Jump to content

អ្នកប្រើប្រាស់:Tur sc

ពីវិគីភីឌា

ការប្រកាសសាធារណរដ្ឋ និងការបង្កើតកងទ័ពជាតិខ្មែរ (ក.ជ.ខ. រឺ FANK)

ពួកកងពលរថក្រោះទី១១ អាមេរិកចូល ស្នួល កម្ពុជា ថ្ងៃទី៤ឧសភា ឆ្នាំ១៩៧០

ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា ១៩៧០ នៅក្នុងនោះកងទ័ពវៀតណាមខាងត្បូង (ក.ស.វ.ណ. រឺ ARVN) បាននៅពីក្រោយខ្នងដោយកងទ័ពស.រ. (សហរដ្ឋ) បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារកងកម្លាំងវៀតណាមខាងជើង និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ ។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ ក៏ពួកកងកម្លាំងកុម្មុយនិស្តជាច្រើនបានភៀសខ្លួន ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត ។

ប្រតិកម្មភ្លាមៗរបស់លន់-ណុលគឺដើម្បីផ្ដន្ទាទោសដល់សកម្មភាពពេលដែលមានការរំលោភបំពាន​នៅក្នុងទឹកដីកម្ពុជា ។ គាត់ក្រោយមកបានផ្ដល់ដំណឹងដល់លោកអេឡិចស៊ែនដឺរ-ហេហ្គថាប្រទេសរបស់គាត់ត្រូវបានប្រែទៅជាមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​ជាលទ្ធផលមកវិញ នៅពេលនោះលោកហេហ្គបានប្រាប់គាត់ថាកងទ័ពជើងគោកអាមេរិក​នឹងមិនត្រូវបានប្រើប្រាស់ដើម្បីជួយកងទ័ពកម្ពុជាទេ ក៏ប៉ុន្តែថា (ជាការអនុលោមជាមួយលទ្ធិនិច្សុន) កម្មវិធីជំនួយនឹងត្រូវបានផ្ដល់ជំនួសវិញ លន់-ណុលបានសម្រក់ទឹកភ្នែកដោយបើកចំហ ។[]

ថ្ងៃ៩តុលា ព្រះសីហនុត្រូវបានគេដាក់ទោសប្រហារជីវិត ក្នុងអវត្តមាន ដោយតុលាការយោធា ព្រះមាតាទ្រង់ ព្រះមហាក្សត្រយានីកុសមៈ អ្នកតំណាងនិមិត្តរូបនៃរាជាធិបតេយ្យក្រោមរបបរបស់ទ្រង់ ត្រូវបានជំនួសក្រោមការឃុំម្ចាស់ក្សត្រីក្នុងដំណាក់ និងព្រះមហេសីរបស់ទ្រង់ត្រូវបានគេកាត់ទោសដាក់ទោសមួយជីវិត ។[] របបថ្មីនេះបានប្រកាសសាធារណរដ្ឋជាបន្តបន្ទាប់គ្នា ហើយនិងនៅទីបញ្ចប់រដ្ឋធម្មនុញ្ញថ្មី​ដែលត្រូវបានគេយកមកប្រើនៅឆ្នាំ១៩៧២ ។ ព្រះសីហនុ នៅក្នុងខណៈពេលនោះ បានបង្កើតរ.រ.រ.ជ.ក. (GRUNK) គឺរដ្ឋាភិបាលនិរទេសដែលមានមូលដ្ឋាននៅប៉ីជិង (ប៉េកាំង) ដែលចូលរួមដោយពួកកុម្មុយនិស្តនិងបូជាដើម្បីការផ្ដួលរំលំសាធារណរដ្ឋ ទ្រង់បានប្រកាសថាលន់-ណុលគឺជា មនុស្សលីលាពេញទី និងបានបង្ហាញចរិកលក្ខណៈទ្រង់សិរិមតៈជា មនុស្សអប្រិយស្មោកគ្រោក ទុច្ចរិតពុតត្បុត និងអាក្រក់[]

កងទ័ពហ្លួងតូចដែលជាប់ពាក់ព័ន្ធ ដែលនៅក្នុងពេលរដ្ឋប្រហារនេះមានក្បែរៗ៣៥,០០០កង (នៅក្នុងការយល់ស្របជាមួយគោលនយោបាយអព្យាក្រឹតភាព ដែលបានថ្លែងឡើងរបស់ព្រះសីហនុ) ត្រូវបានពង្រីកកាន់តែធំ ។ ដោយបានរៀបចំឡើងវិញជាក.ជ.ខ. រឺ FANK កងទ័ពសាធារណរដ្ឋ បានកើនឡើងដល់ប្រហែល១៥០,០០០នាក់ នៅដើមក៏ដូចជានៅចុងនៃឆ្នាំ១៩៧០ ជាចំបងឆ្លងតាមរយៈការចូលធ្វើទាហានដោយស្ម័គ្រចិត្តពេលនោះលន់-ណុលបានប្រមើលមើលឃើញ ហើយឆ្លៀតឱកាសលើរលក​នៃការរំជើបរជួលប្រឆាំងវៀតណាម ។[] ស.រ.ក៏បានប្រតិបត្តិកម្មវិធីជំនួយយោធាដែលបានចងក្រង និងជំនួយខាងហ្វឹកហ្វឺន ហើយបានបញ្ជូនកងឈ្លបខ្មែរសេរី និងខ្មែរកម្ពុជាក្រោមជាច្រើនពាន់នាក់តាមយន្តហោះ ទៅហ្វឹកហ្វឺននៅក្នុងមូលដ្ឋានទ័ពវៀតណាមខាងត្បូង ។ ពួកនាយអគ្គរួម (នាយអគ្គសេនាធិការួម)បានទទូចលើការពង្រីកអោយច្រើននៃFANKរហូតលើស២០០,០០០នាក់ ថ្វីបើបារម្ភនូវឥទ្ធិពលអវិជ្ជមានដ៏ខ្លាំង ដែលនេះអាចនឹងមានលើសេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ពេលនោះក្រុមដឹកជញ្ជូនបរិក្ខារយោធា ដែលបានដឹកនាំដោយឧត្តមសេនីយ៍ ធៀដឺរស៊ី-មែធែខ្ស៊ីស (Theodore C. Mataxis) បានទាមទារអោយមាន 'អាមេរិកូបនីយកម្ម'​នៃរចនាសម្ព័ន្ធខាងក្នុងដែលរងឥទ្ធិពលរបស់កងទ័ពបារាំង ថ្វីត្បិតភាពច្របូកច្របល់នេះបានបង្កនៅក្នុងសង្វាក់ផ្គត់ផ្គង់ផង ។ []

