អ្នកប្រើប្រាស់:Tur sc
- ការប្រមូលការកំណត់ពេលវេលាប្រវត្តិសាស្រ្តរូបថត
- ប្រវត្តិសាស្រ្តនៃការថតរូបរបស់ខ្លួនរហូតដល់ពីការចាប់ផ្ដើមមួយបានទសវត្សរ៍ឆ្នាំ 1920, ដោយលោក Robert Leggat
- ប្រវត្តិសាស្រ្តនៃការថតរូប ដោយ Mong-Najera J. , សាកលវិទ្យាល័យកូស្តារីកា
- នេះរូបថតដំបូង នៅសាកលវិទ្យាល័យ Texas នៅ Austin
- Alhazen គឺភព Kepler និងប្រវត្តិនៃអុបទិចនេះ
- អប់ស្កូកាមេរ៉ា បណ្ណាល័យឌីជីថលនៅលើបច្ចេកទេសរូបថតប្រវត្តិសាស្រ្ត
- [៤]
- [៥]
Coordinates: 11°32′58″N 104°55′04″E / 11.54944°N 104.91778°E
សារមន្ទីរទួលស្លែង
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១ (ហៅកាត់ថា «ស.២១») នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត (ឈ្មោះដើម សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់(ក្នុងនោះមានស្រ្ដីចំនួន១នាក់)តាំងជាពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ ប៉ុល-ពត អៀង-សារី និង ខៀវ-សំផន (នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៧៩)។ អតីតមន្ទីរស២១មានទំហំ៦០០មx៤០០ម មានព្រំប្រទល់ខាងជើងទល់នឹងមហាវិថីព្រះនរោត្តមសីហនុ ខាងត្បូងទល់នឹងមហាវិថីម៉ៅសេទុង ខាងកើតទល់នឹងមហាវិថីព្រះមុនីវង្ស ខាងលិចទល់នឹងផ្លូវលេខ១៦៣ ហ៊ុំព័ន្ធដោយរបងស័ង្កសីពីរជាន់រាយលួសបន្លាយ៉ាងស្អេកស្កះពីលើ។ គ្រឹះស្ថានសិក្សាពីរគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលស្ថិតនៅក្នុងតំបន់នៃការហ៊ុំព័ន្ធតំបន់នោះ ពួកវាបានធ្វើរបងស័ង្កសីមានលក្ខណៈដូចគ្នាហ៊ុំព័ទ្ធគ្រឹះស្ថានទាំងពីរនេះមួយជាន់ទៀតដែលមានព្រំប្រទល់របងខាងកើតទល់នឹងផ្លូវលេខ១១៣ ខាងលិចទល់នឹងផ្លូវលេខ១៣១ ខាងជើងទល់នឹងផ្លូវលេខ៣២០ ខាងត្បូងទល់នឹងផ្លូវលេខ៣៥០។ការហ៊ុំព័ន្ធនេះធ្វើនៅក្រោយពេលបណ្ដេញប្រជាជនចេញពីភ្នំពេញ អោយទៅតំបន់ព្រៃភ្នំ ឬ ជនបទដាច់ស្រយាលរស់នៅជាភាពទាសករប្រៀបដូចជា គុកគ្មានជញ្ជាំង។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គដើម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ "ក" បានរៀបចំជាបន្ទប់ទំហំ៦មx៤មមានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ "ក" សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និង ប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ "ខ គ និង ឃ" ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។
ផ្នូរសាកសពចំនួន១៤ គឺសាកសពជនរងគ្រោះ ដែលបានរកឃើញដោយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សាកសពមានសភាពហើមរលួយមិនអាចមើលស្គាល់ឡើយ បានសែងយកមកកប់នៅខាងមុខ អគារ "ក" ។ សាកសពទាំង១៤នាក់ ក្នុងនោះមានសាកសព១នាក់គឺនារី។ ពួកស២១បានសំលាប់ជនរងគ្រោះទាំងអស់នេះជាចុងក្រោយបង្អស់មុនពេលពួកវារត់គេចភៀសខ្លួនចេញទៅ។
បង្គោលឈើសំរាប់សិស្សានុសិស្សធ្វើលំហាត់កីឡា ត្រូវបានធ្វើជាកន្លែងសំរាប់ធ្វើទារុណកម្មសួរចំលើយ ដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយហើយទាញឡើងខ្ពស់ទៅលើរួចទំលាក់ចុះមកក្រោមជាច្រើនលើកជាច្រើនសាររហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបពួកវាយកជនរងគ្រោះជ្រមុជក្បាលចូលទៅក្នុងពាងដែលមានទឹកសំអុយដើម្បីអោយមានស្មារតីឡើងវិញរួចសួរចំលើយបន្ដទៀត។
