ការពិភាក្សារបស់អ្នកប្រើប្រាស់:Sokheak sc kep
ថៃ្ងនេះ ថ្ងៃអង្គារ,ទី២៩ខែមេសា ឆ្នាំ ២០២៥
|
សូមស្វាគមន៏មកកាន់ទំព័រដើមរបស់នាងខ្ញុំ។
ប្រវត្តិកម្ពុជា
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ អរិយធម៌ ដ៏រុងរឿងត្រចះត្រចង់ លើសពីនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុង តំបន់ផងដែរ។ ដោយកម្ពុជា ជាប្រទេសដែលធ្លាប់មានវិសាលភាពដ៏មហាសាល ទាំងទឹកដី និងសេដ្ឋកិច្ចនេះហើយដែលបានជម្រុញអោយកម្ពុជាក្លាយជាចក្រភពមួយដ៏សម្បើម ដែលយើងបានដឹងគ្រប់ៗគ្នា គឺក្នុងសម័យអង្គរ។ តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែលមានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជាចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពីសំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មីបំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមានពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពីសំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លានពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។ ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជាប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួងបានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបានមកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចមក ប្រទេស និងប្រជាជនកម្ពុជាបានទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាងឃោរ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរគ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ហើយបន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម) ត្រូវបានដួលរលំហើយ កម្ពុជាក៏បានបោះ ជំហានចូលក្នុងសម័យប្រវត្តិសាស្ត្រថ្មីមួយផ្សេងទៀត។ ទ្វារប្រវត្តិសាស្រ្តដែលបានបន្តពីរបបកម្ពុជាប្រជា ធិបតេយ្យនេះ ដែលត្រូវបានគេស្គាល់ថា ជាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងសម័យនេះផងដែរ កម្ពុជាបានប្រឈមមុខទៅនឹងបញ្ហាអស្ថេរភាពជាខ្លាំង ពីព្រោះពេលនោះកម្ពុជាមានក្រុមចលនាជាច្រើន ដែលតែងតែចិញ្ចឹមចិត្ត និងមានមហិចតាក្នុងការដណ្ដើមអំណាចដើម្បីដឹកនាំប្រទេសរៀងៗខ្លួន។ ដូច្នេះដើម្បី ធ្វើការបង្រួបបង្រួមជាតិដើម្បីទទួលបាននូវការឯកភាពជាតិជារួមមួយនោះចាំ បាច់ណាស់ ត្រូវបើកទ្វារដើម្បីទទួលយកបណ្ដាប្រទេសនៅសកលលោក ក៏ដូចជាប្រទេសដែលជាភូមិផងរបងជាប់ជាមួយគ្នាផងដែរ ដើម្បជួយអន្តរាគម ក្នុងន័យបញ្ចប់នូវជម្លោះផ្ទៃក្នុង ហើយឆ្ពោះទៅរកការឯកភាពជាតិជារួមមួយ។ ហើយពីនេះទៅទៀតប្រទេសជួយអន្តរាគមទាំងនេះក៏មានប្រទេសថៃផងដែរ។ ដូច្នេះហើយក្នុងនាមប្រទេសថៃ ដែលតែងតែជាប្រទេសមានប្រវត្តិអាក្រក់នឹងកម្ពុជា បានដើរតួនាទីយ៉ាងដូចម្ដេចខ្លះ ចំពោះនយោបាយសន្ដិភាពនៅកម្ពុជា? [១]