ទោះបីមានជំនួយស.រ.ក៏ដោយ ក៏FANK រឺ កងទ័ពជាតិខ្មែរ (បានបញ្ជាការដោយឧត្តមសេនីយ៍សុសថេន-ផ្វឺរណាន់ដេហ្ស) ត្រូវមានឧបសគ្គយ៉ាងធ្ងន់ធ្ងរដោយអំពើពុករលួយ ជាពិសេសដោយពួកមន្ត្រីដែលបានអះអាងប្រាក់ខែជាច្រើនដល់កងទ័ពដែលមិនមាន និងអសមត្ថភាពខាងយោធា ។ ទោះបីជាម្នាក់ក្នុងចំណោមពួកមេបញ្ជាការកងទ័ពជាតិខ្មែរ គឺជាអតីតអ្នកបះបោរទ្រង់នរោត្តម-ចន្ទរង្សី ដែលត្រូវបានគេបញ្ចុះបញ្ចូលអោយឈប់ចូលនិវត្តយោធាដោយលន់-ណុលដើម្បីលើកស្ទួយកងពលតូចទី១៣របស់កងទ័ពជាតិកម្ពុជា ដែលត្រូវបានជោគជ័យជាដុំកំភួននៅក្នុងការធ្វើអោយស្ងប់ស្ងៀមតំបន់ដែល​នៅក្បែរផ្លូវលេខ៤និងខ្ពង់រាបគីរីរម្យដែលជាចំណុចយុទ្ធសាស្ត្រក៏ដោយ ក៏ភាគច្រើននៃពួកឧត្តមសេនីយ៍ខ្លួនឯងមានបទពិសោធន៍ និងសមត្ថភាពយោធានៅតិចតួចនៅឡើយ ។ ការវាយលុករបស់កងទ័ពជាតិកម្ពុជាទ្រង់ទ្រាយធំប្រឆាំងនឹងពួកវៀតណាម (យួន) ប្រតិបត្តិការចេនឡា១ និងប្រតិបត្តិការចេនឡា២ បានបញ្ចប់ដោយការបរាជ័យយ៉ាងធ្ងន់ធ្ងរ ទោះបីជាសេចក្ដីក្លាហាននៃកងទ័ពថ្មើរជើងខ្មែរម្នាក់ៗ​ដែលផុសឡើងជាក់ស្ដែងយ៉ាងណាក៏ដោយ ។

ប្រវត្តិនយោបាយសាធារណរដ្ឋខ្មែរ

ការប្រយុទ្ធដូចគ្នាក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជាប្រឆាំង​នឹងពួកកុបករគាំទ្រព្រះសីហនុ និងពួកកុម្មនិស្ត និងពួកយួនខាងជើង សាធារណរដ្ឋខ្មែរបានប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងជាច្រើនសន្ធឹកសន្ធាប់ ។ ការត្រួតត្រារបស់ព្រះសីហនុនៅក្នុងជីវិតនយោបាយកំឡុងទសវត្សឆ្នាំ១៩៥០ និង៦០បានសេចក្ដីថាមានពួកអ្នកនយោបាយកម្ពុជាដែលមានទំនុកចិត្ត រឺក៏បទពិសោធន៍តិចតួចមែនទែន ។ ស្ទើរតែចាប់តាំងពីការចាប់ផ្ដើម សាធារណរដ្ឋនេះត្រូវបានរុកគួនដោយការបែងចែកនយោបាយដូចគ្នាជាច្រើន និងការវាយជិតៗដែលបានកត់សំគាល់ឃើញនៅក្នុងរបបព្រះសីហនុ ដើមទីចំណោមអ្វីទាំងនេះគឺជាការដណ្ដើមអំណាចគ្នារវាងលន់-ណុល និងទ្រង់សិរិមតៈ ។ ទ្រង់សិរិមតៈធ្លាប់ដើរតួជានាយករដ្ឋមន្ត្រី​កំឡុងពេលឆ្នាំដំបូងៗនៃសាធារណរដ្ឋនេះ នៅពេលដែលសុខភាពរបស់លន់-ណុលមិនល្អខ្លាំង ក៏ប៉ុន្តែបានបណ្ដាលអោយមានការអាក់អន់ចិត្តជាច្រើន ព្រោះតែរបៀបគ្រប់គ្រង និងខ្សែរាជវង្សរបស់ទ្រង់ ក៏មានការប្រែជាមានការអស់ចិត្តចំណោមពួកខ្មែរនៅតាមទីក្រុងវ័យក្មេងៗ ពេលអំពើពុករលួយបានបន្ត និងអប្រសិទ្ធិភាពនៃរបបនេះ ។[] ការត្រឡប់មកវិញរបស់លន់-ណុលពីមន្ទីរពេទ្យនៅហាវ៉ៃនៅខែមេសា១៩៧១ គាត់បានបណ្ដាលអោយមានវិបត្តិគណៈរដ្ឋមន្ត្រីដោយការលាលែងពីតំណែង គឺជាការផ្ដល់អោយផ្លូវដើម្បីរំលាយរដ្ឋាភិបាល ជាមួយការជម្រុញលើកចិត្តដែលប្រព្រឹត្តទៅដោយបងប្អូនរបស់គាត់គឺ លន់-ណុន (តួអង្គដែលមានឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសជាមួយពួកកងទ័ព) ។ បន្ទាប់ពីវិវាទកម្មនយោបាយជាច្រើនមក គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង ទោះបីយ៉ាងណាក៏ទ្រង់សិរិមតៈដូចជាធ្វើជារដ្ឋមន្ត្រីប្រមុខដែលមានងារជា នាយករដ្ឋមន្ត្រីប្រតិភូ ។ ថ្ងៃ១៦តុលា១៩៧១ លន់-ណុលបានចូលរួមសកម្មភាពដើម្បីដកហូតរដ្ឋសភាពពីអំណាចនីតិបញ្ញត្តិ និងបានបញ្ជាអោយសរសេររដ្ឋធម្មនុញ្ញថ្មី ដោយមានការអះអាងថាសកម្មភាពទាំងនេះពិតជាចាំបាច់​ដើម្បីទប់ស្កាត់អនាធិបតេយ្យ នេះបានបង្កអោយមានការជំទាស់ប្រឆាំងមួយដោយអ៊ិន-តាំ និងពួកព្រះសង្ឃ ។[]