ដើម្បីរក្សាសន្ដិសុខ និង ចាត់ចែងការងារផ្ទៃក្នុងមន្ទីរស២១ និងសាខានានា ពួកកម្ពុជាប្រជាធិបតេយ្យ បានប្រើប្រាស់កំលាំងបុគ្គលិកនៅក្នុងឆ្នាំ១៩៧៦ មានចំនួន១៦៨៤នាក់ ចែកចេញជា៣អង្គភាពគឺៈ មន្ទីរស២១(ទួលស្លែង) មន្ទីរស២១ ក(នៅតាខ្មៅ) មន្ទីរស២១ ខ(នៅព្រៃស ខាងលិចក្រុងភ្នំពេញខណ្ឌដង្កោ ខេត្តកណ្ដាល) ជាកន្លែងផលិតគ្រឿងកសិកម្មផ្ដល់អោយមន្ទីរស២១។ មន្ទីរនិងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឪវាទក្រសួងការពារប្រទេសនិងមជ្ឈឹមបក្ស ប៉ុលពត ផ្ទាល់ដែលមានគណៈអចិន្រ្ដៃយ៍មជ្ឈឹមបក្សជាជំនួយការម្នាក់និងជាអ្នកទទួលខុសត្រូវគឺឈ្មោះ កាំងហ្គេកអ៊ាវ ហៅ ឌុច ជាតិខ្មែរ ស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសាស្រ្ដាចារ្យ។ ឈ្មោះឌុចគឺអតីតប្រធានមន្ទីរស២១។
ប្រវត្តិ
ដើមឡើយទីនេះគឺជាវិទ្យាល័យចៅពញ្ញាយ៉ាត តែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំងនិងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ គឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលពួកវាបានសំលាប់ផងទេ។ តាមការប៉ាន់ស្មានមានប្រហែល ២០ ០០០នាក់។ រយៈពេលឃុំឃាំងមាន២ខែទៅ៤ខែខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយ(អ្នកទោសនយោបាយ)គឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។
ដូច្នេះជាការចាំបាច់បំផុត យើងត្រូវការពារកន្លែងនេះអោយបានគង់វង្សជាពិសេសឯកសារ និងភស្ដុតាងនានាដើម្បីបញ្ជាក់និងដក់ងំក្នុងចិត្ត នូវអំពើជិះជាន់សង្កត់សង្កិននៃរបប កម្ពុជាប្រជាធិបតេយ្យ ហើយកុំអោយរបបនេះវិលត្រឡប់សារជាថ្មីក្នុងសង្គមកម្ពុជាទៀត។ កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបត្រូវចង់ចាំជានិច្ចនៅសោកនាដកម្មដ៏ខ្លោចផ្សានិងជូរចត់មួយនេះទុកជាបទពិសោធន៍ជីវិតសំរាប់ទៅពេលអនាគត ហើយខិតខំកសាងប្រទេសជាតិដោយដើរជៀសអោយផុតពីផ្លូវមួយនេះ។ យោងតាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះដែលចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨។
ចំនួនអ្នកជាប់ឃុំឃំាង
- ឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់
- ឆ្នាំ១៩៧៦ មានចំនួន២២៥០នាក់
- ឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់
- ឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់
ប្រាសាទ
ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី ១ និងទី ២ មានថែវដែលមានចុម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ។
ប្រវត្តិនៃឈ្មោះបាយ័ន
ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកយកគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជយវរ្ម័ន ទី ៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។ វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិឝ្វកម៌ន៑។
Chum Kiri ស្រុកជុំគីរី | |
---|---|
District (srok) | |
កូអរដោនេ: 10°51′N 104°24′E / 10.850°N 104.400°E | |
Country | ![]() |
Province | Kampot |
Communes | 7 |
Villages | 37 |
ប្រជាជន (1998) | |
• សរុប | ៣៩,៣២០ |
ល្វែងម៉ោង | +7 |
Geocode | 0704 |
Dj tour Chum Kiri District (ខ្មែរ: ស្រុកជុំគីរី) is a district located in Kampot Province, in southern Cambodia.
