Jump to content

អ្នកប្រើប្រាស់:ជីវ ចិត្រា១២

ពីវិគីភីឌា
          សេចក្តីផ្តើម

Section 1: ការណែនាំខ្លួន

​​​​​ សូមជំរាបសួរ​ និងសូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ ។ ខ្ញុំបាទឈ្មោះ ជីវ ចិត្រា ភេទ ប្រុស អាយុ ២១ឆ្នាំ កើតនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប នៃ​ ប្រទេសកម្ពុជា។​​ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌​មាន ជំនាន់ទី០៦ ឆ្នាំទី០១​​​ នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវិដេអូ និង ជាអ្នកថតវីដេអូនិងរូបភាព។

Section 2: អំពីរូបភាពនៃខេត្តកំពត!

ទិដ្ឋភាពស្ពានចាស់ខេត្តកំពត
កំពត
ស្រុកបន្ទាយមាស



Section 3:ភូមិស្រែត្រែង

Sub-Section 1:ពត័មានអំពីភូមិ

ភូមិស្រែត្រែង:​ សព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស នៃខេត្តកំពត មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត ។ ហើយភូមិស្រែត្រែងស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់ ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃ ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ​ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង​ មានជីវភាពភាគច្រើន ប្រកបមុខរបរជា ​​កសិករ​​ ខ្លះ លក់ដូរ​ ធ្វើមុខជំនួញអង្អរ​​ ជួញមាន់ ជួញជ្រូក​ផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ​ ដូចជា​ គ្រូបង្រៀន ប៉ូលិស​ មេឃុំ មេភូមិ។​ ប្រ​ជាជននៅទីនោះ មានជីវភាពធូធាច្រើន​ ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន​ ជា​គ្រួសារមានជីវភាពល្អ ប្រសើរ ចំណែកការធ្វើស្រែវិញ​ គឺ ដីនៅទីនោះមានជីជាតិ​ល្អ បើគ្រោះធម្មជាតិ​អំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។






Sub-Section 2

ពេលវេលានៃការសិក្សារ
ថ្នាក់ទី ឆ្នាំសិក្សារ ​ ឈ្មោះសាលារៀន
1 2002-2003 សាលាបឋមសិក្សារព្រៃរោង
2 2003-2004 ​ សាលាបឋមសិក្សារព្រៃរោង
3 2004-2005 សាលាបឋមសិក្សារព្រៃរោង
4 2005-2006 សាលាបឋមសិក្សារព្រៃរោង
5 2006-2007 សាលាបឋមសិក្សារព្រៃរោង
6 2007-2008 សាលាបឋមសិក្សារព្រៃរោង
7 2008-2009 វិទ្យាល័យមាសសុភាបានៀវ
8 2009-2010 វិទ្យាល័យមាសសុភាបានៀវ
9 2010-2011 វិទ្យាល័យមាសសុភាបានៀវ
10 2011-2012 វិទ្យាល័យមាសសុភាបានៀវ
11 2012-2013 វិទ្យាល័យមាសសុភាបានៀវ
12 2013-2014 វិទ្យាល័យមាសសុភាបានៀវ
present 2016-2018 សាលាបច្ចេកទេសដុនបូស្កូខេត្តកែប

​​​​​