Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:ណូនតុលា

Page contents not supported in other languages.
ពីវិគីភីឌា

ភូមិត្រពាំងសាលា

ភូមិត្រពាំងសាលាគឺជាភូមិមួយស្ថិតនៅ ឃុំអង្គពពេល ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ និងខាងលិចភូមិទួលសុទិន ខាងកើតភូមិ សំពៅលូន ខាងជើងភូមិស្វាុយទាប និងខាងត្បូងភូុមិ ត្រាំរនាប មានប្រជាជន១៦គ្រួសារដែលមានចំងាយ ៣ គ.មពីផ្លូវជាតិលេខ៣ ចុុះតាមផ្លូវលំចូលតាមក្លោងទ្វាវត្តចំប៉ាចារ្យមកពីភ្នំពេញនៅខាងស្ដាំដៃនៅភូមិនេះងាយស្រួលនិងធ្វើដំណើរនិងរថយន្ដស្រួលក្នុងការបើកបរពីព្រោះផ្លូវស្អាតនិងមានសុវត្ថិភាពគ្មានអំពើឆក់ប្លន់ទេ។

ប្រវត្ដិសាស្រ្ដ

នៅឆ្នាំ១៩៨១មានលោកតាម្នាក់ឈ្មោះ សាលា គាត់មានអាយុ៦២ឆ្នាំគាត់បានមកសង់ផ្ទះនៅក្នុងត្រពាំងនៅខាងជើងភូមិហើយលោកតាគឺជាមនុស្សដែលចេះជួយទុកធុរះអ្នកភូមិផងដែរនិងពេលខ្លះគាត់ជួយបង្រៀនក្មេងៗធ្វើបង្គីនិងដេរស្លឹក។

អត្ថន័យឈ្មោះ

លោកតាម្នាក់ឈ្មោះ សាលា គាត់បានមកសង់ផ្ទះនៅក្នុងត្រពាំង។

សេដ្ឋកិច្ច

នៅពេលរដូវស្សាមកដល់អ្នកភូមិទាំងប្រុសស្រីតែងតែមិនភ្លេចនិងការងាររបស់ពួកគេនោះឡើយគឺការងារដាំដុះនិងបង្កើនផលស្រូវ។ ធ្វើស្រែចំការ និង រោងចក្រនៅជិតភូមិត្រពាំងសាលាសំបូររោងចក្រ ហើយមានអគ្គីសនីនិងទឹកប្រើប្រាស់គ្រប់គ្រាន់ ប្រជាជននៅក្នុងភូមិនោះរីករាយនិងការរស់នៅប្រកបដោយភាពរុងរឿងនិងភាពសំំបូសប្បាយហើយជាពិសេសអ្នកភូមិទាំងអស់ពេញចិត្តនិងជីវភាពសុចរិតមានសាលាបឋមសិក្សាមួយកន្លែងដែលមានទីតាំងនៅក្នុងវត្តមួួយដែលមានឈ្មោះថាវត្តចំប៉ាចារ្យហើយបឋមសិក្សានោះឈ្មោះថាហ៊ុន​ សែនចំប៉ាចារ្យ។ ប៉ុន្តែនៅភូមិនេះពេលរដូវធ្វើស្រែចំការមិនសូវមានទឹកគ្រាន់ទេព្រោះមិនសូវភ្លៀង។

វប្បធម៏

នៅភូមិត្រពាំងសាលាពួកគេចេះជួយយកអាសារគ្នាទៅវិំញទៅមកជាពិសេសពេលនមានបុណ្យទានរឺអាពាហ៍ពិពាហ៍ម្ដងៗតែងតែហៅគ្នាទៅវិញទៅមក ពួកគេកាន់សាសនាព្រះពុទ្ធដូចជានៅក្នុងពិធីបុុណ្យប្រពៃណីធំៗដូចជា៖ ពិធីបុណ្យមាឃ បូជា ពិសាខ បូជា ភ្ជំបណ្បិន កឋិនទាន។

អាសធាតុ

អាកាសធាតុក្តៅព្រោះមិនសំបូរព្រៃឈើដោយសារមានមនុស្សកាប់បំផ្លាញប៉ុន្ដែមានខ្យល់អាកាសបរិសុទ្ធនិងបរស្ថានស្អាត។



