Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Makara sc

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង១២:៤៧ ថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦ ដោយ Makara sc (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ ==ប្រវត្តិ== {{merge from|ប្រវត្តិសាស្ត្រប្រាសាទអង្...)

ប្រវត្តិ

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទសូរ្យវរ្ម័នទី២(ខ្លះសរសេរ : ព្រះបាទសូរិយាវរ្ម័នទី២) (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល[]

បើតាមលោកហ្សក-សឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី​ និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែការវិវត្តនៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារឹកនៅសតវត្សរ៍ទី១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ត បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។​ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជា វត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោធរបុរៈ ។) ហើយមួយចំណែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ​ អង្គរវត្តដែរ។

ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ​ការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញ​ដោយ ធម្មជាតិវិទូបារាំងលោក អង់ហ៊្រី-មូហ៊ត(Henri Mouhot) នៅឆ្នាំ១៨៦០។

  1. សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភលើកទី ២ ឆ្នាំ ២០០៥ ដោយ កែវ ភួង