អ្នកប្រើប្រាស់:Sreynit sc
ភូមិតាអៀក
ភូមិតាអៀកគឺជាភូមិមួយដែលស្ថិតនៅ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ហើយភូមិតាអៀកមានចំនួនប្រជាជនសរុប១០៨៦នាក់និង២១១គ្រួសា។ ក្នុងនោះមានស្រីចំនួន៥៥៩នាក់និងប្រុសចំនួន៥២៧នាក់។
ប្រវត្ដិសាស្រ្ដ
កាលពីសមយ័មុនមានលោកតាម្នាក់ឈ្មោះអៀកគាត់បានមកសង់ផ្ទះនៅភូមិនេះមុនគេ។
អត្ថន័យឈ្មោះ
ពេលដែលគាត់បានស្លាប់ទៅទើបប្រជាជនទាំអស់គ្នាបានហៅឈ្មោះភូមិនេះថាជាភូមិតាអៀករហូតមកដល់សព្វថ្ងៃនេះ។
សេដ្ឋកិច្ច
នៅភូមិតាអៀកប្រជាជនប្រកបមុខរបរធ្វើស្រែចំការនិងចឹញ្ចឹមសត្វផ្សេងៗ ហើយមានអគ្គីសនីនិងទឹកប្រើប្រាស់គ្រប់គ្រាន់ ប្រជាជននៅទីនោះមានជីវភាពមធ្យម។
វប្បធម៏
[១]]
នៅភូមិតាអៀកពួកគេចេះជួយយកអាសារគ្នាទៅវិំញទៅមកជាពិសេសពេលមានបុណ្យទានរឺអាពាហ៍ពិពាហ៍ម្ដងៗតែងតែហៅគ្នាទៅវិញទៅមក ហើយស្លៀកពាក់ទៅតាមប្រពៃណីដោយសារពួកគេកាន់សាសនាព្រះពុទ្ធ។
អាសធាតុ
អាកាសធាតុក្តៅព្រោះមិនសំបូរព្រៃឈើប៉ុន្ដែមានខ្យល់អាកាសបរិសុទ្ធនិងបរស្ថានស្អាត។

ទង់ជាតិកម្ពុជា
នេះគឺជាទង់ជាតិនៃព្រះរាជាណាចក្រកម្ជុជា

ថៃ្ងនេះ ថ្ងៃសៅរ៍,ទី១៧ខែឧសភា ឆ្នាំ ២០២៥
|
សូមស្វាគមន៍ការមកកាន់គេហទំព័រវីគីភីឌារបស់ខ្ញុំ នាងខ្ញុំឈ្មោះ អៀចស្រីនិត កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៩៥ ។
វិហារវត្តសំរោង
វិហារនះចាប់ផ្ដើមកសាងនៅឆ្នាំ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ វិហារនេះ មិនទាន់ធ្វើរួចរាល់នៅទេ ភូមិសំរោង គឺជាភូមិមួយដែលស្ថិតនៅក្នុងឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត នៃប្រទេសកម្ពុជា ខេត្តកំពត ប្រជាជន់នៅក្នុងភូមិនោះមានភាពរីករាយស្វាគមន៏ចំពោះភៀ្ញវដែលមកស្រុក ដោយភាពសោះត្រង់និងស្រលាញ់រាប់អានគ្រប់គ្នា។
ការអភិវឌ្ឃន៏
ហើយសព្វថ្ងៃនេះ កុំពងតែកសាងវិហារដែលមានទំហំធំហើយខ្ពស់ដែលនៅវិហារនេះមានរូបល្អប្រណិតហើយពេលមានពិធីបុណ្យចូលឆ្មាំខ្មែរគេតែងតែរៀបចំពីធីទួទលទេតាឆ្នាំថ្មី ចំនែកយុវជន យុវនារី បាននាំគ្នាលេង ល្បែប្រេជាប្រិយគ្រប់ប្រភេទនៅតាមវត្ថសំរោងនោះ ហើយ ប្រជាន់ទោំអស់តែងជួយគ្នាទៅវិញទៅមកដោយគ្មានគិតពីការនឿយហត់។មានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងភូមិនោះ ។ហើយបានកសាងផ្លូវ សំរាប់ប្រជាន់ងាយស្រួលធើ្វដំណើ ប្រកបមុខរបរ បើនិយាយពីស្ថានភាពរស់នៅក្នុងពីមុនប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេពីព្រោះមានអ្នកចេះដឹងតិចតួច។សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងពីមុនគឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ភូមិសំរោងក្រោម មានលក្ខណះល្អប្រសើរ ហើយមានការបង្កើតនូវ មណ្ឌលសុខភាពសំរាប់ប្រជាជន លទ្ធផលនៃការបង្កើតមណ្ឌលសុខភាពបានធ្ចើអោយអត្រាមរណះរបស់ប្រជាជន(កុមារ/ ស្រ្តី/ មនុស្សចាស់) មានការថយចុះ។ ដោយឡែកនៅក្នុងភូមិនេះបានកសាងសាលាសំណាក់សំរាប់ធ្ចើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។មួយវិញទៀតនៅក្នុងភូមិសំរោងបានបង្កើនជាផ្សារលើលក់ទំនិញ ដើម្បីបម្រើតម្រួវការរបស់មនុស្សដែលរស់នៅទីនោះ ហើយក៏ជាមធ្យោបាយរកប្រាក់ចំណូលដ៏ល្អសម្រាប់គ្រួសារនីមួយៗ។ ស្របនេះដែរការបង្កើតជាផ្សារ លើទីប្រជុំ កន្លែងសំរាប់បង្រៀនអក្សរដល់ក្មេងៗ នៅកន្លែងណាមួយ គឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិ ហើយធ្វើអោយប្រទេសជាតិបានរីកចំរើន និង លូតលាស់គ្រប់វិស័យទាំងអស់។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិសំរោង។ លើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។បើយើងងាកមកមើលភូមិសំរោ ង វិញម្តងភូមិនេះបានបង្កើតមណ្ឌលសុខភាព និងមានគ្រួពេទ្យជំនាញៗចាំទទួលបម្រើ និង មើលថែរក្សាយ៉ាងស្ចិតស្វាញចំពោះអ្នកជម្ងឺ ដែលបានទៅសម្រាកនៅទីនោះ។
ទំនៀមទំលាប់ក្នុងភូមិ