១៩៧២: ការដកទ្រង់សិរិមតៈចេញ

នៅខែមីនា១៩៧២ លន់-ណុលនិងបងប្អូនគាត់បានរៀបចំដើម្បីបណ្ដេញទ្រង់សិរិមតៈចេញពីអំណាច ។ បន្ទាប់ពីទ្រង់សិរិមតៈបានបណ្ដេញ កែវ-អនចេញ អ្នកបណ្ឌិតសភាប្រឆាំងម្នាក់ លន់-ណុលបានរៀបចំជាបន្តបន្ទាប់នូវបាតុកម្មបញ្ចេញមតិនិស្សិតនានា​ប្រឆាំងនឹងទ្រង់ ដែលប្រកាសអោយដកទ្រង់ចេញពីតំណែង ។[] សិរិមតៈបានលាលែង ហើយ (ដោយស្ដែងអោយ 'ការការពារខ្លួន' របស់ទ្រង់) ត្រូវជំនួសមកវិញក្រោមការឃុំខ្លួនក្នុងផ្ទះជាក់ស្ដែង ។[] លន់-ណុលបានប្រើវិបត្តិនេះដើម្បីបណ្ដេញប្រមុខរដ្ឋ ឆេង-ហេង ហើយបានកាន់តួនាទីប្រមុខរដ្ឋដោយខ្លួនឯង ដោយតែងតាំងអ្នកជាតិនិយមប្រឆាំងសីហនុជើងចាស់ សឺន-ង៉ុកថាញ់ជានាយករដ្ឋមន្ត្រីវិញ ។[១០] លោកថាញ់ មេដឹកនាំខ្មែរសេរីបានកេណ្ឌទ័ពជំនួយកងទ័ពជាតិកម្ពុជាជាច្រើន​ក្នុងចំណោមពួកខ្មែរក្រោមនៅវៀតណាមខាងត្បូង និងភក្ដីភាព លោកបានបញ្ជាចំណោមអ្នកទាំងនេះប្រៀបផ្ទឹមនឹងវរជន កងទ័ពបានហ្វឹកហ្វឺនដោយស.រ.បានសេចក្ដីថាការគាំទ្ររបស់លោកដល់រដ្ឋាភិបាល​ដែលផុយស្រួយរបស់សាធារណរដ្ឋនេះនៅតែចាំបាច់ ។ [១១]

ក្រោយឆ្នាំនោះ លន់-ណុលបានប្រកាសនឹងប្រារព្ធការបោះឆ្នោតប្រធានាធិបតី និងគួរអោយភ្ញាក់ផ្អើល នៅពេលដែលអ៊ិន-តាំ និងកែវ-អន ទើបនឹងថ្លែងថាជាអ្នកសីហនុនិយមដ៏ល្បី មិនតែប៉ុណ្ណោះបានប្រកាសថាពួកគេនឹងរត់ ក៏ប៉ុន្តែក្រោយមកបានបដិសេធច្រានចោលវិញ ។[១២] ការបោះឆ្នោត ថ្វីត្បិតតែជ័យជំនះដែលមិនអាចជៀសបានដល់លន់-ណុលក៏ពិតមែន គាត់ក៏បានដឹងថាមានការមិនសប្បាយចិត្តយ៉ាងខ្លាំង​ជាមួយរដ្ឋាភិបាលថ្វីត្បិតដូច្នេះក៏ដោយ ក៏ពួកគេត្រូវតែ​ផ្ដល់ការគាំទ្រដល់លន់ណុលដដែល: បើពួកគេបោះឆ្នោតដោយត្រឹមត្រូវយុត្តិធម៌នោះ វាប្រហែលជាថាលោកអ៊ិន-តាំនឹងអាចឈ្នះឆ្នោត ។[១២] កិច្ចការនេះបានបណ្ដាលអោយអ៊ិន-តាំផ្ដល់យោបល់ដែលពួកអាមេរិកឥឡូវអាចមួរម៉ៅលើសកម្មភាពរបស់លន់-ណុល[១១]

ស្ថានភាពនយោបាយបានបន្តដោះស្រាយពេញមួយឆ្នាំ១៩៧២: ទាំងគណបក្សប្រឆាំងទាំងពីរ (គណបក្សប្រជាធិបតេយ្យរបស់អ៊ិន-តាំ) និងគណបក្សសាធារណរដ្ឋរបស់សិរិមតៈបានបដិសេធប្រកែកការបោះឆ្នោតរដ្ឋសភាដែលប្រារព្ធនៅខែកញ្ញា ដែលនាំទៅដល់ជ័យជំនះទាំងស្រុងដល់គណបក្សសង្គមសាធារណរដ្ឋ របស់លន់-ណុល ។ មានការកើនឡើងចំនួនភេរវករវាយប្រហារនៅក្នុងរដ្ឋធានី មួយក្នុងនោះបានសំដៅទៅរកលោកសឺន-ង៉ុកថាញ់ ។[១៣] លោកថាញ់ដែលកិច្ចការនយោបាយចុងក្រោយរបស់​គាត់ហាមឃាត់សារពត៌មានរបស់សិរិមតៈ ដែលក្រោយមកទៀតត្រូវបង្ខំអោយលាលែង នឹងត្រឡប់ទៅជានិរទេសទៅវៀតណាមខាងត្បូង និងត្រូវបានជំនួសមកវិញដោយអ្នកឆ្វេងនិយមកណ្ដាល លោកហង្ស-ធន់ហាក់[១៤] កាលណោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដែលកំពុងតែចុះខ្សោយដោយការវាយជិតៗ កងកម្លាំងវៀតណាមខាងជើង ដែលបានបន្តយ៉ាងប្រញាប់ប្រញាល់ដែលមានការប្រយុទ្ធជាច្រើនប្រឆាំង នឹងកងទ័ពជាតិខ្មែរ ដូចនៅក្នុងប្រតិបត្តិការចេនឡា១ និង២ បន្តិចម្ដងៗ និងបានបកត្រឡប់មកក្នុងព្រំដែនកម្ពុជាយ៉ាងយឺតៗ ដែលបន្សល់ទុកនៅអោយមានការដឹកនាំពស្តុភារសំខាន់ និងឧបត្ថម្ភដល់នាយទាហាន ។ កន្លែងរបស់ពួកគេត្រូវបានកាន់កាប់​ដោយកងកម្លាំងកុម្មុយនិស្តកម្ពុជាក្នុងស្រុក​នៃកងទ័ពរំដោះជាតិប្រជាជនកម្ពុជា (CPNLAF) ដែលត្រូវបានកើនឡើងយ៉ាងខ្លាំងក្លា នៅពេលព្រះសីហនុបានផ្ដល់ការគាំទ្ររបស់ទ្រង់ដល់កុបកម្ម ពួកខ្មែរតាមជនបទដែលនៅតែមានការគាំទ្រព្រះសីហនុយ៉ាងលើសលុប ។