សេដ្ឋកិច្ច
សិលាចារឹកនេះបានរកឃើញ នៅថាបមឿយក្នុងខេត្តផ្សារដែកវៀតណាមនិងបច្ចុប្បន្នបានដាក់តាំងក្នុងសារមន្ទីរប្រវត្តិសាស្ត្រ នៅទីក្រុងហូជីមិញគឺជាសំណេរមួយ នៅក្នុងចំណោមសំណេរ ដែលនៅសេសសល់តិចតួច ដែលត្រូវបានគេសន្និដ្ឋាន ដោយជឿទុកចិត្តថាជារបស់នគរវ្នំ។ អត្ថបទជាភាសាសំស្ក្រឹត ដែលត្រូវបានចុះកាលបរិច្ឆេទពាក់កណ្ដាល នៃសតវត្សទី៥នៃគ.ស. និងប្រាប់នូវការឧបត្ថម្ភ របស់ព្រះអង្គម្ចាស់គុណវម៌្ម ជាអ្នកគោរពដល់ព្រះវិស្ណុ។ នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរវ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។ តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនិងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។[២]
ឥទ្ធិពល
ឥស្លាមគឺជាសាសនាដែលបានបដិបត្តិដ៏ធំទូលាយបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកកាន់ចំនួនប្រហែល២៤០លាននាក់ដែលបកស្រាយប្រហែល៤០%នៃប្រជាជនទាំងមូល ដែលមានភាគច្រើននៅ ព្រុយណេ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កាន់សាសនាផ្សេងៗគ្នាជាច្រើន។ ពុទ្ធសាសនាគឺមានច្រើនលើសលប់នៅ ថៃ កម្ពុជា លាវ ភូមា វៀតណាម និងសិង្ហបុរី។ ការគោរពបូជាដូនតា និងខុងជឺនិយមក៏ត្រូវបានបដិបត្តិយ៉ាងទូលំទូលាយដែរនៅវៀតណាម និងសិង្ហបុរី។ គ្រិស្តសាសនាមានច្រើនលើសលប់នៅហ៊្វីលីពីន ឥណ្ឌូណេស៊ីខាងកើត ម៉ាឡេស៊ីខាងកើតនិងទីម័រខាងកើត។ ហ៊្វីលីពីនមានប្រជាជនកាតូលិករ៉ូមច្រើនបំផុតនៅអាស៊ី។ ទីម័រខាងកើតក៏ជាកាតូលិករ៉ូមលើសលប់ដែរ ដោយសារតែប្រវត្តិនៃការគ្រប់គ្រងនៃព័រទុយហ្គាល់។
សមាសភាពសាសនាចំពោះប្រទេសនីមួយៗមានដូចខាងក្រោម។ តម្លៃខ្លះៗត្រូវបានយកមកពី សៀវភៅការពិតពិភពលោកភ.ស.ក.:[៣៦][៣] ទោះបីជាមុនពេលការចូលមកដល់នៃចំណាប់អារម្មណ៍អឺរ៉ុបក៏ដោយ ក៏អាស៊ីអាគ្នេយ៍ធ្លាប់ជាផ្នែកមួយសំខាន់នៃប្រព័ន្ធពាណិជ្ជកិច្ចពិភពលោកដែរ។ នគរយឺតាម៉ាក់ជាញឹកញាប់បានចូលរួមក្នុងពាណិជ្ជកម្មសមុទ្រនៅអាស៊ីអាគ្នេយ៍។ ខ្សែដ៏ធំទូលាយនៃគ្រឿងឧបភោគបរិភោគបានមានកំណើតឡើងនៅក្នុងតំបន់នេះ ប៉ុន្តែជាពិសេសសំខាន់គឺដូចជាគ្រឿងទេស ម្ទេស ម្រេច ខ្ញី ពួកផ្កាក្លាំពូ និងចន្ទន៍គ្រឹះស្នា។ ពាណិជ្ជកម្មគ្រឿងទេសនេះដើមឡើយត្រូវបានរីកចម្រើនឡើងដោយពួកឈ្មួញឥណ្ឌា និងអារ៉ាប់ ក៏ប៉ុន្តែវាក៏បាននាំមកនូវពួកអឺរ៉ុបមកកាន់តំបន់នេះដែរ។ ពួកអេស្ប៉ាញូឡឹស (សំពៅចម្បាំងម៉ានីល) និងព័រទុយហ្គាល់ដំបូង ក្រោយមកពួកហូឡង់ (នីដឺរឡន់) និងចុងក្រោយពួកអង់គ្លេស (ប៊្រិតធិឝ) និងបារាំងបានពាក់ព័ន្ធក្នុងសហគ្រាសនេះនៅបណ្ដាប្រទេសផ្សេងៗ។ ការនាំមកនូវចំណាប់អារម្មណ៍ពាណិជ្ជកម្មរបស់ពួកអឺរ៉ុបបានវិវត្តិទៅជាការបញ្ចូលទឹកដី តាមរយៈពួកឈ្មួញបានបញ្ចុះបញ្ចូលរកវិបុលកម្មនៃការគ្រប់គ្រងដើម្បីការពារនិងពង្រីកសកម្មភាពរបស់ខ្លួន។ ជាលទ្ធផលមួយ ពួកហូឡង់ (នីដឺរឡន់)បានរំកិលខ្លួនចូលទៅឥណ្ឌូណេស៊ី ពួកអង់គ្លេស (ប៊្រីតធិឝ) ទៅម៉ាឡេយ៉ា ពួកបារាំងទៅកាន់ឥណ្ឌូចិន និងពួកអេស្ប៉ាញ និងអាមេរិក (ស.រ.)ទៅកាន់ហ៊្វីលីពីន។
គ្រានោះសេដ្ឋកិច្ចតំបន់នេះបានពឹងផ្អែកយ៉ាងខ្លាំងលើកសិកម្ម ហត្ថការ និងសេវាកម្មដែលកំពុងកាន់តែសំខាន់។ ទីផ្សារលេចធ្លោមួយ ឥណ្ឌូណេស៊ីគឺជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់នេះ។ ប្រទេសឧស្សាហូបនីយកម្មថ្មីរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងហ៊្វីលីពីន គ្រាដែលសិង្ហបុរី និងព្រុយណេជាសេដ្ឋកិច្ចអភិវឌ្ឍសម្បូរបែបហើយ។ ក្រៅពីនឹង អាស៊ីអាគ្នេយ៍គឺនៅតែពឹងផ្អែកយ៉ាងខ្លាំងលើកសិកម្ម ក៏ប៉ុន្តេវៀតណាមកំពុងធ្វើឱ្យមានកំណើននឹងនរគួរឱ្យកត់សំគាល់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនានារបស់ខ្លួនដែរ។ តំបន់នេះផលិតវាយនភណ្ឌ ទំនិញបច្ចេកទេសខ្ពស់ខាងអស្យាណូគួរឱ្យកត់សម្គាល់ដូចជាសុខុមប្រតិបត្តូបករណ៍ និងផលិតផលឧស្សាហកម្មធន់ធ្ងន់ដូចជាឡាន។ ការតម្កល់ប្រេងក៏មានក្នុងតំបន់នេះដែរ។
ក្រុមហ៊ុនទូរគមនាគមន៍ដប់ប្រាំពីរបានចុះកិច្ចសន្យាដើម្បីសាងខ្សែកាបក្រោមសមុទ្រថ្មីដើម្បីភ្ជាប់អាស៊ីអាគ្នេយ៍ទៅស.រ.។[៤]
ទ្រឹស្ដីមួយ ដែលបានទទួលការរិះគន់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺថាប្រជាជនទក្សិណអាស៊ី ដែលបង្កើតបានភាគច្រើននៃប្រជាជនសម័យទំនើបនៅឥណ្ឌូណេស៊ី ម៉ាឡេស៊ី ព្រុយណេ ទីម័រខាងកើត និងហ៊្វីលីពីន បានបំលាស់ទីទៅអាស៊ីអាគ្នេយ៍ចេញមកពីតៃវ៉ាន់ទេ។ ពួកគេបានមកដល់នៅឥណ្ឌូណេស៊ីក្បែរ២០០០ ម.គ. និងដូចគ្នាដែរពួកគេបានរីកសាយភាយរហូតដល់កម្រងកោះទាំងនេះ ដោយបានកំណត់ពួកមនុស្សកាលទ្វីបដើមកំណើតទៅនឹងតំបន់ខាងកើតឆ្ងាយៗ។[១៦] [៥]
ប្រទេសកម្ពុជា
ការឈ្លានពានទឹកដីរបស់យួន និងពិព័រនាអំពីព្រឹត្តិការទាំងឡាយនិងដើមហេតុដែលធ្វើឲ្យយួនអាចឈ្លានពានខ្មែរ។ នៅក្នុងសៀវភៅនេះមានព្រឹត្តិការធំៗដូចជា ៖ នយោបាយរបស់សីហនុជាមួយប្រទេសកុម្មុយនិស្ត និងសកម្មភាពរបស់យៀកកុងក្នុងរាជាណាចក្រកម្ពុជា ឆ្នាំ 1963 ដល់ 1970។ ការប្រឈមមុខរបស់រដ្ឋាភិបាល លន់-នល់ ជាមួយយៀកកុង និងយួនខាងជើង។ អត្ថន័យនៃសង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ 1970 ឱកាសល្អសម្រាប់ឲ្យយួនកុម្មុនិស្ត ចូលឈ្លានពានកម្ពុជាដោយចេញមុខ។[៦]
កម្ពុជានិងឥណ្ឌូចិន
កម្ពុជានិងសហព័ន្ធឥណ្ឌូចិន" អត្ថបទដើមជាភាសាបារាំងដោយ ចាន់ តារា ចុះក្នុងព្រឹត្តិបត្រសហគមន៍ខ្មែរនៅកាណាដា លេខ 2-3-7 និង 8។ ប្រែសម្រួលដោយ ប៉ែន នារវី និង អ៊ិត ថុងងួន , ពិនិត្យឡើងវិញ កែ និង បង្គ្រប់ដោយ ចាន់ ដារា ឆ្នាំ 1976-1983 វាយអត្ថបទចម្លងទាំងស្រុងមកបង្កើតជា E-book ដោយ ឃុន ពីម៉ូច។ [៧]

[ឃុំស្រែជាខាងជើង]' គឹជាឃុំមួយដែលស្ថិតក្នុងស្រុកដងទង់ ដែលជាស្រុកមួយក្នុងចំនោម ស្រុកទាំងប្រាំពីរនៅក្នុងខេត្តកំពត។ប្រជាជនដែលរស់នៅស្រុកដងទង់ តែងតែប្រកបរបកសិកម្ម ជាពិសេសគឹឃុំស្រែជាខាងជើង។
- ឃុំស្រែជាខាងជើងមានភូមិដូចជា ៖
- ភូមិព្រានទុំ
- ភូមិសុភី
- ភូមិព្រៃពីរ
- ភូមិអូឬស្សី
- ភូមិត្រពាំងច្រនៀង
- ភូមិខ្ពស់។
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ អរិយធម៌ ដ៏រុងរឿងត្រចះត្រចង់ លើសពីនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុង តំបន់ផងដែរ។ ដោយកម្ពុជា ជាប្រទេសដែលធ្លាប់មានវិសាលភាពដ៏មហាសាល ទាំងទឹកដី និងសេដ្ឋកិច្ចនេះហើយដែលបានជម្រុញអោយកម្ពុជាក្លាយជាចក្រភពមួយដ៏សម្បើម ដែលយើងបានដឹងគ្រប់ៗគ្នា គឺក្នុងសម័យអង្គរ។ តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែលមានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជាចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពីសំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មីបំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមានពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពីសំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លានពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។ ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជាប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួងបានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបានមកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចមក ប្រទេស និងប្រជាជនកម្ពុជាបានទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាងឃោរ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរគ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២[៨] ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែលបោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែលបោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)</ref>
អត្ថបទ
ភូមិសុភី
ពីមុន គ ស ១៩៨៩ ភូមិសុភីមានម្ចាស់ក្សត្រីមួយព្រះអង្គព្រះនាងបានធ្វើដំណើរពីរទីកន្លែងមួយទៅទីកន្លែងមួយដែលមានស្រីស្នំអមដំណើរព្រះនាងក៏បានឈប់សំរាកនៅទីកន្លែងមួយហើយព្រះនាងមានរូបរាងស្រស់សោភាស្អាតចាប់ពីពេលនោះមកគេហៅថាភូមិសោភា ក្រោយមកគេហៅ ភូមិសុភីវិញ។ភូមិនេះមានប្រជាជន ២៣០ គ្រួសារនិងមនុស្ស ៨៨៨នាក់ដែលស្ថិតនៅស្រុកដងទង់ ខេត្តកំពត។[៩]
អត្ថន័យ
ភូមិសុភីនេះដោយសារតែមានព្រះនាងស្រស់ស្អាតសោភាបានឈប់សម្រាកនៅភូមិនេះទើបគេអោយឈ្មោះថា ភូមិសុភី។
សេដ្ឋកិច្ច