អ្នកភូមិភាគច្រើនជាជនជាតិខ្មែរ និងនិយាយភាសារខ្មែរជាភាសារផ្លូវការ ហើយមនុស្សជាង ៩៩%ជាអ្នកជឿ និងកាន់ព្រះពុទ្ធសានាជាច្បង។ ហើយពេលមានបុណ្យប្រពៃណីរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ អ្នកភូមិតែងតែប្រារព្ធពិធីតាមទំនៀបទំលាប់របស់ប្រពៃណីរខ្មែរ។ និងដូចជានៅពេលថ្ងៃចូលឆ្នាំគេតែងតែលេងនូវល្បែងបប្រជាប្រមិយ ដូចជា លេងលាក់កន្សែង លេងទាញខ្សែរ ចោលឈូង បោះអង្គុញហើយ ពេលទៅវត្តគេតែងនិយមស្លៀកសំពត់ អាវប៉ាក់ ហូលផាមួងជាដើម។
សេដ្ឋកិច្ចក្នុងភូមិ

ប្រជាជន ៧០%ជាកសិករ ៣០%ជាមន្រ្តីរាជការ។ ហើយប្រជានជនភាគច្រើនធ្វើស្រែ និងដាំដំណាំ ដូចជា ដូង, ស្វាយ, ល្ហុង, ស្ពៃ, ត្រកួន, ជី, ខ្ទឹម។ល។ក្រៅពីការធ្វើស្រែប្រជាជនក៏បានប្រកបរបរ លក់ដូរ និងធ្វើជាឈ្មួញកណ្តាលនិងការធ្វើហត្ថកម្មផ្ទាល់ខ្លួន។
ខេត្តកំពក
-ឃុំសំរោងក្រោម៖គឹជាឈ្មោះឃុំមួយដែលស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត។ -ភូមិតាអៀក៖គឹជាភូមិមួយដែលស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត។
ខេត្តកំពត | |
---|---|
![]() | |
កូអរដោនេ: 10°N 104°E / 10°N 104°E | |
ផ្ទៃក្រឡា | |
• សរុប | ៤៨៧៣ គម2 (១៨៨១ ម៉ាយ ការ) |
ឯកសារយោង
- ↑ [បើតាមសម្តីលោកអ៊ុំមេឃុំ គឹមលន់បានឲ្យដឹងថាប្រជាពលរដ្ឋសរុបមានចំនួន១០៨៦នាក់និង២១១គ្រួសារហើយស្រីចំនួន៥៥៩នាក់និងប្រុសចំនួន៥២៧
ប្រាសាទបាយ័ន
[១]] [២]] [៣]] [៤]] [៥]] ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី ១ និងទី ២ មានថែវដែលមានចុម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ។
ប្រវត្តិនៃឈ្មោះបាយ័ន
ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកយកគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជយវរ្ម័ន ទី ៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។ វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិឝ្វកម៌ន៑។<ref>ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ ដោយលោក កែវ ភួង
ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន
គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្តូង ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះ បង្អាញឲ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជយវរ្ម័នទី ៧ កាលពីចុងគ្រិស្តសតវត្សរ៍ទី១២ ដើមគ្រិស្តសតវត្សរ៍ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្តិសាស្រ្ត បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ ព្រះបាទជយវរ្ម័ន ទី ៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុងរជ្ជកាលរបស់ព្រះបាទជយវរ្ម័ន ទី ៧ ។ ពីព្រោះថា បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឲ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកេស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ ជាដើម ។ លោកបណ្ឌិតបានបន្តឲ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធសាសនាខាងលើនេះ អាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះអង្គ ដែលតំណាងឲ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័ន ទី ៧ តែម្តង នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យា និង ខាងសិលាចារឹក លោកសាស្រ្តាចារ្យបានឲ្យដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សក្រោមរូបភាពរបស់ព្រះពុទ្ធ ឬគេថ្វាយព្រះនាមព្រះមហាក្សត្រទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខែ្មរបុរាណ ។ លោក ត្រាណេ បានបញ្ជាក់ឲ្យដឹងថា កត្តាទាំងនេះហើយដែលបង្ហាញឲ្យយើងដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថៃ្ង គេបានយកទៅទុកនៅក្នុងអគារកែ្បរ លានព្រះគម្លង់ ពិតជាតំណាងឲ្យព្រះពុទ្ធរាជ ជំនួសឲ្យទេវរាជយ៉ាងប្រាកដមែន។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជ មកពុទ្ធរាជ បានទទួលការគាំទ្រពីអ្នកប្រាជ្ញធំៗ ដូចជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជាដើម ។ គួររំឭកថា ព្រះពុទ្ធដ៏ធំរបស់យើង ត្រូវបានគេជួលជុលឡើងវិញ ព្រោះត្រូវបានគេកមេ្ទចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូង ក្រោយពីប្រតិកម្មសិវនិយមចំពោះលទ្ធិព្រះពុទ្ធសាសនា ក្រោយពី ព្រះបាទជយវរ្ម័ន ទី ៧ បានសោយទិវង្គតទៅនោះ ។