១៩៧៣: បទឈប់បាញ់ និងការព្យួររដ្ឋសភា

កិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសនៅដើមឆ្នាំ១៩៧៣ ដូចជាផ្ដល់អោយការសម្រាកបណ្ដោះអាសន្នពីសង្គ្រាមក្នុងស្រុក លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគី ទោះបីយ៉ាងណាក៏ទីតាំងរបស់កងទ័ពជាតិខ្មែរគឺខ្សោយណាស់នៅលើដី ។ មានការពិតដែលការទាក់ទងតិចតួចរវាងបក្សពួកកណ្ដាលខ្លះទៀត​នៃពួកកុម្មុយនិស្តខ្មែរក្រហម ដោយគួរអោយកត់សំគាល់ គឺហ៊ូ-យុន និងសាធារណរដ្ឋ ។ ពួកវៀតណាមខាងជើងបានដាក់សម្ពាធពួកកុម្មុយនិស្តកម្ពុជា​អោយទទួលយកលក្ខ័ណ្ឌកិច្ចសម្រុះសម្រួលសន្តិភាព ផលប្រយោជន៍របស់ពួកគេដាក់បន្ថែមអោយសង្គ្រាមមានសកម្មភាពនូវកម្រិតទាប (ដោយការចងភ្ជាប់កងទ័ពវៀតណាមខាងត្បូងនៅក្នុងការដំណើរការ) ជាជាងជ័យជំនះពេញទីរបស់ពួកខ្មែរក្រហម ។ ភាពដឹកនាំរបស់ខ្មែរក្រហម យ៉ាងណាៗ នៅតែដាច់អហង្ការ ។

ការប្រយុទ្ធគ្នាបានចាប់បន្តនៅយប់៧កុម្ភៈ១៩៧៣ នៅពេលនោះពួកកម្លាំងកុម្មុយនិស្តបានវាយប្រហារ បរិវេណកងទ័ពជាតិខ្មែរក្បែរៗទីក្រុង ដែលបានឡោមព័ទ្ធកំពង់ធំ[១៣] នៅខែមេសា របបសាធារណរដ្ឋគឺនៅក្នុងភាពច្របូកច្របល់ជាទូទៅ ជាមួយនឹងកងទ័ពជាតិខ្មែរបដិសេធដើម្បីប្រយុទ្ធ និងការលួចយកទីរួមខេត្តផ្ទាល់ពួកគេ ហើយកងទ័ពរំដោះជាតិប្រជាជនកម្ពុជាកំពុងតែលុកទៅកាន់ តំបន់ជាច្រើននៃប្រទេស​ ។ ក្នុងការឆ្លើយតប សហរដ្ឋជាចុងក្រោយបានគំរាមកាត់ផ្ដាច់ជំនួយទាំងអស់ វាលែងតែលន់-ណុលដើរតួដើម្បីពង្វាតមូលដ្ឋានអំណាចនិងគាំទ្រដល់រដ្ឋាភិបាលនេះ អោយច្បាស់ទៅដើម្បីធ្វើអោយដូចដើមសម្ព័ន្ធមិត្តសហរដ្ឋវិញ គឺទ្រង់សិរិមតៈ និងកាត់បន្ថយឥទ្ធិពលបងប្អូនរបស់គាត់លន់-ណុន ។ [១៥] ដូច្នោះហើយ ថ្ងៃ២៤មេសា លន់-ណុលបានប្រកាសថារដ្ឋសភានឹងត្រូវព្យួរ និងក្រុមប្រឹក្សានយោបាយបានបង្កើតឡើងដោយខ្លួនគាត់ សិរិមតៈ ឆេង-ហេង និងអ៊ិន-តាំ នឹងដឹកនាំយ៉ាងមានប្រសិទ្ធិភាពដោយក្រឹត្យ ។ កងទ័ពរំដោះជាតិប្រជាជនកម្ពុជារុលទៅមុខដល់ភ្នំពេញនៅទីបំផុត​ត្រូវបានបញ្ឈប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិក ដែលបង្កអោយមានការកម្រិតហេតុផលដល់អាក្រក់ចំណោមពួកកងទ័ពកុម្មុយនិស្ត ។ ពួកអ្នកវិចារណកថាខ្លះ[នរណា?] ថ្លែងថាបទពិសោធន៍នេះប្រហែលបាននាំអោយមានភាពព្រៃផ្សៃ​ដែលបង្ហាញដោយពួកកម្មាភិបាលខ្មែរក្រហមនៅ​ក្នុងព្រឹត្តិការណ៍នានាក្រោយមកទៀត ។[១៦]

