ការពិភាក្សារបស់អ្នកប្រើប្រាស់:Sokheak sc kep
ថៃ្ងនេះ ថ្ងៃអង្គារ,ទី២៩ខែមេសា ឆ្នាំ ២០២៥
|
សូមស្វាគមន៏មកកាន់ទំព័រដើមរបស់នាងខ្ញុំ។

[ឃុំស្រែជាខាងជើង]' គឹជាឃុំមួយដែលស្ថិតក្នុងស្រុកដងទង់ ដែលជាស្រុកមួយក្នុងចំនោម ស្រុកទាំងប្រាំពីរនៅក្នុងខេត្តកំពត។ប្រជាជនដែលរស់នៅស្រុកដងទង់ តែងតែប្រកបរបកសិកម្ម ជាពិសេសគឹឃុំស្រែជាខាងជើង។
- ឃុំស្រែជាខាងជើងមានភូមិដូចជា ៖
- ភូមិព្រានទុំ
- ភូមិសុភី
- ភូមិព្រៃពីរ
- ភូមិអូឬស្សី
- ភូមិត្រពាំងច្រនៀង
- ភូមិខ្ពស់។
= ប្រវត្ថិសាស្រ្តកម្ពុជា
ស្ថានភាពភូមិសាស្ត្រនៃប្រទេសកម្ពុជា ជាប្រទេសមួយតូចរុំព័ទ្ធជុំវិញដោយប្រទេសជិតខាងធំៗ មានបណ្ដាជនច្រើនលើសលប់បែបនេះ គឺពិតជាស្ថានភាពមួយប្រកបដោយគ្រោះថ្នាក់ជាក់ស្ដែង ហើយជាការគំរាមកំហែងមួយដ៏សាហាវទៅលើជីវិតនៃប្រទេសយើងទៀតផង។ អាស្រ័យហេតុនេះ បញ្ហាការគង់វង្សជីវិតនៃរដ្ឋខ្មែរក្នុងភូមិភាគឥតមេត្តានេះ ត្រូវតែជនជាតិខ្មែរម្នាក់ៗចាប់អារម្មណ៍លើសអ្វីៗទាំងអស់ក្នុងឆាកជីវិតរបស់ខ្លួន [...]។
សៀវភៅនេះប្រហែលជាអ្នកនិពន្ធមានគំនិតរឹះគន់ បន្តុះបង្អាប់តែខ្មែរគ្នាឯង ប៉ុន្តែតាមការពិត គឺនិយាយឲ្យឃើញនូវទិដ្ឋិមានះ រើសអើងរបស់ខ្មែរមួយផ្នែក ដែលបណ្ដាលឲ្យកើតផលអាក្រក់ដល់សង្គមនិងបក្ស។ យើងត្រូវតែប្រយ័ត្ននិងអប់រំកុំឲ្យមានទិដ្ឋិរបៀបនោះទៀត។ ពោលមួយបែបទៀតគឺថា ឆ្កើះយកគន្លងអាក្រក់មកលាតត្រដាងដើម្បីឲ្យយើងស្អប់ខ្ពើម ហើយចៀសវាងពីគន្លងនោះ រួចប្រកាន់យកនូវគន្លងណាដែលល្អប្រសើរមកវិញ [...]។
ឈ្មោះសៀវភៅ : ចរិតខ្មែរ [១] និពន្ធដោយ ប៊ុណ្ណច័ន្ទ ម៉ុល [២] ទំហំឯកសារ 626 KB ជាប្រភេទ PDF[៣]
អត្ថបទបណ្ដាំតាមាស
អត្ថបទបណ្ដាំតាមាសនេះ ជាអត្ថបទនៅសតវត្សទី 20 នៅពេលដែលប្រទេសយើងចាប់មានអក្សរសិល្ប៍ជាលើកទី 1 ដែរ គឺនៅឆ្នាំ 1907-1908។ រោងពុម្ពអក្សរខ្មែរនេះ បានចូលមកភ្នំពេញដំបូងគឺសម្រាប់បោះពុម្ពឯកសាររដ្ឋបាលបារាំង សៀវភៅធម៌គ្រិស្ដសាសនា និងអត្ថបទសិក្សានៃស្ថាប័នវិទ្យាសាស្ត្រ ដូចជា សាលាបារាំងចុងបូព៌ាប្រទេសជាដើម។ រឿងបណ្ដាំតាមាសនេះ ជាអត្ថបទអក្សរសិល្ប៍បោះពុម្ពលើកទី 1 បន្ទាប់ពីការនាំចូលនូវបច្ចេកទេសថ្មីទំនើបនេះ ព្រោះដើមឡើយ យើងធ្លាប់តែចម្លងដោយដៃលើក្រដាស ឬចារលើស្លឹកត្នោត ស្លឹករឹត ។ល។ ឈ្មោះសៀវភៅ : បណ្ដាំតាមាស[៤] បណ្ឌិត ឃីង ហុកឌី វាយអត្ថបទសារឡើងវិញ[៥] ដោយប្លកតាម៉ាប់ យាយម៉ាប់ ទំហំឯកសារ 214 KB ជាប្រភេទ PDF[៦] នេះជាឯកសារប្រវត្តិសាស្ត្រខ្មែរ ដែលកូនខ្មែរភាគច្រើនសម័យនេះ (2013) មិនសូវមានអ្នកដឹង ព្រោះគេមិនចង់ឲ្យកូនខ្មែរស្គាល់វីរបុរសពិតប្រាកដរបស់ខ្លួនឯងទេ បើអ្នកជាកូនខ្មែរ អ្នកត្រូវតែអានឯកសារប្រវត្តិសាស្ត្រខ្មែរក្រោមមួយនេះកុំឲ្យខាន ហើយចាំឲ្យច្បាស់ក្នុងចិត្ត និងបែងចែកឲ្យច្បាស់ថាអ្នកណាជាវីរបុរសខ្មែរពិតប្រាកដ។ ឈ្មោះសៀវភៅ : ចៅហ្វាយគុយ វីរបុរសខ្មែរកម្ពុជាក្រោយ[៧]
