Jump to content

អ្នកប្រើប្រាស់:ងាវ ច័ន្ទគ្រឹស្នា

ពីវិគីភីឌា

ភូមិត្រពាំងធំ

Section 1ភូមិត្រពាំងធំ

ភូមិត្រពាំងធំគឺជាភូមិមួយដែលស្ថិតនៅក្នុងខេត្តកំពតនឹងមានចំនួនប្រជាជន២៥០នាក។ភូមិត្រពាំងធំគឺជាភូមិមួយក្នុងចំនោមភូមិទាំង៤ក្នុងឃុំ​​ ជុំគ្រៀល ស្រុក​​ ទឹកឈូរ​ ខេត្ត កំពត។

ត្រពាំងធំ
ត្រពាំងធំ

ក.ទីតាំង

  ភូមិត្រពាំងមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣១ចេញពីក្រុងកំពតចូលតាមផ្លូវលំចំនួន៣។

១.ផ្លូវលំទី១ ចុះមកជើងទល់ឃ្លោងទ្វារមណ្ឌលសុខភាពអ៊ីទួនស៑ាង

២.ផ្លូវលំទី២ ចុះមកជើងទល់មុខឃ្លោងទ្វារវត្តជំគ្រៀលជិតផ្សារជុំគ្រៀល។

ផ្លូវលំទី២ ចុះមកជើងទល់មុខឃ្លោងទ្វារវត្តជំគ្រៀលជិតផ្សារជុំគ្រៀល។

៣.ផ្លូវលំទី៣ ចុះមកជើងតាមឃ្លោងទ្វារវត្តអង្គប្រិយសេរីមានជ័យ។

ផ្លូវលំទាំង៣ខ្សែនេះមិនអាចធ្វើដំនើរដោយរថយន្ត ឬតោចក្រយាន្តយន្តបានឡើយព្រោះមានស្ថានភាពលំបាន(ពិសេសនៅរដូវវស្សារ)។ប៉ុន្តែសព្វថ្ងៃដោយមានការអភិវឌ្ឍន៍ផ្លូវលំនេះអាចរថយន្តធ្វើដំនើរបានជាប្រក្រតី។

ខ.ព្រំប្រទល់

ខាងលិចទល់និងឃុំកំពង់កណ្ដាល(ក្រុងកំពតមួយភាគទៀតជាប់និងឃុំត្រពាំងធំ(ស្រុកទឹកឈូ ខាងកើតជាប់នឹងព្រែកក្បាល់រមាសឃុំត្រពាំងសង្កាខាងត្បូងជាប់ស្រែអំបិល(ឈូងសមុទ្រកម្ពុជា)។

ប្រវត្តិសាស្រ្ត

តាំងពីដើមប្រជាជនភូមិត្រពាំងធំប្រកបរបរធ្វើស្រែនឹងផលិតអំបិលឡើងត្នោត។ល។

បច្ចុប្បន្ននេះប្រជាជនភូមិត្រពាំងធំមានការបង្កើនមុខរបរបន្ថែមដូចជា ផលិតនំក្ដាម ធ្វើនំតាមរដូវដូចជានំពុម្ព នំចាំង​។បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារជាងពីដើម​ ឯការចិញ្ចឹមសត្វប្រព្រឹត្តិទៅតាមលក្ខណះគ្រួសារ។

សេដ្ឋកិច្ច

ប្រជាជនភូមិត្រពាំងធំធ្វើស្រែមួយភាគសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មួយភាគទៀតជាមន្ត្រីរាជការ(គ្រូបង្រៀន គ្រូពេទ្យ នគរបាល កងទ័ព)ហើយដីសំរាប់កសិកម្មមានចំនួន៤៥.៤២ហិចតាប្រជាជនមួយភាគទៀតជាកម្មករស្រែអំបិលរួមជាមួយការផលិតអំបិលទិន្នផលអំបិលបានលើសពីសេចក្ដីត្រូវការរបស់ប្រជាជននៅក្នុងភូ​មិ នៅសល់​៥០%សំរាប់លក់ចេញទៅខេត្តផ្សេងៗទូរទាំងខេត្តក្នុងប្រទេសកម្ពុជា។ចំពោះអាកាសធាតុធ្លាក់ជាមធ្យម២៣១០ម.មក្នុងមួយឆ្នាំ។

វប្បធម៌

ប្រជាជនភូមិត្រពាំងធំនិយមកាន់សាសនាចំនួន២គឺព្រះពុទ្ធសាសនានឹងគ្រិស្តសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )។

កំណត់ចំណាំ:

***សម្ភាសន៍: ចាស់ព្រឹទ្ធាចារ្យ  

***ឯកសារយោង: មន្ត្រីអប់រំឃុំជុំគ្រៀល

[[ចំណាត់ថ្នាក់ក្រុម:សាលាដុនបូស្កូ]]