១៩៧៤: ការធ្លាក់ឧដុង្គ

នៅដើមឆ្នាំ១៩៧៤ ក្រុមប្រឹក្សានយោបាយត្រូវបានបញ្ឈប់សកម្មភាព ហើយលន់-ណុលក៏គ្រប់គ្រងតែម្នាក់ឯងម្ដងទៀត ។ ស្ថានភាពយោធា នៅក្នុងខណៈពេលនោះ កំពុងតែកាន់តែយ៉ាប់យ៉ឺនថែមទៀត ។ កងកម្លាំងកុម្មុយនិស្តមកនៅពីចម្ងាយដែលកំពុងបកក្រោយពីភ្នំពេញ ហើយបានកាន់កាប់អតីតរាជធានីឧដុង្គនៅខែមីនា: ពួកគេបានជម្លៀសប្រជាជន ដោយបាញ់មន្ត្រីរដ្ឋការរដ្ឋាភិបាល និងពួកគ្រូបង្រៀន ហើយបានកម្ទេច រឺក៏ដុតទីប្រជុំជនជាច្រើន ។ មានការប្រសើរឡើងមួយរយៈខ្លីដែលឆ្នាំនោះបានរីកចម្រើនដែរ យ៉ាងណាៗ ពេលដែលកងទ័ពជាតិខ្មែរបានយកឧដុង្គត្រឡប់មកវិញបាន និងអាចយកមកវិញនូវផ្លូវផ្គត់ផ្គង់ស្បៀងតាមរយៈបឹងទន្លេសាប

ការបញ្ចប់របប

ទោះបីដូច្នេះក៏ដោយ ក៏សាធារណរដ្ឋខ្មែរមិនមានជីវិតរស់រាន​ដល់ការវាយលុកនៅរដូវប្រាំងឆ្នាំ១៩៧៥ទេ ។ កងកម្លាំងកុម្មុយនិស្តដែលមាននៅចំនុចនេះបានព័ទ្ធជុំវិញរដ្ឋធានី ប្រជាជនរដ្ឋធានីបានត្រូវកើនឡើងយ៉ាងសន្ធឹកសន្ធាប់​ដោយពួកអ្នកភៀសខ្លួនពីការប្រយុទ្ធគ្នា លន់-ណុល ដែលមានជំនឿហួសហេតុ បានបញ្ជាអោយយកខ្សាច់ដែលបូជាពង្រាយជុំវិញទីក្រុងចាប់ពីឧទ្ធម្ភាគចក្រ​ដើម្បីការពារទីក្រុង ។ ទោះបីយ៉ាងណាក៏កងទ័ពជាតិខ្មែរនៅពេលនេះកំពុងតែ​ប្រយុទ្ធជាមួយភាពស្វិតស្វាញ ហើយពួកទាហានខ្មែរក្រហមកំពុងតែរងទុក្ខដោយទឹកចិត្តខ្សត់ខ្សោយ គ្រុនចាញ់ និងអត្រាកាន់តែខ្ពស់ជាងនេះនៃទំនាក់ទំនងហេតុផល​នានាជាងកងទ័ពជាតិខ្មែរទៀត ការផ្គត់ផ្គង់អាវុធថ្មីៗ និងអាវុធយុទ្ធភណ្ឌមកពីចិនដែលផ្ដល់អោយពួកគេ​នូវសន្ទុះកម្លាំងរុញច្រានដើម្បីលុកលុយរាតត្បាត ទីតាំងទ័ពខាងក្រៅៗសេសសល់របស់សាធារណរដ្ឋនេះ ។[១៧] ការចរចារសន្តិភាពដែលបានស្នើដដែលៗបានបញ្ឈប់ ពេល​ដែលព្រះសីហនុបានបដិសេធដើម្បីទាក់ទងជាមួយលន់-ណុលដោយផ្ទាល់ ដោយស្នើអោយគាត់ដកចោលលក្ខ័ណ្ឌមុនៗមួយ ។ ផែនការមួយបានស្នើដោយលោកអេតៀងណេ-ម៉ង់ណាច់ (Étienne Manac'h) ឯកអគ្គរដ្ឋទូតបារាំងនៅចិន នៅក្នុងនោះព្រះសីហនុនឹងត្រឡប់ទៅកម្ពុជាវិញក្លាយ​ជាប្រមុខនៃរដ្ឋាភិបាលរួបរួមជាតិ (ដែលនាំអោយមានការចុះចូលភ្លាមៗនៃទំហំដ៏ច្រើន​នៃពួកទាហានស្រុកស្រែចំការរបស់ពួកខ្មែរក្រហម) បានបរាជ័យដើម្បីធ្វើឱ្យសម្រេច ។

ថ្ងៃ១មេសា ១៩៧៥ លន់-ណុលបានលាលែង និងបានរត់គេចខ្លួននិរទេសចេញពីប្រទេស: កងទ័ពជាតិខ្មែរភ្លាមៗស្ទើរតែបានបែកខ្ចាត់ខ្ចាយទាំងអស់ ។ គ្រានោះដែលទ្រង់សិរិមតៈ ឡុង-បូរ៉េត លន់-ណុល និងពួកអ្នកនយោបាយផ្សេងៗជាច្រើនទៀតបាន​នៅសេសសល់ក្នុងរដ្ឋធានីនេះនៅក្នុងការប៉ុនប៉ងដើម្បីចរចារបទឈប់បាញ់ ពួកខ្មែរក្រហមនៅទីបញ្ចប់បានចូលទីក្រុងនៅថ្ងៃ១៧មេសា ក្នុងរយៈពេលពីរបីថ្ងៃនេះ ពួកខ្មែរក្រហមបាន​ប្រហារជីវិតពួកអ្នកតំណាងរបបចាស់ៗ ហើយនិងសាធារណរដ្ឋមួយនេះបានមកដល់ទីបញ្ចប់យ៉ាងជាក់ស្ដែងពិតមែន ។ កំឡុងពេលការស្ថិតនៅរយៈពេលដ៏ខ្លីរបស់ខ្លួន របបនេះបានទទួលស្ទើរតែជាងមួយលានដុល្លារនៃជំនួយខាងយោធា និងសេដ្ឋកិច្ច ក្នុងមួយថ្ងៃៗ ។[១៨]

តំបន់ចុងក្រោយដែលបានកាន់កាប់ដោយសាធារណរដ្ឋនេះ​នៅក្នុងរបបគ្រប់គ្រងណាក៏ដោយនោះ ក៏គឺជាប្រាសាទព្រះវិហារនៅជួរភ្នំដងរែក ដែលកងកម្លាំងកងទ័ពជាតិខ្មែរនៅតែកាន់កាប់នៅឡើយនៅចុងខែមេសា១៩៧៥ ។ [១៩] ជាចុងក្រោយ វាត្រូវបានយកមកវិញដោយពួកខ្មែរក្រហមនៅថ្ងៃ២២ឧសភា ។

ឯកសារយោង

Coordinates: 11°32′58″N 104°55′04″E / 11.54944°N 104.91778°E / 11.54944; 104.91778