ប្រវត្តិសាស្រ្ត
ស្រុកជុំគីរីគឺស្រុកមួយដែលស្ថិតនៅភាគខាងជើងខេត្តកំពតហើយក៏ជាស្រុកមួយដែលនៅឯជនបទដែរហើយស្រុកនេះកំពុងមានការអភិវឌ្ឍន៏ និងក្នុងនោះមាន[២]ហើយស្រុកនោះប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មដុចជា៖ (ធ្វើស្រែចំការនិងអាជីវកម្មលក់ដូរហើយនិងមុខរបរបន្ទប់បន្សំផ្សេងៗជាច្រើនទៀត។ នៅក្នុងស្រុកនោះរួមមានឃុំចំនួន៧ឃុំដែលជាឃុំស្ថិតនៅក្នុងស្រុកជុំគីរីហើយប្រជាជនភាគច្រើនមានជីវភាពទន់ខ្សោយនិងភាគច្រើនមានជីវភាពធូរធារនិងប្រកបមុខរបរកសិកម្ម។
រដ្ឋាភិបាល
[៣] ស្រុករួមមានឃុំចំនួន៧គឺ
.ឃុំ ច្រេស
.ឃុំ ស្រែក្នុង
.ឃុំ ស្រែចែង
.ឃុំ សំរោង
.ឃុំ ស្នាយអញ្ជិត
.ឃុំ ជុំវន្ត
.ឃុំ ត្រពាំងរំាង
សេដ្ធកិច្ច
សេដ្ធកិច្ចនៅស្រុកជុំគីរីប្រជាជនភាគច្រើនប្រកបមុខរបរជាកសិករ និង ធ្វើចំការ។ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើន ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត
ស្រុកនេះមានផ្ទៃក្រលា៣១៥៥៧ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផលនិងភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា ស្រុកជុំគីរីមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាននិង លក់ចេញទៅក្រៅប្រទេសផងដែរ។ ស្រុកដងទង់សំបូរស្រូវណាស់សម្រាប់ប្រជាកសិករនៅក្នុងស្រុកលក់ចេញទៅក្រៅស្រុក។ ប្រជាជនធ្វើស្រែចំការ និងអ្នកមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ ដំឡូង ជាពិសេស ពោតក្រហម សង្គមមានការអភិវឌ្ឍន៍ជាលំដាប់។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ ដែលគួរអោយចាប់អារម្មណ៍ ។
វប្បធម៍
វប្បធំ៍ ប្រជាជននៅទីនេះមានការគោរពព្រះពុទ្ធសាសន៏ ហើយកាន់គ្រឹស្តសាសនាក៏ផ្សេងៗគ្នាដែរ តែពួកគាត់ចេះជួយគ្នាទៅវិញទៅកមពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។
អាកាសធាតុ
អាកាសធាតុ នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមកនូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជាខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖ - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា) - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា) - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើមទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលល្ងាច និងយប់។
ការអប់រំ
ការអប់រំ វិសយ័អប់រំនៅក្នុងស្រុកជុំគីរីមិនសូវមានសភាពមមាញឹកដូចនៅបណ្ដាខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំមានច្រើនគូរសមជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះមានសាលាជាច្រើនដោយរាប់បញ្ចូលទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។
ឯកសារយោង
[[ឈ្មោះសៀវភៅ ប្រាសាទបាយ័ន អ្នកកសាង ព្រះបាទជយវរ្ម័នទី៧ កាលបរិច្ឆេទកសាង ចុងគ្រិស្គសតវត្សរ៏ទី១២ និងដើមគ្រិស្គសតវត្សរ៏ទី១៣ ស្ថាបត្យកម្ម ខ្មែរ ទីតំាង ក្រុងអង្គរធំ ខេត្តសៀមរាប]]
[៤]។
[៥]។
- ↑ ប្រាសាទបាយ័ន[១]ប្រាសាទបាយ័ន
- ↑ ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)[២]ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)
- ↑ ឃុំទំាង៧នៅស្រុកជុំគីរី[៣]ឃុំទំាង៧នៅស្រុកជុំគីរី
- ↑ ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ និងទំព័រ ១២១ ដោយលេក កែវ ភួង
- ↑ ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ ដោយលោក កែវ ភួង
![]() |
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |