្សាបុរី ចៅហ្វាយស្រុកត្រាំកក់: វិជិតសេដ្ឋាន
ភូមិភាគរដ្ឋបាល (១៩៤៧)
នៅគ.ស ១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧ ដែលខេត្តតាកែវជាប៉ែកមួយស្ថិតនៅក្នុង ភូមិភាគរដ្ឋបាលទី៧ដែលមានបញ្ចូលរវៀងខេត្តតាកែវ និង កំពត [២] បុគ្គល
តាម៉ុក – ឥស្សរជនជើងចាស់ក្នុងរបបខ្មែរក្រហម គឹម-សុខា – អនុប្រធានគណបក្សសង្គ្រោះជាតិ និង ជាអនុប្រធានរដ្ឋសភា សុខ-អាន – ឧបនាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា
រដ្ឋបាល
ខេត្តតាកែវមាន ១ ក្រុង, ៩ ស្រុក, ៩៧ ឃុំ, ៣ សង្កាត់ និង ១១១៧ ភូមិ [៣][៤]៖ ក្រមស្រុក/ក្រុង ស្រុក/ក្រុង ស្រុក/ក្រុងជាឡាតាំង ២១០១ អង្គរបូរី Angkor Borei ២១០២ បាទី Bati ២១០៣ បូរីជលសារ Bourei Cholsar ២១០៤ គិរីវង់ Kiri Vong ២១០៥ កោះអណ្តែត Kaoh Andaet ២១០៦ ព្រៃកប្បាស Prey Kabbas ២១០៧ សំរោង Samraong ២១០៨ ដូនកែវ (អតីតក្រុងតាកែវ) Doun Kaev ២១០៩ ត្រាំកក់ Tram Kak ២១១០ ទ្រាំង Treang
ខេត្តតាកែវជាខេត្តមួយមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តទាំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តដែលទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា (កម្វុជៈ) ដោយមានប្រាសាទបុរាណរហូតដល់ ៣៤។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទដែលមានរូបរាងច្បាស់លាស់ចំនួន ៦ [៥]កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖
ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបុរី។ ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោ ស្រុកគិរីវង់។ ប្រាសាទនាងខ្មៅ ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។ ប្រាសាទភ្នំជីសូរ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរក្នុងស្រុកសំរោង។ ប្រាសាទភ្នំតាម៉ៅ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។ ប្រាសាទតាព្រហ្ម (ខេត្តតាកែវ) ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
សេដ្ឋកិច្ច
ផ្សារ៖ កំពង់ជ្រៃ កោះអណ្ដែត គិរីវង់(ឃុំព្រៃរំដេង) ក្បាលពោធិ៍ ដូនកែវ ដើមរកា តាកែវ ត្រពាំងអណ្ដើក ត្រាំកក់ ត្រាំខ្នារ ថ្នល់បែកគុស ទន្លាប់ ធំ បត់រកាព្រៃល្វា ព្រៃសណ្ដែក ព្រំដែនថាម៉ូ ភ្នំដឹន ឫស្សីស្រុក សៃវ៉ា សំរោងយ៉ោង អង្គតាសោម អង្គរកា អង្គរបុរី
សូមមើលផងដែរ
ដំណឹកជញ្ជូននៅកម្ពុជា ភ្នំជីសូរ្យ រមណីយដ្ឋានសម័យអង្គរស្ថិតនៅក្នុងខេត្តតាកែវ



ឈ្មោះសិស្សអាយធី | មកពី | អាយុ | ភេទ |
---|---|---|---|
សុខ ចាន់វត្តី | កំពង់ត្រាច | ១៨ | ស្រី |
ម៉ា រ៉ាទី | កំពង់ត្រាច | ១៩ | ប្រុស |
មាស សុប៉ិ | កំពត | ២១ | ប្រុស |
វ៉ឹង ស្រីលក្ខ | កំពត | ១៨ | ស្រី |
ឈឹម សុជាតិ | តាកែវ | ១៨ | ប្រុស |
ជីម រតនា | ស្រុកកំពង់ត្រាច | ១៨ | ស្រី |
ជឿន ពិសិដ្ឋ | កំពង់ត្រាច | ១៩ | ប្រុស |