Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Makara sc

Page contents not supported in other languages.
ពីវិគីភីឌា

ប្រវត្តិប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទសូរ្យវរ្ម័នទី២(ខ្លះសរសេរ : ព្រះបាទសូរិយាវរ្ម័នទី២) (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល[]


បើតាមលោកហ្សក-សឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី​ និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែការវិវត្តនៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារឹកនៅសតវត្សរ៍ទី១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ត បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។​ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជា វត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោធរបុរៈ ។) ហើយមួយចំណែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ​ អង្គរវត្តដែរ។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ​ការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញ​ដោយ ធម្មជាតិវិទូបារាំងលោក អង់ហ៊្រី-មូហ៊ត(Henri Mouhot) នៅឆ្នាំ១៨៦០។

ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី (៣១ តុលា ១៩២២ – ១៥ តុលា ២០១២)(ភាសាចិន:西哈努克) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីឆ្នាំ១៩៤១ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះ​បរមនាថនរោត្តម-សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ

ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ ដល់ ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រ ជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។

ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។[] ទាំងនេះរួមមានពីរអាណ្ណត្តិជាព្រះមហាក្សត្រ តំណែងពីរជាសម្ដេចព្រះរាជបុត្រ តំណែងមួយជាប្រធាន តំណែងពីរជានាយករដ្ឋមន្ត្រី ដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើន។ ទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៧៥–១៩៧៦។[][]

  1. សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភលើកទី ២ ឆ្នាំ ២០០៥ ដោយ កែវ ភួង
  2. ២,០ ២,១ (៧ កញ្ញា ២០០៧)"King Father Sihanouk holds ECCC at bay". ភ្នំពេញប៉ុស្ត៍. Retrieved on ១៣ តុលា ២០០៩.[តំណភ្ជាប់ខូច]
  3. Cite error: Invalid <ref> tag; no text was provided for refs named google