Jump to content

ភូមិស្រែត្រែង (ឃុំវត្តអង្គខាងជើង ខេត្តកំពត)

ពីវិគីភីឌា

ភូមិស្រែត្រែង:​ សព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស នៃខេត្តកំពត មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត ។ ហើយភូមិស្រែត្រែងស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់ ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃ ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ភូមិស្រែត្រែង:​ ​ ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង​ មានជីវភាពភាគច្រើន ប្រកបមុខរបរជា ​​កសិករ​​ ខ្លះ លក់ដូរ​ ធ្វើមុខជំនួញអង្អរ​​ ជួញមាន់ ជួញជ្រូក​ផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ​ ដូចជា​ គ្រូបង្រៀន ប៉ូលិស​ មេឃុំ មេភូមិ។​ ប្រ​ជាជននៅទីនោះ មានជីវភាពធូធាច្រើន​ ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន​ ជា​គ្រួសារមានជីវភាពល្អ ប្រសើរ ចំណែកការធ្វើស្រែវិញ​ គឺ ដីនៅទីនោះមានជីជាតិ​ល្អ បើគ្រោះធម្មជាតិ​អំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។[ត្រូវការអំណះអំណាង]