អ្នកប្រើប្រាស់:ធៀន ហុង
[លាក់] ក្រុមការងារយើង កំពុងស្វែងរកអ្នកស្ម័គ្រចិត្តដែលចង់ចូលរួមពង្រីកបណ្ដាញសមគមន៍វិគីភីឌាយើង។ សូមទំនាក់ទំនងមកកាន់ក្រុមការងារយើង តាមរយៈបណ្ដាញសង្គម social media ខាងក្រោម៖
FB Fan Page | Twitter | Google+ | Mailing List ខេត្តតាកែវ (ត្រូវបានបញ្ជូនបន្តពី តាកែវ) តាកែវ ខេត្ត ផែនទីកម្ពុជាបំភ្លឺតាកែវ កូអរដោនេ: 010°59′N 104°47′Eកូអរដោនេ: 010°59′N 104°47′E ប្រទេស កម្ពុជា ទីរួមខេត្ត ដូនកែវ ផ្ទៃក្រឡា
• សរុប ៣៥៦៣ គម២ (១៣៧៦ ម៉ាយ ការ)
ប្រជាជន (២០០៨)[១]
• សរុប ៨៤៣៩៣១ • សន្ទភាព ២៣១,០/គម២ (៥៩៨/ម៉ាយ ការ)
ល្វែងម៉ោង ម.ស.ស.+០៧ ក្រមវាយទូរសព្ទ +៨៥៥ ក្រមអ.ម.អ. ៣១៦៦ KH-២១ ស្រុក ១០ ឃំុ និង សង្កាត់ ១០០ (៩៧ ឃុំ និង ៣ សង្កាត់) ភូមិ ១១១៧
តាកែវ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។ តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ) គឺជាក្រុងតូចមួយដែលមានប្រជាជន ៣៩១៨៦ នាក់។
តាកែវជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ដោយសារអតីតនគរវ្នំ និង នគរស្នងរបស់នគរនេះ កម្ពុជៈទឹក (ចេនឡាទឹក) ត្រូវបានតាំងនៅក្នុងតំបន់នេះ។
មាតិកា[លាក់]
១ និរុត្តិសាស្ត្រ ២ ប្រវត្តិ ២.១ ១៩២៧-១៩៤១ ២.២ ភូមិភាគរដ្ឋបាល (១៩៤៧) ៣ បុគ្គល ៤ រដ្ឋបាល ៥ ធនធានប្រវត្តិសាស្រ្តខេត្តតាកែវ ៦ សេដ្ឋកិច្ច ៧ សូមមើលផងដែរ ៨ ឯកសារយោង ៩ សូមមើលផងដែរ
និរុត្តិសាស្ត្រ [កែប្រែកូត] ប្រវត្តិ [កែប្រែកូត] ១៩២៧-១៩៤១ [កែប្រែកូត]
គោរមងាររបស់សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយខេត្ត ស្រុក ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុន្នីវង្ស (១៩២៧‑១៩៤១) មានដូចខាងក្រោម៖
ចៅហ្វាយខេត្ត: ឧកញ៉ាពិស្ណុលោក មហេន្ទ្រសក្តិពិភ័ក្ដិ រដ្ឋាមហាបុរន្តគ្រាម អគ្គសេនាមហាមាត្យ ឧត្ដមក្រមពាហុ
ភូឈួយខេត្ត: ស្នេហានុលោក បាឡាត់ខេត្ត: វិជិតពិស្ណុលោក ចៅហ្វាយស្រុកទ្រាំង: ជំនិតពិស្ណុលោក បាឡាត់ស្រុកទ្រាំង: រក្សានុលោក ចៅហ្វាយស្រុកគិរីវង់: ពិភ័ក្ដិស្នេហាពិស្ណុលោក ចៅហ្វាយស្រុកមេញ: មន្ត្រីពិស្ណុលោក ចៅហា្វយស្រុកបាទី: វង្សាអនុជិត ចៅតំបន់ត្រាំខ្នារ: ពិភ័ក្ដិជនបទ ចៅតំបន់អន្លង់ទៀន: ជំនិតអនុលោក ចៅហ្វាយស្រុកសំរោង: ជំនិតវង្សា ចៅហ្វាយស្រុកព្រៃកប្បាស: ជ័យយោធា ចៅតំបន់អង្គរបុរី: រក្សាបុរី ចៅហ្វាយស្រុកត្រាំកក់: វិជិតសេដ្ឋាន
ភូមិភាគរដ្ឋបាល (១៩៤៧) [កែប្រែកូត]
នៅគ.ស ១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧ ដែលខេត្តតាកែវជាប៉ែកមួយស្ថិតនៅក្នុង ភូមិភាគរដ្ឋបាលទី៧ដែលមានបញ្ចូលរវៀងខេត្តតាកែវ និង កំពត [២] បុគ្គល [កែប្រែកូត]
តាម៉ុក – ឥស្សរជនជើងចាស់ក្នុងរបបខ្មែរក្រហម គឹម-សុខា – អនុប្រធានគណបក្សសង្គ្រោះជាតិ និង ជាអនុប្រធានរដ្ឋសភា សុខ-អាន – ឧបនាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា
រដ្ឋបាល
ខេត្តតាកែវមាន ១ ក្រុង, ៩ ស្រុក, ៩៧ ឃុំ, ៣ សង្កាត់ និង ១១១៧ ភូមិ [៣][៤]៖ ក្រមស្រុក/ក្រុង ស្រុក/ក្រុង ស្រុក/ក្រុងជាឡាតាំង ២១០១ អង្គរបូរី Angkor Borei ២១០២ បាទី Bati ២១០៣ បូរីជលសារ Bourei Cholsar ២១០៤ គិរីវង់ Kiri Vong ២១០៥ កោះអណ្តែត Kaoh Andaet ២១០៦ ព្រៃកប្បាស Prey Kabbas ២១០៧ សំរោង Samraong ២១០៨ ដូនកែវ (អតីតក្រុងតាកែវ) Doun Kaev ២១០៩ ត្រាំកក់ Tram Kak ២១១០ ទ្រាំង Treang ធនធានប្រវត្តិសាស្រ្តខេត្តតាកែវ
ខេត្តតាកែវជាខេត្តមួយមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តទាំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តដែលទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា (កម្វុជៈ) ដោយមានប្រាសាទបុរាណរហូតដល់ ៣៤។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទដែលមានរូបរាងច្បាស់លាស់ចំនួន ៦ [៥]កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖
ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបុរី។ ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោ ស្រុកគិរីវង់។ ប្រាសាទនាងខ្មៅ ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។ ប្រាសាទភ្នំជីសូរ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរក្នុងស្រុកសំរោង។ ប្រាសាទភ្នំតាម៉ៅ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។ ប្រាសាទតាព្រហ្ម (ខេត្តតាកែវ) ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
សេដ្ឋកិច្ច [កែប្រែកូត]
ផ្សារ៖ កំពង់ជ្រៃ កោះអណ្ដែត គិរីវង់(ឃុំព្រៃរំដេង) ក្បាលពោធិ៍ ដូនកែវ ដើមរកា តាកែវ ត្រពាំងអណ្ដើក ត្រាំកក់ ត្រាំខ្នារ ថ្នល់បែកគុស ទន្លាប់ ធំ បត់រកាព្រៃល្វា ព្រៃសណ្ដែក ព្រំដែនថាម៉ូ ភ្នំដឹន ឫស្សីស្រុក សៃវ៉ា សំរោងយ៉ោង អង្គតាសោម អង្គរកា អង្គរបុរី
សូមមើលផងដែរ [កែប្រែកូត]
ដំណឹកជញ្ជូននៅកម្ពុជា ភ្នំជីសូរ្យ រមណីយដ្ឋានសម័យអង្គរស្ថិតនៅក្នុងខេត្តតាកែវ
ឯកសារយោង [កែប្រែកូត]
"General Population Census of Cambodia 2008 - Provisional population totals" (PDF)។ National Institute of Statistics, Ministry of Planning។ 3 September 2008។ ឈូកខ្មែរ គោរមងារចៅហ្វាយខេត្តសម័យព្រះសីសុវត្ថិ http://www.stats.nis.gov.kh/areaname/dist_pro21.htm គេហទំព័ររដ្ឋាភិបាលកម្ពុជា
សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា
សូមមើលផងដែរ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តកំពត
ខេត្តតាកែវ
ខេត្តអានយ៉ាង វៀតណាម (ខេត្តមាត់ជ្រូក កម្ពុជាក្រោម) [បង្ហាញ]
ប ព ក
Flag of Cambodia.svg ខេត្តតាកែវ [បង្ហាញ]
ប ព ក
ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា
Flag of Cambodia.svgតោរណៈកម្ពុជា
ចំណាត់ថ្នាក់ក្រុម:
កូអរដោនេពីវិគីទិន្នន័យខេត្តតាកែវរចនាសម័្ពន្ធរដ្ឋបាលនៃប្រទេសកម្ពុជាខេត្ត-រាជធានីនៃកម្ពុជា
បញ្ជីណែនាំ
ធៀន ហុង ១ ៣ ការពិភាក្សា ចំណង់ចំណូលចិត្ត បេតា បញ្ជីតាមដាន ការរួមចំណែក កត់ឈ្មោះចេញ
ទំព័រ ការពិភាក្សា
អាន កែប្រែកូដ មើលប្រវត្តិ តាមដាន
បន្ថែមទៀត ស្វែងរក
ទំព័រដើម បន្លាស់ប្ដូរថ្មីៗ ជំនួយ អត្ថបទថ្មីៗ ទំព័រចៃដន្យ
សហគមន៍
សុំធ្វើជាអ្នកអភិបាល សុំប្តូរអត្តនាម ផតថលសហគមន៍ ព្រឹត្តិការណ៍ថ្មីៗ
បោះពុម្ព/នាំចេញ
បង្កើតសៀវភៅ ទាញយកជា PDF ទម្រង់សម្រាប់បោះពុម្ភ
គម្រោងផ្សេងៗទៀត
Wikimedia Commons
ឧបករណ៍
អ្វីដែលភ្ជាប់មកទីនេះ បន្លាស់ប្ដូរពាក់ព័ន្ធ ផ្ទុកឯកសារឡើង ទំព័រពិសេសៗ តំណភ្ជាប់អចិន្ត្រៃយ៍ ព័ត៌មានអំពីទំព័រនេះ Wikidata item ប្រភពនៃទំព័រនេះ
ជាភាសាដទៃទៀត
English Español Français हिन्दी Bahasa Indonesia Português Русский اردو 中文
កែប្រែតំណភ្ជាប់
ទំព័រនេះត្រូវបានកែចុងក្រោយនៅម៉ោង១៥:១០ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧ អត្ថបទនេះត្រូវបានផ្ដល់ក្រោមអាជ្ញាបណ្ណ Creative Commons Attribution-ShareAlike License ។ លក្ខខណ្ឌបន្ថែមផ្សេងៗទៀតក៏នឹងអាចត្រូវបានអនុវត្ត។ សូមមើល លក្ខខណ្ឌក្នុងការប្រើប្រាស់ សម្រាប់ព័ត៌មានលម្អិត។
គោលការណ៍នៃភាពឯកជន អំពីវិគីភីឌា ការបដិសេធ អ្នកសរសេរកូដ Cookie statement មើលលើឧបករណ៍ចល័ត
Wikimedia Foundation Powered by MediaWiki



ឈ្មោះសិស្សអាយធី | មកពី | អាយុ | ភេទ |
---|---|---|---|
សុខ ចាន់វត្តី | កំពង់ត្រាច | ១៨ | ស្រី |
ម៉ា រ៉ាទី | កំពង់ត្រាច | ១៩ | ប្រុស |
មាស សុប៉ិ | កំពត | ២១ | ប្រុស |
វ៉ឹង ស្រីលក្ខ | កំពត | ១៨ | ស្រី |
ឈឹម សុជាតិ | តាកែវ | ១៨ | ប្រុស |
ជីម រតនា | ស្រុកកំពង់ត្រាច | ១៨ | ស្រី |
ជឿន ពិសិដ្ឋ | កំពង់ត្រាច | ១៩ | ប្រុស |