- រៀបរៀងដោយ : កែវ សុវត្ថិ[៨] - ទំហំឯកសារ : 324 KB ជាប្រភេទ PDF [៩]
ប្រវត្តិសាស្រ្តខ្មែរក្រោម
កម្ពុជាក្រោមអតីតដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែផ្តល់អំណោយផលល្អដល់ដំណាំស្រូវ ដំណាំកសិកម្មជាច្រើនមុខនោះទេ គឺថែមទាំងសំបូរទៅដោយព្រៃឈើ និងមានសត្វជាច្រើនប្រភេទថែមទៀត។ សៀវភៅប្រវត្តិសាស្រ្តខ្មែរក្រោម [១០] ដោយ មឿង ទុម[១១] និពន្ធនៅឆ្នាំ 2010-03-21[១២]
ប្រវត្តិសាស្រ្តខ្មែរ
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ អរិយធម៌ ដ៏រុងរឿងត្រចះត្រចង់ លើសពីនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុង តំបន់ផងដែរ។ ដោយកម្ពុជា ជាប្រទេសដែលធ្លាប់មានវិសាលភាពដ៏មហាសាល ទាំងទឹកដី និងសេដ្ឋកិច្ចនេះហើយដែលបានជម្រុញអោយកម្ពុជាក្លាយជាចក្រភពមួយដ៏សម្បើម ដែលយើងបានដឹងគ្រប់ៗគ្នា គឺក្នុងសម័យអង្គរ។ តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែលមានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជាចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពីសំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មីបំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមានពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពីសំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លានពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។ ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជាប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួងបានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបានមកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចមក ប្រទេស និងប្រជាជនកម្ពុជាបានទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាងឃោរ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរគ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២[១៣] ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែលបោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែលបោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)</ref>
អត្ថបទ
ភូមិសុភី
