អ្នកប្រើប្រាស់:Tur sc
ប្រាសាទបាយ័ន | |
---|---|
![]() | |
ឈ្មោះ: | ប្រាសាទបាយ័ន |
អ្នកកសាង: | ព្រះបាទជយវរ្ម័ន ទី ៧ |
កាលបរិច្ឆេទកសាង: | ចុងគ្រិស្តសតវត្សរ៍ទី ១២ |
ស្ថាបត្យកម្ម: | ខ្មែរ |
ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី ១ និងទី ២ មានថែវដែលមានចុម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ។
ប្រវត្តិនៃឈ្មោះបាយ័ន
ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកយកគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជយវរ្ម័ន ទី ៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។ វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិឝ្វកម៌ន៑។
Chum Kiri ស្រុកជុំគីរី | |
---|---|
District (srok) | |
កូអរដោនេ: 10°51′N 104°24′E / 10.850°N 104.400°E | |
Country | ![]() |
Province | Kampot |
Communes | 7 |
Villages | 37 |
ប្រជាជន (1998) | |
• សរុប | ៣៩,៣២០ |
ល្វែងម៉ោង | +7 |
Geocode | 0704 |
Dj tour Chum Kiri District (ខ្មែរ: ស្រុកជុំគីរី) is a district located in Kampot Province, in southern Cambodia.
ប្រវត្តិសាស្រ្ត
ស្រុកជុំគីរីគឺស្រុកមួយដែលស្ថិតនៅភាគខាងជើងខេត្តកំពតហើយក៏ជាស្រុកមួយដែលនៅឯជនបទដែរហើយស្រុកនេះកំពុងមានការអភិវឌ្ឍន៏ និងក្នុងនោះមាន[២]ហើយស្រុកនោះប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មដុចជា៖ (ធ្វើស្រែចំការនិងអាជីវកម្មលក់ដូរហើយនិងមុខរបរបន្ទប់បន្សំផ្សេងៗជាច្រើនទៀត។ នៅក្នុងស្រុកនោះរួមមានឃុំចំនួន៧ឃុំដែលជាឃុំស្ថិតនៅក្នុងស្រុកជុំគីរីហើយប្រជាជនភាគច្រើនមានជីវភាពទន់ខ្សោយនិងភាគច្រើនមានជីវភាពធូរធារនិងប្រកបមុខរបរកសិកម្ម។
រដ្ឋាភិបាល
[៣] ស្រុករួមមានឃុំចំនួន៧គឺ
.ឃុំ ច្រេស
.ឃុំ ស្រែក្នុង
.ឃុំ ស្រែចែង
.ឃុំ សំរោង
.ឃុំ ស្នាយអញ្ជិត
.ឃុំ ជុំវន្ត
.ឃុំ ត្រពាំងរំាង
សេដ្ធកិច្ច
សេដ្ធកិច្ចនៅស្រុកជុំគីរីប្រជាជនភាគច្រើនប្រកបមុខរបរជាកសិករ និង ធ្វើចំការ។ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើន ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត
ស្រុកនេះមានផ្ទៃក្រលា៣១៥៥៧ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផលនិងភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា ស្រុកជុំគីរីមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាននិង លក់ចេញទៅក្រៅប្រទេសផងដែរ។ ស្រុកដងទង់សំបូរស្រូវណាស់សម្រាប់ប្រជាកសិករនៅក្នុងស្រុកលក់ចេញទៅក្រៅស្រុក។ ប្រជាជនធ្វើស្រែចំការ និងអ្នកមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ ដំឡូង ជាពិសេស ពោតក្រហម សង្គមមានការអភិវឌ្ឍន៍ជាលំដាប់។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ ដែលគួរអោយចាប់អារម្មណ៍ ។
វប្បធម៍
វប្បធំ៍ ប្រជាជននៅទីនេះមានការគោរពព្រះពុទ្ធសាសន៏ ហើយកាន់គ្រឹស្តសាសនាក៏ផ្សេងៗគ្នាដែរ តែពួកគាត់ចេះជួយគ្នាទៅវិញទៅកមពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។
អាកាសធាតុ
អាកាសធាតុ នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមកនូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជាខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖ - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា) - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា) - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើមទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលល្ងាច និងយប់។
ការអប់រំ
ការអប់រំ វិសយ័អប់រំនៅក្នុងស្រុកជុំគីរីមិនសូវមានសភាពមមាញឹកដូចនៅបណ្ដាខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំមានច្រើនគូរសមជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះមានសាលាជាច្រើនដោយរាប់បញ្ចូលទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។
ឯកសារយោង
[[ឈ្មោះសៀវភៅ ប្រាសាទបាយ័ន អ្នកកសាង ព្រះបាទជយវរ្ម័នទី៧ កាលបរិច្ឆេទកសាង ចុងគ្រិស្គសតវត្សរ៏ទី១២ និងដើមគ្រិស្គសតវត្សរ៏ទី១៣ ស្ថាបត្យកម្ម ខ្មែរ ទីតំាង ក្រុងអង្គរធម ខេត្តសៀមរាប]]
[៤]។
[៥]។
- ↑ ប្រាសាទបាយ័ន[១]ប្រាសាទបាយ័ន
- ↑ ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)[២]ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)
- ↑ ឃុំទំាង៧នៅស្រុកជុំគីរី[៣]ឃុំទំាង៧នៅស្រុកជុំគីរី
- ↑ ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ និងទំព័រ ១២១ ដោយលេក កែវ ភួង
- ↑ ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ ដោយលោក កែវ ភួង
![]() |
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |