Jump to content

អ្នកប្រើប្រាស់:ជីម សំអាត

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៤:៣៥ ថ្ងៃច័ន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧ ដោយ 36.37.203.249 (ការពិភាក្សា) (sub-section e)

Introduction សូមជំរាបសួរនិងស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ ខ្ញុំឈ្មោះ ជីម​ សំអាត ភេទ​ ស្រី​ កើតនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧​ ជាសិស្សរៀននៅសាលាបច្ចេកទេស​ ដុនបូស្កូខេត្តកែប​ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌​មាន​ ជំនាន់ទី៦ ទីកន្លែងកំណើត៖ ភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកកំបន្ទាយមាស ខេត្តកំពត។

ការភ្ជួស្រែ
ការភ្ជួស្រែ

ភូមិគាថាវង្សក្រោម គឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។​ ហើយមានផ្ទៃដីប្រមាន ៣៨០០ម៉ែតការេដោយបូករួមទាំងដីស្រែផង។ ដីស្រែ ហើយនិងដីភូមិ គឺមានបរិមាត្រប្រហាក់ប្រហែលគ្នា។​ ប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា ពីព្រោះគេគិតថាគ្មានកន្លែងណាដែល អាចរស់ស្រួលជាងលំនៅស្ថានរបស់ខ្លួននោះទេ។ នៅក្នុងភូមិនេះមិនសូវសំបូរដំណាំ និងបន្លែនោះទេ ប៉ុន្តែវាសំបូរទៅដោយដើមឈើ និងដំណាំហូបផ្លែជាច្រើនដូចជា៖ ដើមដូង ដើមត្នោត​ ល្ហុង ខ្នុរ​ ស្វាយ ក្រូច​ ត្របែក ទៀប ចេក សេដា និងដំឡូង <ល>។

1st section

write here

ឃុំត្រពាំងសាលាខាងលិច

ឃុំត្រពាំងសាលាខាងលិច គឺជាឃុំមួយដែលមានចំងាយ៦០គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ ហើយឃុំនេះរួមមានភូមិចំនួន៥ភូមិគឺ * ១​ ភូមិ ត្រពាំងក្ដុល * ២ ភូមិ គាថាវង្សលើ * ៣ ភូមិ គាថាវង្សក្រោម * ៤ ភូមិ ព្រៃស្រឡៅ * ៥ ភូមិ សំព័រ​​ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពត​ដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាម​កូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ​ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស​។

ទិដ្ឋភាពតាមបណ្តោយផ្លូវស្រុកបន្ទាយមាស។

ស្រុកបន្ទាយមាសថ្វីបើ​ជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិច​ប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់​ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។

2nd section

ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស

ប្រវត្តិសាស្រ្តស្រុកទូកមាស ​​ ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧​ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។

បំណែងចែករដ្ឋបាល

ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ

  1. ត្នោតចុងស្រង់
  2. ត្រពាំងសាលាខាងកើត
  3. ត្រពាំងសាលាខាងលិច
  4. ទូកមាសខាងកើត
  5. ទូកមាសខាងលិច
  6. បន្ទាយមាសខាងកើត
  7. បន្ទាយមាសខាងលិច
  8. ព្រៃទន្លេ​
  9. វត្តអង្គខាងជើង
  10. វត្តអង្គខាងត្បូង
  11. សំរោងក្រោម
  12. សំរោងលើ
  13. ស្ដេចគង់ខាងជើង
  14. ស្តេចគង់ខាងត្បូង
  15. ស្តេចគង់ខាងលិច


write here

ប្រាសាទ

Sub-section b

write here

3rd section

  • 1st star
  • 2nd star
  • 3nd star

write here

4th sectioin

  1. banana
  2. coconut
  3. papaya


ខេត្តកំពត

sub-section e

ទាំងអស់នេះសុទ្ធតែជាការ‌ឧទារណ៏របស់ខ្ញុំតែប៉ុណោ្ណះក្នុងគោលបំណងដើម្បីសិក្សា​ អំពីវីគីភីឌា! |+មុនវិជ្ជាឆ្នាំទី១! !ឈ្មោះសាលា!! ឈ្មោះមុខវិជ្ជា !!ឆ្នាំ​សិក្សា |- | សាលាបច្ចេកទេសដុនបូស្គូកែប ||Photography || ឆ្នាំ ២០១៦​-២០១៨ |- | សាលាបច្ចេកទេសដុនបូស្គូកែប || Socical communication|| ឆ្នាំ ២០១៦​-២០១៨ |- | សាលាបច្ចេកទេសដុនបូស្គូកែប || Computer skill||​ ឆ្នាំ ២០១៦​-២០១៨ |- | សាលាបច្ចេកទេសដុនបូស្គូកែប || ​​Basic Internet ||​ ឆ្នាំ ២០១៦​-២០១៨ |- | សាលាបច្ចេកទេសដុនបូស្គូកែប || English level || ឆ្នាំ ២០១៦​-២០១៨ |- | សាលាបច្ចេកទេសដុនបូស្គូកែប || Jornaism ||​ ឆ្នាំ ២០១៦​-២០១៨ |- | សាលាបច្ចេកទេសដុនបូស្គូកែប || Radio and sound || ឆ្នាំ ២០១៦​-២០១៨ |- |សាលាបច្ចេកទេសដុនបូស្គូកែប || Scrip writting || ឆ្នាំ ២០១៦​-២០១៨ |- |សាលាបច្ចេកទេសដុនបូស្គូកែប || Camera operator || ឆ្នាំ ២០១៦​-២០១៨ |- | សាលាបច្ចេកទេសដុនបូស្គូកែប || English reading || ឆ្នាំ ២០១៦​-២០១៨


ផ្ទះបុរាណកាលពីសម័យអាណានិគមបារាំង
និងសួនច្បារថ្មីក្នុងទីក្រុងកំពត

|}