សូមស្វាគម៏កាមកកាន់វិគីភីឌារបស់ខ្ញុំ

ស្រុកគងពិសី

ខេត្តកំពង់ស្ពឺ

ទេសភាពខេត្តកំពង់ស្ពឺ

ទេសភាពខេត្តកំពង់ស្ពឺ

ផែនទីកម្ពុជារំលេចទីតាំងខេត្តកំពង់ស្ពឺ

ផែនទីកម្ពុជារំលេចទីតាំងខេត្តកំពង់ស្ពឺ

កូអរដោនេ: 11°27′N 104°30′E / 11.450°N 104.500°E / 11.450; 104.500Coordinates: 11°27′N 104°30′E / 11.450°N 104.500°E / 11.450; 104.500
ប្រទេស កម្ពុជា
ទីរួមខេត្តច្បារមន
ផ្ទៃក្រឡា
 • សរុប៧០១៧ គម2 (២៧០៩ ម៉ាយ ការ)
ប្រជាជន (2008)
 • សរុប៧១៦៥១៧
 • សន្ទភាព១០០/km2 (២៦០/sq mi)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-៥
ស្រុក-ក្រុង


ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាបនិង ព្រៃភ្នំ

មានប្រជាជនសរុប ៥៩៨ ៨៨២ នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២ នាក់ ស្រី ៣១១ ៤៩០ នាក់។ ជាភាគរយនៃប្រជាជនជា ស្ត្រីមាន ៥២ ភាគរយ។ ខេត្តនេះរួមមាន ៨ ស្រុក, ៨៩ ឃុំ-សង្កាត់ និង ១៣១៩ ភូមិ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជាជនទូទាំងប្រទេសកម្ពុជា។

ខេត្តនេះមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់

សន្ទភាពប្រជាជនរបស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង សន្ទភាពកម្រិតជាតិ ដែលមានតែ ៦៤ នាក់

អំពែភ្នំ

អំពែភ្នំ​ ជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិតាំងទនេ្ល និង​ភូមិអំពែភ្នំ ឃុំសុពណ៌ទេព និង ឃុំស្វាយក្រវាន់ ក្រុងច្បារមន មានចម្ងាយ ៤៨ គ.ម. ពីភ្នំពេញ រួច​បត់​ឆ្វេង ២ គ.ម. និង​ដល់​រមណីយដ្ឋាន​នេះ។

តំបន់​ទាក់ទាញ

សារមន្ទីរនរៈបូរី ៖ សារមន្ទីរ​នេះ​ស្ថិត​នៅ​តាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិ​​ចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ជា​លក្ខណៈគ្រួសារ​មួយ​ក្នុង​បំណង​ទុក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់គេផង ហើយ​និង​ជា​ការ​ចូលរួមចំណែក​រក្សាទុក​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​គង់វង្ស​ផង​ដែរ។

ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដោយដើម​ត្នោត​ច្រើន​ជាង​គេ។

ឯកសារយោង

ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពី​ការ​ចុះ​ចូល​របស់​ក្រុម​លោក​អៀង​ សារី នៅ​ឆ្នាំ ១៩៩៦។ ប៉ៃលិន​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​ជម្រក​ចុងក្រោយ​នៃ​ពួក​ខ្មែរ​ក្រហម ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​ នៅ​ឆ្នាំ ១៩៧៩ និង ដើរ​តួ​ជា រដ្ឋធានី​នៃ រដ្ឋាភិបាល​បណ្ដោះ​អាសន្ននៃការ​រួបរួម​ជាតិ និង សង្គ្រោះ​ជាតិ​កម្ពុជា ។

នៅ​ថ្ងៃ​ទី ២២ ធ្នូ ២០០៨ ព្រះ​បាទ​នរោត្តម សីហមុនី បាន​ចុះ​ព្រះហស្ថលេខា លើ​រាជក្រឹត្យ​​មួយ ដើម្បី​ផ្លាស់ប្ដូរ ក្រុង កែប ប៉ៃលិន និង ព្រះ​សីហនុ ឱ្យ​ទៅ​ជា​ខេត្ត ព្រម​ទាំង​កែ​តម្រូវ​ព្រំ​ប្រទល់​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។[] ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា​​ ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន​ ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយ​នៅតាមបណ្ដា ខេត្តនានា​។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ​ ហើយវាមានសាច់ច្រើនជាង​មៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។

និរុត្តិសាស្ត្រ

តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេនឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ PH ជា អក្សរ AIជាស្រះអេ Lជាអក្សរ I ជា ស្រះ អិ ផ្សំនឹងN ជាអក្សរ។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PAILIN ។​ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅនៅសល់ PHAILIN ។

សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។[]

ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៩៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។

រដ្ឋបាល

ខេត្ត​ប៉ៃលិន មាន​ស្រុក​ពីរ គឺ ៖

កូដស្រុក​និង​ក្រុង ឈ្មោះស្រុកនិង​ក្រុងជាភាសាខ្មែរ ឈ្មោះស្រុក​និង​ក្រុងជាអក្សរឡាតាំង
២៣០១ ក្រុងប៉ៃលិន​ Pailin
២៣០២ ស្រុកសាលា​​ក្រៅ Salakrao