ចម្លាក់ត្រីប្រាសាទបាយ័ន្តនិងអង្គរវត្ត
ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងំខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមានបណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស។ ផ្នែកកណ្តាល បង្ហាញពសកម្មភាពកូរសមុទ្រទឹកដោះដោយពូកអាសូនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ពួកអាសូរដែលឈរនៅផ្នែក ខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ ក្នុងនោះ ត្រីខ្លះមានរូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះប្រព្រឹត្តទៅ អស់រយៈពេល១.០០០ឆ្នាំ ហើយលេចចេញនូវបាតុភូត ផ្សេងៗជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សីនិងអ្វីៗជាច្រើនទៀត ។ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឌសម្រាប់ធ្វើអោយជីវិតលែងស្លាប់។ ក្រៅពីប្រាសាទអង្គវត្ត ចម្លាក់ត្រីក៍មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ។ ប្រាសាទបាយ័ន ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី៧)នៅអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថានិងជីវកថាប្រចាំថ្ងៃរបស់ប្រជាជន។ ចម្លាក់នៅរោងទងខាងត្បូង ស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផល់ប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ។ តាមរយៈសារណាបញ្ចាប់បរិញ្ញាប័ត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័នវិភាគរក ប្រភេទពូជត្រីទាំអស់នេះទេ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណា អ្នកឯកទេសត្រីប្រចាំគណៈកម្មាធិការជាតិទន្លេ មេគង្គ និងអ្នកស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬជួនកាលថែមទាំងអាចស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តទៀតផង ។ ក្នុងចំណោមប្រភេទត្រីចំនួន១៦ដែល ឆ្លាក់បង្ហា្ញញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទទាំងពីនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣។ ចំនូននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រូច ហើយផ្នែកខ្លះពុកផុយដោយសារធម្មជាតិនិងការបំផ្លាញដោយទង្វើមនុស្ស។ ចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ។ នៅលើជញ្ជាំងស្រះស្រី(ឈ្មោះបុរាណគេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ។ ចម្លាក់នៅប្រាសាទអង្គវត្តមាន បង្ហាញអំបូរត្រីមាន ស្រកាច្រើន ។គេចាត់ទុកថាប្រភេទត្រីមានស្រកានេះប្រហែល ៧៨%នៃប្រភេទត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន៤.៦។
គន្ថនិទ្ទេស
ឯកសារយោង
- Albanese, Marilia (2006) {{cite book|title=ចំណងជើង សម្បតិអង្គរ (Paperback) ។ Vercelli: White Star បោះពុម្ពផ្សាយ លេខ ISBN 88-544-0117-X ។
- ↑ [ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ និងទំព័រ ១២១ ដោយលោក កែវ ភួង
- ↑ [អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា
- ↑ [អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា
- ↑ [ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ ដោយលោក កែវ ភួង
- ↑ [ រូបភាពនៅវិគីភីឌាទូទៅស្តីអំពីចម្លាក់ប្រាសាទបាយ័ន