អ្នកប្រើប្រាស់:ជីវ ចិត្រា១២
សេចក្តីផ្តើម
Section 1: ការណែនាំខ្លួន
សូមជំរាបសួរ និងសូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ ។
ខ្ញុំបាទឈ្មោះ ជីវ ចិត្រា ភេទ ប្រុស អាយុ ២១ឆ្នាំ កើតនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប នៃ ប្រទេសកម្ពុជា។ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ជំនាន់ទី០៦ ឆ្នាំទី០១ នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវិដេអូ និង ជាអ្នកថតវីដេអូនិងរូបភាព។
Section 2: អំពីរូបភាពនៃខេត្តកំពត!


Section 3:ភូមិស្រែត្រែង
Sub-Section 1:ព័ត៌មានអំពីភូមិ
ភូមិស្រែត្រែង: សព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស នៃខេត្តកំពត មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត ។ ហើយភូមិស្រែត្រែងស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់ ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ហើយក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយផងដែរ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃចំនួន ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ប្រជាជនរស់នៅក្នុងភូមិស្រែត្រែងភាគច្រើន ប្រកបមុខរបរជា កសិករ ខ្លះ លក់ដូរ ធ្វើមុខជំនួញអង្ករ ជួញមាន់ ជួញជ្រូកផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ ដូចជា គ្រូបង្រៀនជាដើម។ ប្រជាជននៅទីនោះ មានជីវភាពធូធាច្រើន ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើនជាគ្រួសារមានជីវភាពមធ្យម ចំណែកការធ្វើស្រែវិញ គឺដីនៅទីនោះមានជីជាតិល្អ បើគ្រោះធម្មជាតិអំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។
Sub-Section 2 អំពីតារាង
ថ្នាក់ទី | ឆ្នាំសិក្សារ | ឈ្មោះសាលារៀន | |
---|---|---|---|
1 | 2002-2003 | សាលាបឋមសិក្សារព្រៃរោង | |
2 | 2003-2004 | សាលាបឋមសិក្សារព្រៃរោង | |
3 | 2004-2005 | សាលាបឋមសិក្សារព្រៃរោង | |
4 | 2005-2006 | សាលាបឋមសិក្សារព្រៃរោង | |
5 | 2006-2007 | សាលាបឋមសិក្សារព្រៃរោង | |
6 | 2007-2008 | សាលាបឋមសិក្សារព្រៃរោង | |
7 | 2008-2009 | វិទ្យាល័យមាសសុភាបានៀវ | |
8 | 2009-2010 | វិទ្យាល័យមាសសុភាបានៀវ | |
9 | 2010-2011 | វិទ្យាល័យមាសសុភាបានៀវ | |
10 | 2011-2012 | វិទ្យាល័យមាសសុភាបានៀវ | |
11 | 2012-2013 | វិទ្យាល័យមាសសុភាបានៀវ | |
12 | 2013-2014 | វិទ្យាល័យមាសសុភាបានៀវ | |
present | 2016-2018 | សាលាបច្ចេកទេសដុនបូស្កូខេត្តកែប
|