សេដ្ឋកិច្ច

នៅប៉ៃលិនក៏មានទីផ្សារដូចនៅបណ្ដាខេត្តជិតខាងដែរ៖

តំបន់​ទេសចរណ៍​​

តំបន់ទេសចរណ៍ទាំងនោះ ជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ ទឹកធ្លាក់ ហូរពីលើកំពូលភ្នំ មានព្រៃឈើអមជាមួយ គួរជាទីរម្យនា នាពេលលំហែរកាយ សម្រាប់គ្រួសារ ឬ សម្រាប់ លំហែរចិត្ត ដូចខាងក្រោម៖

រមណីយដ្ឋាន​ភ្នំយ៉ាត

ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត ដែល​ជា​វត្ត​ចាស់​សាង​សង់​ជា​រាង​វត្ត​កូឡា។​ ភ្នំ​យ៉ាត​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ប៉ៃលិន​ខាង​ស្តាំ​ដៃ​ពី​ទីក្រុង​ប៉ៃលិន​តាម​ផ្លូវ​ជាតិ​លេខ​១០។​ ភ្នំ​យ៉ាត​ជា​តំបន់​ដែល​មាន​អបិយជំនឿ​ខ្លាំង​ក្លា​ណាស់​សំរាប់​អ្នក​ដែល​រស់​នៅ​ក្រុង​ប៉ៃលិន និង​អ្នក​ដំនើរ​ឆ្លង​កាត់​តំបន់​នោះ​ ជា​ពិសេស​ជា​តំបន់​ដែល​នៅ​សល់​រ៉ែ​ត្បូង​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ក្រុង​ប៉ៃ​លិន។

រមណីយដ្ឋាន​ភ្នំកុយ​

ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។​ តំបន់​នេះ​មាន​ចំងាយ​២០​គម ពី​ក្រុង​ប៉ៃលិន តាម​ផ្លូវ​ស្ទឹង​កាច់ សាលាក្រៅ ក្នុង​សង្កាត់​ស្ទឹងកាច់ ខ័ណ្ឌ​សាលា​ក្រៅ។

រមណីយដ្ឋាន​អូរអែម

ជា​តំបន់​រមណីយដ្ឋាន​ចាស់​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ច្រារ ខ័ណ្ឌ​ប៉ៃលិន​មាន​ចំងាយ​១០គម​ពីក្រុង​ប៉ៃលិន​ហើយ​រមណីយដ្ឋាន​នេះ​ជារមណីយដ្ឋាន​ធម្មជាតិ។

រមណីយដ្ឋាន​ក្បាលអូរតាវ៉ៅ

ជារមណីយដ្ឋាន​ធម្មជាតិ​ដែល​ពោរពេញទៅ​ដោយ​ទេសភាព​ល្អ​ត្រកាល រួម​ផ្សំ​ជាមួយ​នឹង​អូរ​ថ្លា​ឆ្វេង។ តំបន់នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចំងាយ ៥គម ពី​ក្រុង​ប៉ៃលិន។

រមណីយដ្ឋាន​ទំនប់ទឹកភ្នំជីងចក់

ជា​តំបន់​ទេសចរណ៍​ទើប​បង្កើត​ថ្មី​ចំងាយ​ប្រមាណ​៤​គម​ពី​ទីក្រុង​មាន​លក្ខណៈ​ជា​ទំ​នប់​ស្ទាក់​ទឹក​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម​ហើយ​មាន​ធ្វើ​ស្ពាន​ឆ្លង​កាត់​មាន​ទូក​សំ​រាប់​អុំ​និង​តូប​តូច សំរាប់​អង្គុយ​ព្រម​ទាំង​មាន​សួន​ច្បារ​ផ្កា​ចំរុះ​ពណ៌​គួរ​ជា​ទី​គយ​គន់។​


ក្រៅ​ពី​នេះ​គេ​សង្កេត​ឃើញ​មាន​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេង​ទៀត​ដូចជា​ទឹក​ធ្លាក់​ភ្នំ​ខៀវ ៣២​ជាន់​និង​ទឹក​ធ្លាក់​បរ​ហ៊ុយ។

សូមមើលផងដែរ

  1. "ព្រះ​រាជក្រឹត្យ​ផ្លាស់ប្ដូរ​ក្រុង​ប៉ៃលិន​ជា​ខេត្ត​ប៉ៃលិន​". {{cite web}}: zero width space character in |title= at position 5 (help)
  2. ដកស្រង់"សៀវភៅប្រជុំ រឿងព្រេងខែ្មរភាគ៦និងឯកសារទាក់ទងនឹងភ្នំ បោះពុម្ភដោយពុទ្ធសាសនបណ្ឌិត្យ និងដោយក្រសួងវប្បធម៌‌និងវិចិត្រសិល្បៈ ព.ស ២៥៣៨