ទិដ្ឋភាពខាងក្រៅនៃអាគារមួយនៅសារមន្ទីរទួលស្លែង, ក្រុងភ្នំពេញ

សារមន្ទីរទួលស្លែង

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១​ (ហៅកាត់ថា «ស.២១») នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត (ឈ្មោះដើម សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់(ក្នុងនោះមានស្រ្ដីចំនួន១នាក់)តាំងជាពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ ប៉ុល-ពត អៀង-សារី និង ខៀវ-សំផន (នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៧៩)។ អតីតមន្ទីរស២១មានទំហំ៦០០មx៤០០ម មានព្រំប្រទល់ខាងជើងទល់នឹងមហាវិថីព្រះនរោត្តមសីហនុ ខាងត្បូងទល់នឹងមហាវិថីម៉ៅសេទុង ខាងកើតទល់នឹងមហាវិថីព្រះមុនីវង្ស ខាងលិចទល់នឹងផ្លូវលេខ១៦៣ ហ៊ុំព័ន្ធដោយរបងស័ង្កសីពីរជាន់រាយលួសបន្លាយ៉ាងស្អេកស្កះពីលើ។ គ្រឹះស្ថានសិក្សាពីរគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលស្ថិតនៅក្នុងតំបន់នៃការហ៊ុំព័ន្ធតំបន់នោះ ពួកវាបានធ្វើរបងស័ង្កសីមានលក្ខណៈដូចគ្នាហ៊ុំព័ទ្ធគ្រឹះស្ថានទាំងពីរនេះមួយជាន់ទៀតដែលមានព្រំប្រទល់របងខាងកើតទល់នឹងផ្លូវលេខ១១៣ ខាងលិចទល់នឹងផ្លូវលេខ១៣១ ខាងជើងទល់នឹងផ្លូវលេខ៣២០ ខាងត្បូងទល់នឹងផ្លូវលេខ៣៥០។ការហ៊ុំព័ន្ធនេះធ្វើនៅក្រោយពេលបណ្ដេញប្រជាជនចេញពីភ្នំពេញ អោយទៅតំបន់ព្រៃភ្នំ ឬ ជនបទដាច់ស្រយាលរស់នៅជាភាពទាសករប្រៀបដូចជា គុកគ្មានជញ្ជាំង។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គដើម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ "ក" បានរៀបចំជាបន្ទប់ទំហំ៦មx៤មមានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ "ក" សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និង ប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ "ខ គ និង ឃ" ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។

ផ្នូរសាកសពចំនួន១៤ គឺសាកសពជនរងគ្រោះ ដែលបានរកឃើញដោយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សាកសពមានសភាពហើមរលួយមិនអាចមើលស្គាល់ឡើយ បានសែងយកមកកប់នៅខាងមុខ អគារ "ក" ។ សាកសពទាំង១៤នាក់ ក្នុងនោះមានសាកសព១នាក់គឺនារី។ ពួកស២១បានសំលាប់ជនរងគ្រោះទាំងអស់នេះជាចុងក្រោយបង្អស់មុនពេលពួកវារត់គេចភៀសខ្លួនចេញទៅ។

បង្គោលឈើសំរាប់សិស្សានុសិស្សធ្វើលំហាត់កីឡា ត្រូវបានធ្វើជាកន្លែងសំរាប់ធ្វើទារុណកម្មសួរចំលើយ ដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយហើយទាញឡើងខ្ពស់ទៅលើរួចទំលាក់ចុះមកក្រោមជាច្រើនលើកជាច្រើនសាររហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបពួកវាយកជនរងគ្រោះជ្រមុជក្បាលចូលទៅក្នុងពាងដែលមានទឹកសំអុយដើម្បីអោយមានស្មារតីឡើងវិញរួចសួរចំលើយបន្ដទៀត។

ដើម្បីរក្សាសន្ដិសុខ និង ចាត់ចែងការងារផ្ទៃក្នុងមន្ទីរស២១ និងសាខានានា ពួកកម្ពុជាប្រជាធិបតេយ្យ បានប្រើប្រាស់កំលាំងបុគ្គលិកនៅក្នុងឆ្នាំ១៩៧៦ មានចំនួន១៦៨៤នាក់ ចែកចេញជា៣អង្គភាពគឺៈ មន្ទីរស២១(ទួលស្លែង) មន្ទីរស២១ ក(នៅតាខ្មៅ) មន្ទីរស២១ ខ(នៅព្រៃស ខាងលិចក្រុងភ្នំពេញខណ្ឌដង្កោ ខេត្តកណ្ដាល) ជាកន្លែងផលិតគ្រឿងកសិកម្មផ្ដល់អោយមន្ទីរស២១។ មន្ទីរនិងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឪវាទក្រសួងការពារប្រទេសនិងមជ្ឈឹមបក្ស ប៉ុលពត ផ្ទាល់ដែលមានគណៈអចិន្រ្ដៃយ៍មជ្ឈឹមបក្សជាជំនួយការម្នាក់និងជាអ្នកទទួលខុសត្រូវគឺឈ្មោះ កាំងហ្គេកអ៊ាវ ហៅ ឌុច ជាតិខ្មែរ ស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសាស្រ្ដាចារ្យ។ ឈ្មោះឌុចគឺអតីតប្រធានមន្ទីរស២១។

ប្រវត្តិ

ដើមឡើយទីនេះគឺជាវិទ្យាល័យចៅពញ្ញាយ៉ាត តែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំងនិងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ គឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលពួកវាបានសំលាប់ផងទេ។ តាមការប៉ាន់ស្មានមានប្រហែល ២០ ០០០នាក់។ រយៈពេលឃុំឃាំងមាន២ខែទៅ៤ខែខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយ(អ្នកទោសនយោបាយ)គឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។

ដូច្នេះជាការចាំបាច់បំផុត យើងត្រូវការពារកន្លែងនេះអោយបានគង់វង្សជាពិសេសឯកសារ និងភស្ដុតាងនានាដើម្បីបញ្ជាក់និងដក់ងំក្នុងចិត្ត នូវអំពើជិះជាន់សង្កត់សង្កិននៃរបប កម្ពុជាប្រជាធិបតេយ្យ ហើយកុំអោយរបបនេះវិលត្រឡប់សារជាថ្មីក្នុងសង្គមកម្ពុជាទៀត។ កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបត្រូវចង់ចាំជានិច្ចនៅសោកនាដកម្មដ៏ខ្លោចផ្សានិងជូរចត់មួយនេះទុកជាបទពិសោធន៍ជីវិតសំរាប់ទៅពេលអនាគត ហើយខិតខំកសាងប្រទេសជាតិដោយដើរជៀសអោយផុតពីផ្លូវមួយនេះ។ យោងតាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះដែលចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨។

  • ឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់
  • ឆ្នាំ១៩៧៦ មានចំនួន២២៥០នាក់
  • ឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់
  • ឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់

ប្រាសាទ

ប្រាសាទបាយ័នស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​នៅ​ចុង​គ្រិស្តសតវត្សរ៍​ទី ១២ និង​ដើម​គ្រិស្តសតវត្សរ៍​ទី ១៣​ ដោយ​​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។ ប្រាសាទ​នេះ​មាន តួ​ប៉ម​នីមួយៗ មាន​មុខ​បួន ដែល​មាន​កំពូល ៤៩ និង​កំពូល​ក្លោង​ទ្វារ​ចូល ៥ ទៀត សរុប​ទាំង​អស់ ៥៤ កំពូល ដែល​តំណាង​ឲ្យ​ខេត្ត​ក្រុង​ខ្មែរ ទាំង ៥៤ នៅ​សម័យ​កាល​នោះ។ មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ បាន​គិត​ថា មុខ​ទាំង ៤ នោះ​តំណាង​ឲ្យ​ព្រះ​ពោធិសត្វ​លោកេស្វរៈ អ្នក​ខ្លះ​ទៀត​ គិត​ថា ជា​រូប​តំណាង​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។ ប្រាសាទ​បាយ័ន​មាន​ប្លង់​បី​ជាន់។ ជាន់​ទី​ ១ និង​ទី ២ មាន​ថែវ​ដែល​មាន​ចុម្លាក់​ដ៏​ល្អ។ ប្រាង្គ​នៅ​កណ្តាល ១៦ និង​ស្ថិត​នៅ​ជាន់​ទី ៣ មាន​រាង​កាកបាទ។ សំណង់​ប្រាសាទ​បាយ័ន​មាន​លក្ខណៈ​ស្មុគ​ស្មាញ ទាំង​ថែវ ផ្លូវ​ដើរ និង​ជណ្តើរ។ ក្រៅ​ពី​ទឹក​មុខ​ញញឹម​នៃ​រូប​បាយ័ន ប្រាសាទ​នេះ​មាន​ចម្លាក់​ដ៏​ល្អ​ប្រណីត​ ដែល​រៀប​រាប់​ពី​រឿង​ទេវកថា​នៅ​ថែវ​ខាង​ក្នុង និង​ខាង​ក្រៅ​ រៀប​រាប់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​សម័យ​អង្គរ មាន​ទាំង​ផ្សារ ការ​នេសាទ ពិធី​បុណ្យ ល្បែង​ប្រដាល់ ជល់​មាន់ ។ល។ និង​ថែម​ទាំង​មាន​ការ​រៀប​រាប់​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តចម្បាំង និង​ព្យុហយាត្រា​ ជា​ដើម។ ចម្លាក់​នោះឆ្លាក់​បាន​ជ្រៅ​ជា​ងនៅ ប្រាសាទ​អង្គរ​វត្ត តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់ បង្ហាញ​ដោយ​ផ្ទាំង​តាម​ជួរ ពីរ​ឬ​បី​ជួរ។

ប្រាសាទ បាយ័ន

ប្រវត្តិ​នៃ​ឈ្មោះ​បាយ័ន

ពាក្យ​ថា​បាយ័ន អ្នក​គ្រូ ពៅ សាវរស បាន​លើក​យក​គំនិត​របស់​លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែល​បាន​កំណត់​លើ​ឫស​នៃ​ពាក្យ​នេះ ដោយ​បាន​លើក​ឡើង​ថា បាយ័ន​ជា​ស្នា​ដៃ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ដែល​បាន​កសាង​នៅ​ក្នុង​ប្លង់​ខុស​គេ មាន​រាង​មូល ដែល​រំលឹក​ដល់​យន្ត្រ។ គំនិត​ខាង​លើ​នេះ​មិន​អាច​យក​ជា​ការ​បាន​ទេ ហើយ​អ្នក​គ្រូ ពៅ សាវរស បាន​បន្ថែម​ទៅ​គំនិត​របស់​លោក សេដែស (Cœdès) ដែល​បាន​ឲ្យ​យោបល់​ប្រៀប​ធៀប​នៃ​ពាក្យ​បាយ័ន ជា​មួយ វជយន្ត ដែល​និយាយ​នៅ​ក្នុង​សិលាចារឹក។ វជយន្ត គឺ​ជា​វាំង​របស់​ព្រះ​ឥន្ទ បើ​តាម​អត្ថបទ ល្បើក​អង្គរវត្ត ដែល​បាន​សរសេរ​ឡើង​នៅ​ក្នុង​សម័យ​កណ្តាល គឺ​ព្រះ​ឥន្ទ​បាន​ឲ្យ​ព្រះ​ពិស្ណុការ (វិឝ្វកម៌ន៑) ចុះ​មក​ឋាន​កណ្តាល​ ដើម្បី​ក​សាង​ប្រាសាទ​ឲ្យ​ព្រះ​កេតុ​មាលា ដែល​រំលឹក​ដល់​វាំង​របស់​ព្រះ​អង្គ​ក្នុង​គំនិត​ខ្មែរ គឺ​ពេជយន្តរត្ន ឬ ទេវ​ជយន្ត។ ឈ្មោះ​មក​ពី​ការ​ធ្វើ​ឡើង​វិញ​ជា​ច្រើន និង​ការ​បង្ហាញ​ពី​ការ​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​ស្នា​ដៃ​ នៅ​លើ​ផែន​ដី​របស់​វិឝ្វកម៌ន៑។

Chum Kiri
ស្រុកជុំគីរី
District (srok)
Tur sc is located in កម្ពុជា
Chum Kiri
Location in Cambodia
កូអរដោនេ: 10°51′N 104°24′E / 10.850°N 104.400°E / 10.850; 104.400
Country Cambodia
ProvinceKampot
Communes7
Villages37
ប្រជាជន (1998)
 • សរុប៣៩,៣២០
ល្វែងម៉ោង+7
Geocode0704

Dj tour Chum Kiri District (ខ្មែរ: ស្រុកជុំគីរី) is a district located in Kampot Province, in southern Cambodia.