ពីមុន គ ស ១៩៨៩ ភូមិសុភីមានម្ចាស់ក្សត្រីមួយព្រះអង្គព្រះនាងបានធ្វើដំណើរពីរទីកន្លែងមួយទៅទីកន្លែងមួយដែលមានស្រីស្នំអមដំណើរព្រះនាងក៏បានឈប់សំរាកនៅទីកន្លែងមួយហើយព្រះនាងមានរូបរាងស្រស់សោភាស្អាតចាប់ពីពេលនោះមកគេហៅថាភូមិសោភា ក្រោយមកគេហៅ ភូមិសុភីវិញ។ភូមិនេះមានប្រជាជន ២៣០ គ្រួសារនិងមនុស្ស ៨៨៨នាក់ដែលស្ថិតនៅស្រុកដងទង់ ខេត្តកំពត។[១៤]
អត្ថន័យ
ភូមិសុភីនេះដោយសារតែមានព្រះនាងស្រស់ស្អាតសោភាបានឈប់សម្រាកនៅភូមិនេះទើបគេអោយឈ្មោះថា ភូមិសុភី។
សេដ្ឋកិច្ច
នៅស្រុកដងទង់ ខេត្តកំពត ភូមិសុភីមានប្រជាជនមួយចំនួនតូចបានប្រកបរបរធ្វើស្រែចិញ្ចឹម សត្វ មាន់ទា គោ ក្របី ជ្រូក សម្រាប់កាងារនៅផ្ទះ។ ហើយមួយចំនួនធំធ្វើការរកសុីលក់ដូរ ធ្វើជំនួញយ៉ាងមមាញឹក។ សេដ្ឋកិច្ចមានការរីកចម្រើនជាលំដាប់ហើយក៏មានការអភិវឌ្ឍន៏ដូចជាផ្លូវ ថ្នល់ ស្ពាន សាលារៀន អណ្តូងទឹក ប្រព្ធន័អគ្គិសនីមានការេជឿនលឿន និងទាន់សម័យទៀតផង។
វប្បធម៏
ប្រជាជនភាគច្រើនគោរពព្រះពុទ្ធសាសនា គោរពទំនៀមទម្លាប់ប្រពៃណីដើរតាមគន្លងព្រះពុទ្ធសាសនា និង គោរពសាសនាផ្សេងៗពីគ្នាទំនៀមទម្លាប់ទៅតាមសាសនាដែលខ្លួនបានកាន់និងគោរព ។ ដូចជា កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពីធីបុណ្យជាតិ ពិធីការ ប្រជាជនខ្មែរតែងតែគោរពជាប់ជានិច្ច។
ការអប់រំ
ចំនែកការអប់រំវិញប្រជាជនមានការចេះដឹងច្រើន ហើយក៏បានគិយពីអនាគតវែងឆ្ងាយរបសកូនចៅ ទើបអោយកូនចៅរៀនបានច្រើន និងបន្តការសិក្សាបានខ្ពស់ មានការងារធ្វើច្រើន។ គ្រួសារដែលមានសាលារៀនជិតផ្ទះបានអោយកូនរៀនច្រើនហើយគ្រួសារដែលនៅឆ្ងាយពីសាលារៀន បានអោយកូនរបស់ខ្លួនឈប់រៀនអោយទៅធ្វើការរកលុយនៅរោងចក្រ និងតាមទីកន្លែងផ្សេងៗ។
អាកាសធាតុ
អាកាសធាតុ មិនទៀងតែងមានការប្រែប្រួល តែភាគច្រើនគឺគ្មានភ្លៀងធ្លាក់ យូរៗមានភ្លៀងម្តង ធ្វើអោយប្រជាជនគ្មានទឹកប្រើប្រាស់ រុក្ខជាតិស្វិតស្រពោន គ្មានស្មៅដុះ។ ឆ្នាំ ២០១៦នេះមានភ្លៀងច្រើនគួសមានទឹកសម្រាប់ប្រើប្រាស់ ។
- ↑ ឈ្មោះសៀវភៅ ចរិតខ្មែ
- ↑ និពន្ធដោយ ប៊ុណ្ណច័ន្ទ ម៉ុល
- ↑ [ទំហំឯកសារ 626 KB ជាប្រភេទPDF
- ↑ [១]ឈ្មោះសៀវភៅបណ្ដាំតាមាស
- ↑ [២]បណ្ឌិត ឃីង ហុកឌី វាយអត្ថបទសារឡើងវិញ
- ↑ [៣]ដោយប្លកតាម៉ាប់ យាយម៉ាប់ ទំហំឯកសារ 214 KB ជាប្រភេទ PDF
- ↑ [៤]ឈ្មោះសៀវភៅ ចៅហ្វាយគុយ វីរបុរសខ្មែរកម្ពុជាក្រោយ
- ↑ [៥] រៀបរៀងដោយ កែវ សុវត្ថិ
- ↑ [៦]ទំហំឯកសារ 324 KB ជាប្រភេទ PDF
- ↑ សៀវភៅប្រវត្តិសាស្រ្តខ្មែរក្រោម
- ↑ ដោយ មឿង ទុម
- ↑ និពន្ធនៅឆ្នាំ 2010-03-21
- ↑ សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២
- ↑ បានពីមន្រ្តីប៉ូលីសប្រចាំឆ្នាំ២០១៦