Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Sokheak sc kep

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៤:៤៩ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦ ដោយ Sokheak sc kep (ការពិភាក្សា | ការរួមចំណែក)
ថៃ្ងនេះ ថ្ងៃអង្គារ,​ទី​២៩​ខែមេសា ឆ្នាំ ២០២៥
ម៉ោងអន្តរជាតិ ម៉ោង០៩:៣០ វីគីភីឌាជាភាសាខ្មែរ មាន ១១៣៨០អត្ថបទ។
ឯកសារ:Sann.jpg
ផែនទីកម្ពុជា

សូមស្វាគមន៏មកកាន់ទំព័រដើមរបស់នាងខ្ញុំ។


ប្រវត្តិកម្ពុជា

         ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ អរិយធម៌ ដ៏រុងរឿង​ត្រចះត្រចង់ លើសពីនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុង ​តំបន់ផងដែរ។ ដោយកម្ពុជា ជាប្រទេសដែលធ្លាប់មានវិសាលភាពដ៏មហាសាល ទាំង​ទឹកដី និងសេដ្ឋកិច្ចនេះ​ហើយដែលបានជម្រុញអោយកម្ពុជាក្លាយជាចក្រភពមួយដ៏សម្បើម ដែលយើងបានដឹងគ្រប់ៗគ្នា គឺក្នុងសម័យ​អង្គរ។
           តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែល​មានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជា​ចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពី​សំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មី​បំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម​ នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមាន​ពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពី​សំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លាន​ពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។
           ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជា​ប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួង​បានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការ​ឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបាន​មកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ​ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគ​ជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចម​ក ប្រទេស និងប្រជាជនកម្ពុជា​បាន​ទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាង​ឃោរ​ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរ​គ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ហើយបន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម) ត្រូវបានដួលរលំហើយ កម្ពុជាក៏បានបោះ​ ជំហានចូលក្នុងសម័យប្រវត្តិសាស្ត្រថ្មីមួយផ្សេងទៀត។ ទ្វារប្រវត្តិសាស្រ្តដែលបានបន្តពីរបបកម្ពុជាប្រជា ធិប​តេយ្យនេះ ដែលត្រូវបានគេស្គាល់ថា ជាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងសម័យនេះផងដែរ កម្ពុជាបានប្រឈមមុខទៅនឹងបញ្ហាអស្ថេរភាពជាខ្លាំង ពីព្រោះពេលនោះកម្ពុជាមានក្រុមចលនាជាច្រើន ដែល​តែងតែចិញ្ចឹមចិត្ត និងមានមហិចតាក្នុងការដណ្ដើមអំណាចដើម្បីដឹកនាំប្រទេសរៀងៗខ្លួន។ ដូច្នេះដើម្បី ធ្វើការបង្រួបបង្រួមជាតិដើម្បីទទួលបាននូវការឯកភាពជាតិជារួមមួយនោះចាំ​ បាច់ណាស់ ត្រូវ​បើកទ្វារដើម្បីទទួលយកបណ្ដាប្រទេសនៅសកលលោក ក៏ដូចជាប្រទេសដែលជាភូមិផងរបង​ជាប់ជាមួយគ្នា​ផងដែរ ដើម្បជួយអន្តរាគម ក្នុងន័យបញ្ចប់នូវជម្លោះផ្ទៃក្នុង ហើយឆ្ពោះទៅរកការឯកភាពជាតិជា​រួមមួយ។ ហើយពីនេះទៅទៀតប្រទេសជួយអន្តរាគមទាំងនេះក៏មានប្រទេសថៃផងដែរ។ ដូច្នេះហើយក្នុងនាម​ប្រទេសថៃ ដែលតែងតែជាប្រទេសមានប្រវត្តិអាក្រក់នឹងកម្ពុជា បានដើរតួនាទីយ៉ាងដូចម្ដេចខ្លះ ចំពោះ​នយោបាយសន្ដិភាព​នៅកម្ពុជា? []

សេដ្ឋកិច្ច

សិលាចារឹកនេះបានរកឃើញ នៅថាបមឿយក្នុងខេត្តផ្សារដែកវៀតណាមនិងបច្ចុប្បន្នបានដាក់តាំងក្នុងសារមន្ទីរប្រវត្តិសាស្ត្រ នៅទីក្រុងហូជីមិញគឺជាសំណេរមួយ នៅក្នុងចំណោមសំណេរ ដែលនៅសេសសល់តិចតួច ដែលត្រូវបានគេសន្និដ្ឋាន ដោយជឿទុកចិត្តថាជារបស់នគរវ្នំ។ អត្ថបទជាភាសាសំស្ក្រឹត ដែលត្រូវបានចុះកាលបរិច្ឆេទពាក់កណ្ដាល នៃសតវត្សទី៥នៃគ.ស. និងប្រាប់នូវការឧបត្ថម្ភ របស់ព្រះអង្គម្ចាស់គុណវម៌្ម ជាអ្នកគោរពដល់ព្រះវិស្ណុ។ នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរវ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។ តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនិងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។[]

ប្រទេសកម្ពុជា

​ការ​ឈ្លានពាន​​​ទឹកដី​របស់​យួន និង​ពិព័រនា​អំពី​ព្រឹត្តិការ​ទាំងឡាយ​និង​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​យួន​អាច​ឈ្លានពាន​ខ្មែរ។ នៅ​ក្នុង​សៀវភៅ​នេះ​មាន​ព្រឹត្តិការ​ធំៗ​ដូចជា ៖ នយោបាយ​របស់​សីហនុ​ជាមួយ​ប្រទេស​កុម្មុយនិស្ត និង​សកម្មភាព​របស់​យៀកកុង​ក្នុង​រាជាណាចក្រ​កម្ពុជា ឆ្នាំ 1963 ដល់ 1970។ ការ​ប្រឈមមុខ​របស់​រដ្ឋាភិបាល លន់-នល់ ជាមួយ​យៀកកុង និង​យួន​ខាងជើង។ អត្ថន័យ​នៃ​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 1970 ឱកាស​ល្អ​សម្រាប់​ឲ្យ​យួន​កុម្មុនិស្ត ចូល​ឈ្លានពាន​កម្ពុជា​ដោយ​ចេញ​មុខ។[]


ទេសភាពឃុំស្រែជាខាងជើង

[ឃុំស្រែជាខាងជើង]' គឹជាឃុំមួយដែលស្ថិតក្នុងស្រុកដងទង់ ដែលជាស្រុកមួយក្នុងចំនោម ស្រុកទាំងប្រាំពីរនៅក្នុងខេត្តកំពត។ប្រជាជនដែលរស់នៅស្រុកដងទង់ តែងតែប្រកបរបកសិកម្ម ជាពិសេសគឹឃុំស្រែជាខាងជើង។

  1. ឃុំស្រែជាខាងជើងមានភូមិដូចជា ៖
  • ភូមិព្រានទុំ
  • ភូមិសុភី
  • ភូមិព្រៃពីរ
  • ភូមិអូឬស្សី
  • ភូមិត្រពាំងច្រនៀង
  • ភូមិខ្ពស់។





  ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ អរិយធម៌ ដ៏រុងរឿង​ត្រចះត្រចង់ លើសពីនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុង ​តំបន់ផងដែរ។ ដោយកម្ពុជា ជាប្រទេសដែលធ្លាប់មានវិសាលភាពដ៏មហាសាល ទាំង​ទឹកដី និងសេដ្ឋកិច្ចនេះ​ហើយដែលបានជម្រុញអោយកម្ពុជាក្លាយជាចក្រភពមួយដ៏សម្បើម ដែលយើងបានដឹងគ្រប់ៗគ្នា គឺក្នុងសម័យ​អង្គរ។
           តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែល​មានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជា​ចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពី​សំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មី​បំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម​ នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមាន​ពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពី​សំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លាន​ពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។
           ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជា​ប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួង​បានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការ​ឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបាន​មកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ​ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគ​ជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចម​ក ប្រទេស និងប្រជាជនកម្ពុជា​បាន​ទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាង​ឃោរ​ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរ​គ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
 សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២[]
 ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែល​បោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែល​បោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)</ref>




អត្ថបទ

ភូមិសុភី

ពីមុន គ ស ១៩៨៩ ភូមិសុភីមានម្ចាស់ក្សត្រីមួយព្រះអង្គព្រះនាងបានធ្វើដំណើរពីរទីកន្លែងមួយទៅទីកន្លែងមួយដែលមានស្រីស្នំអមដំណើរព្រះនាងក៏បានឈប់សំរាកនៅទីកន្លែងមួយហើយព្រះនាងមានរូបរាងស្រស់សោភាស្អាតចាប់ពីពេលនោះមកគេហៅថាភូមិសោភា ក្រោយមកគេហៅ ភូមិសុភីវិញ។ភូមិនេះមានប្រជាជន ២៣០ គ្រួសារនិងមនុស្ស ៨៨៨នាក់ដែលស្ថិតនៅស្រុកដងទង់ ខេត្តកំពត។[]