នៅស្រុកដងទង់ ខេត្តកំពត ភូមិសុភីមានប្រជាជនមួយចំនួនតូចបានប្រកបរបរធ្វើស្រែចិញ្ចឹម សត្វ មាន់ទា គោ ក្របី ជ្រូក សម្រាប់កាងារនៅផ្ទះ។ ហើយមួយចំនួនធំធ្វើការរកសុីលក់ដូរ ធ្វើជំនួញយ៉ាងមមាញឹក។ សេដ្ឋកិច្ចមានការរីកចម្រើនជាលំដាប់ហើយក៏មានការអភិវឌ្ឍន៏ដូចជាផ្លូវ ថ្នល់ ស្ពាន សាលារៀន អណ្តូងទឹក ប្រព្ធន័អគ្គិសនីមានការេជឿនលឿន និងទាន់សម័យទៀតផង។
វប្បធម៏
ប្រជាជនភាគច្រើនគោរពព្រះពុទ្ធសាសនា គោរពទំនៀមទម្លាប់ប្រពៃណីដើរតាមគន្លងព្រះពុទ្ធសាសនា និង គោរពសាសនាផ្សេងៗពីគ្នាទំនៀមទម្លាប់ទៅតាមសាសនាដែលខ្លួនបានកាន់និងគោរព ។ ដូចជា កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពីធីបុណ្យជាតិ ពិធីការ ប្រជាជនខ្មែរតែងតែគោរពជាប់ជានិច្ច។
ការអប់រំ
ចំនែកការអប់រំវិញប្រជាជនមានការចេះដឹងច្រើន ហើយក៏បានគិយពីអនាគតវែងឆ្ងាយរបសកូនចៅ ទើបអោយកូនចៅរៀនបានច្រើន និងបន្តការសិក្សាបានខ្ពស់ មានការងារធ្វើច្រើន។ គ្រួសារដែលមានសាលារៀនជិតផ្ទះបានអោយកូនរៀនច្រើនហើយគ្រួសារដែលនៅឆ្ងាយពីសាលារៀន បានអោយកូនរបស់ខ្លួនឈប់រៀនអោយទៅធ្វើការរកលុយនៅរោងចក្រ និងតាមទីកន្លែងផ្សេងៗ។
អាកាសធាតុ
អាកាសធាតុ មិនទៀងតែងមានការប្រែប្រួល តែភាគច្រើនគឺគ្មានភ្លៀងធ្លាក់ យូរៗមានភ្លៀងម្តង ធ្វើអោយប្រជាជនគ្មានទឹកប្រើប្រាស់ រុក្ខជាតិស្វិតស្រពោន គ្មានស្មៅដុះ។ ឆ្នាំ ២០១៦នេះមានភ្លៀងច្រើនគួសមានទឹកសម្រាប់ប្រើប្រាស់ ។
- ↑ .សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២ ២. ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែលបោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា) ៣. សៀវភៅ ស្ដីពី កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃ ជម្លោះកម្ពុជា
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦,៤៧ ៤,០ ៤,១ ៥,០ ៥,១ ហា-វ៉ាន់តាន់ “អូរកែវ: ធាតុអន្តោជាតិ និង ពហិជាតិ” វិទ្យាសាស្ត្រសង្គមវៀតណាម ១-២ (៧-៨), ១៩៨៦, ទទ.៩១-១០១។
- ↑ "ការចុះបញ្ជីវិស័យ – សាសនា"។ សៀវភៅការពិតភ.ស.ក.។ បានយកមក ២៤កុម្ភៈ ២០០៧។
- ↑ ស៊ាន-យូង (២៧មេសា ២០០៧)។ "សហគ្រាស១៧សាងខ្សែកាបក្រោមសមុទ្រ៥០០ម$"។ ពេលវេលាធុរកិច្ចអន្តរជាតិ។ បានដាក់ទុកឯកសារ ពី[១] នៅថ្ងៃ ២៧កញ្ញា ២០០៧។ បានយកមក ២៨កក្កដា ២០០៧។
- ↑ ថេឡឺរ, យ៉ាន-ហ្គាលល្ម៉ឹន (២០០៣)។ ឥណ្ឌូណេស៊ី: ប្រជាជន និង ប្រវត្តិសាស្ត្រ។ ហេវ៉ឹនថ្មី និង ឡុនដឹន: សារព័ត៌មានសាកលវិទ្យាល័យយ៉េល។ ទំ. ៥–៧។ ល.ស.ប.អ. 0-300-10518-5។
- ↑ ឈ្មោះសៀវភៅអំពើឈ្លានពានរបស់យួនមកលើកម្ពុជា - រៀបរៀងដោយ : សោម សេកកុមារ - ទំហំឯកសារ : 803 KB ជាប្រភេទ PDF
- ↑ ឈ្មោះសៀវភៅ : កម្ពុជានិងសហព័ន្ធឥណ្ឌូចិន - ប្រែសម្រួលដោយ : ចាន់ ដារា, អ៊ិត ថុងងួន និង ប៉ែន នារវី - ទំហំឯកសារ : 3.22 MB ជាប្រភេទ PDF
- ↑ សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២
- ↑ បានពីមន្រ្តីប៉ូលីសប្រចាំឆ្នាំ២០១៦