ប្រវត្តិសាស្រ្ត

ស្រុកជុំគីរីគឺស្រុកមួយដែលស្ថិតនៅភាគខាងជើងខេត្តកំពតហើយក៏ជាស្រុកមួយដែលនៅឯជនបទដែរហើយស្រុកនេះកំពុងមានការអភិវឌ្ឍន៏ និងក្នុងនោះមាន[២១]ហើយស្រុកនោះប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មដុចជា៖ (ធ្វើស្រែចំការនិងអាជីវកម្មលក់ដូរហើយនិងមុខរបរបន្ទប់បន្សំផ្សេងៗជាច្រើនទៀត។ នៅក្នុងស្រុកនោះរួមមានឃុំចំនួន៧ឃុំដែលជាឃុំស្ថិតនៅក្នុងស្រុកជុំគីរីហើយប្រជាជនភាគច្រើនមានជីវភាពទន់ខ្សោយនិងភាគច្រើនមានជីវភាពធូរធារនិងប្រកបមុខរបរកសិកម្ម។

រដ្ឋាភិបាល

[២២] ស្រុករួមមានឃុំចំនួន៧គឺ

.ឃុំ ច្រេស

.ឃុំ ស្រែក្នុង

.ឃុំ ស្រែចែង

.ឃុំ សំរោង

.ឃុំ ស្នាយអញ្ជិត

.ឃុំ ជុំវន្ត

.ឃុំ ត្រពាំងរំាង

សេដ្ធកិច្ច

សេដ្ធកិច្ចនៅស្រុកជុំគីរីប្រជាជនភាគច្រើនប្រកបមុខរបរ​ជាកសិករ និង ធ្វើចំការ។​​ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើន ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត

​ស្រុកនេះមានផ្ទៃក្រលា៣១៥៥៧ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផលនិងភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម​​ ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា ស្រុកជុំគីរីមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាននិង លក់ចេញទៅក្រៅប្រទេសផងដែរ។​​ ស្រុកដងទង់សំបូរស្រូវណាស់សម្រាប់ប្រជាកសិករនៅក្នុងស្រុកលក់ចេញទៅក្រៅស្រុក។ ប្រជាជនធ្វើស្រែចំការ​ និងអ្នកមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ ដំឡូង ជាពិសេស ពោតក្រហម សង្គមមានការអភិវឌ្ឍន៍ជាលំដាប់​។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ ដែលគួរអោយចាប់អារម្មណ៍ ។

វប្បធម៍

វប្បធំ៍ ប្រជាជននៅទីនេះមានការគោរពព្រះពុទ្ធសាសន៏ ហើយកាន់គ្រឹស្តសាសនាក៏ផ្សេងៗគ្នាដែរ តែពួកគាត់ចេះជួយគ្នាទៅវិញទៅកមពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។

អាកាសធាតុ

អាកាសធាតុ នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយ​មានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជាខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖ - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា) - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា) - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣​ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើម​ទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលល្ងាច និងយប់។

ការអប់រំ

ការអប់រំ វិសយ័អប់រំនៅក្នុងស្រុកជុំគីរីមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា​ខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំមានច្រើនគូរសមជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះមានសាលាជាច្រើនដោយរាប់បញ្ចូលទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។

ឯកសារយោង

[[ឈ្មោះសៀវភៅ ប្រាសាទបាយ័ន អ្នកកសាង​ ព្រះបាទជយវរ្ម័នទី៧ កាលបរិច្ឆេទកសាង​ ចុងគ្រិស្គសតវត្សរ៏ទី១២​ និង​ដើម​គ្រិស្គសតវត្ស​រ៏ទី១៣ ស្ថាបត្យកម្ម ខ្មែរ ទីតំាង ក្រុងអង្គរធំ ខេត្តសៀមរាប]]

  1. Shawcross, p.163
  2. Cite error: Invalid <ref> tag; no text was provided for refs named marlay165
  3. Marlay, p.166
  4. Kiernan, p.303
  5. Shawcross, pp.190-194. The US insistence on requisition forms being printed in អង់គ្លេស, rather than the dual បារាំង and ខ្មែរ forms previously used, meant that quartermasters had to be recruited from the ភីលីពីន
  6. Leifer, M. Selected Works on Southeast Asia, Institute of Southeast Asian Studies (no ISBN), p.418
  7. Sorpong Peou, Intervention and Change in Cambodia. MacMillan (2000). ISBN 978-0312227173, p.52
  8. Kiernan, p.347
  9. Kamm, H. Cambodia: report from a stricken land, Arcade (1998). ISBN 978-1611451269, pp.110-112
  10. Kiernan, p.346
  11. ១១,០ ១១,១ Kahin, G. Southeast Asia: a testament, Routledge (2003). ISBN 978-0415299756, p.310
  12. ១២,០ ១២,១ Clymer, K. J. (2004). The United States and Cambodia, 1969-2000. Routledge. p. 55. ល.ស.ប.អ. 9780415326025. 
  13. ១៣,០ ១៣,១ Clymer, p.65
  14. Kiernan, p.348
  15. Clymer, p.71
  16. Shawcross, p.293
  17. Shawcross, p.367
  18. Kiernan, p.413
  19. ផ្វេន្តុន-ច To the bitter end in Cambodia, New Statesman, 25-04-75
  20. ប្រាសាទបាយ័ន[១]ប្រាសាទបាយ័ន
  21. ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)[២]ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)
  22. ឃុំទំាង៧នៅស្រុកជុំគីរី[៣]ឃុំទំាង៧នៅស្រុកជុំគីរី
  23. ដក​ស្រង់​ចេញ​ពី​សៀវភៅ​តំបន់​ទេសចរណ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ត្រង់​ទំព័រ ១២០ និង​ទំព័រ ១២១ ដោយ​លេក កែវ ភួង
  24. ដក​ស្រង់​ចេញ​ពី​សៀវភៅ​តំបន់​ទេសចរណ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ត្រង់​ទំព័រ ១២០ ដោយ​លោក កែវ ភួង