អត្ថន័យ

ភូមិសុភីនេះដោយសារតែមានព្រះនាងស្រស់ស្អាតសោភាបានឈប់សម្រាកនៅភូមិនេះទើបគេអោយឈ្មោះថា ភូមិសុភី។


សេដ្ឋកិច្ច

នៅស្រុកដងទង់ ខេត្តកំពត ភូមិសុភីមានប្រជាជនមួយចំនួនតូចបានប្រកបរបរធ្វើស្រែចិញ្ចឹម សត្វ មាន់ទា គោ ក្របី ជ្រូក សម្រាប់កាងារនៅផ្ទះ។ ហើយមួយចំនួនធំធ្វើការរកសុីលក់ដូរ ធ្វើជំនួញយ៉ាងមមាញឹក។ សេដ្ឋកិច្ចមានការរីកចម្រើនជាលំដាប់ហើយក៏មានការអភិវឌ្ឍន៏ដូចជាផ្លូវ ថ្នល់ ស្ពាន សាលារៀន អណ្តូងទឹក ប្រព្ធន័អគ្គិសនីមានការេជឿនលឿន និងទាន់សម័យទៀតផង។

វប្បធម៏

ប្រជាជនភាគច្រើនគោរពព្រះពុទ្ធសាសនា គោរពទំនៀមទម្លាប់ប្រពៃណីដើរតាមគន្លងព្រះពុទ្ធសាសនា និង គោរពសាសនាផ្សេងៗពីគ្នាទំនៀមទម្លាប់ទៅតាមសាសនាដែលខ្លួនបានកាន់និងគោរព ។ ដូចជា កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពីធីបុណ្យជាតិ ពិធីការ ប្រជាជនខ្មែរតែងតែគោរពជាប់ជានិច្ច។

ការអប់រំ

ចំនែកការអប់រំវិញប្រជាជនមានការចេះដឹងច្រើន ហើយក៏បានគិយពីអនាគតវែងឆ្ងាយរបសកូនចៅ ទើបអោយកូនចៅរៀនបានច្រើន និងបន្តការសិក្សាបានខ្ពស់ មានការងារធ្វើច្រើន។ គ្រួសារដែលមានសាលារៀនជិតផ្ទះបានអោយកូនរៀនច្រើនហើយគ្រួសារដែលនៅឆ្ងាយពីសាលារៀន បានអោយកូនរបស់ខ្លួនឈប់រៀនអោយទៅធ្វើការរកលុយនៅរោងចក្រ និងតាមទីកន្លែងផ្សេងៗ។

អាកាសធាតុ

អាកាសធាតុ មិនទៀងតែងមានការប្រែប្រួល តែភាគច្រើនគឺគ្មានភ្លៀងធ្លាក់ យូរៗមានភ្លៀងម្តង ធ្វើអោយប្រជាជនគ្មានទឹកប្រើប្រាស់ រុក្ខជាតិស្វិតស្រពោន គ្មានស្មៅដុះ។ ឆ្នាំ ២០១៦នេះមានភ្លៀងច្រើនគួសមានទឹកសម្រាប់ប្រើប្រាស់ ។


km</ អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ។<>
  1. .សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២ ២. ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែល​បោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា) ៣. សៀវភៅ ស្ដីពី កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃ ជម្លោះកម្ពុជា
  2. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦,៤៧ ៤,០ ៤,១ http://www.asiatour.com/vietnam/e-01land/ev-lan20.htm ៥,០ ៥,១ ហា-វ៉ាន់តាន់ “អូរកែវ: ធាតុអន្តោជាតិ និង ពហិជាតិ” វិទ្យាសាស្ត្រសង្គមវៀតណាម ១-២ (៧-៨), ១៩៨៦, ទទ.៩១-១០១។
  3. ឈ្មោះ​សៀវភៅអំពើ​ឈ្លានពាន​របស់​យួន​មក​លើ​កម្ពុជា - រៀបរៀង​ដោយ : សោម សេកកុមារ - ទំហំ​ឯកសារ : 803 KB ជា​ប្រភេទ PDF
  4. សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២
  5. បានពីមន្រ្តីប៉ូលីសប្រចាំឆ្នាំ២០១៦