ការពិភាក្សារបស់អ្នកប្រើប្រាស់:Sok khengsc16
.
ថៃ្ងនេះ ថ្ងៃសៅរ៍,ទី១០ខែឧសភា ឆ្នាំ ២០២៥
|
សូមជំរាបសួរ និងសូមស្វាគមន៏ ការចូលមកកាន់ទំព័រដើមរបស់ខ្ញុំ។
នាងខ្ញុំឈ្មោះ កប សុខេង ជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន ជំនាន់ទី៥
ស្វាគមន៍ការចូលមកកាន់ទំព័រវីគីភីឌារបស់នាងខ្ញុំ។ សង្ឃឹមថាអ្នកទទួលបាននៅការចែករំលែកនូវចំណេះដឹងថ្មីៗ ដែលមាននៅក្នុងប្រទេសកម្ពុជានេះមិនថានៅកន្លែងណាឡើយ ហើយខ្ញុំនឹងខិតខំស្វែងរក និងស្រាវជ្រាវ ព័ត៏មាន ផ្សេងៗ ដើម្បីចែកជូនអ្នកសិក្សា។គេហទំព័របង្កើតឡើងដើម្បីសរសេររៀបរាប់អំពីភូមិស្រុកដែលនាងខ្ញុំបានរស់នៅផ្ទាល់ដើម្បីផ្សព្វផ្សាយពីសម្មិតផលនានាអ្នកអាននិងអ្នកទស្សនាបានដឹងពីភូមិស្រុករបស់ខ្ញុំ។ហើយទំព័រវីគីភីឌា(km wikipedia)នេះបានខិតខំធ្វើយ៉ាងយកចិត្តទុកដាក់និងបានប្រើរូបមន្តទាំងប៉ុន្មានដែលខ្ញុំបានរៀនកន្លងមក។ ខ្ញុំនិងខិតខំប្រឹងប្រែងនិងរិះរកនូវអ្វីថ្មីៗដើម្បីីទុកឲ្យលោកនាក់បានដឹងនិងទទួលបានព័ត៍មាននិងចំនេះដឹងជាច្រើនទៀត-ល-។
ស្រុកបន្ទាយមាស
តារាងក្រុម
- ប្រវត្តិសាស្រ្ត
- អត្ថន័យនិងឈ្មោះ
- ការអប់រំ
- ការប្រកបមុខរបរ
- ទេសចរណ៍
- ប្រវិត្តរមណីយដ្ឋាន
- សេវាកម្ម
ស្រុកបន្តាយមាស
ស្រុកបន្ទាយមាសមានប្រជាជនចំនួន១០០គ្រួសារក្នុងមួយភូមិប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចំការនិងដាំដំណាំដោយសារតែនៅតំបន់សំបូរទៅដោយដីមានជីវជាតិនិងប្រពន្ខ័ធារាសស្រ្តគ្រប់គ្រាន់ហើយប្រជាជនមួយចំនួនទៀតប្រកបរបរចិញ្ចឹមសត្វ ល ។
.
ស្រុកបន្តាយមាសគឺជាស្រុកមួយដែសស្ថិតនៅខេត្ដកំពតហើយស្រុកនេះស្ថិតនៅខាងជើងនៃខេត្តកំពត។
បានជាគេហៅស្រុកនេះថាស្រុកបន្តាយព្រោះសម័យមុនមានទូកមាសនៅក្នុងស្ទឹងហើយរល់ពេលថៃ្ងសិល៏ទូកមាសនោះតែងតែផុសឡើងមកលើទឹកសឹ្ទងនោះចាប់ពីពេសនោះមកគេហៅស្រុកនោះថាស្រុកបន្ទាយមាសរហូតមកដល់សព្វថៃ្ង។
.
ស្រុបន្ទាយមាសមានន័យថាកាលពីដើមមានទូកមាសមួយមានមាសជាច្រើនក្នុងទូកមាសនោះហើយអណ្ដែតមកលើទឹកទើបហៅថាឈ្មោះថាស្រុបន្ទាយមាស។
.
ស្រុបន្ទាយមាសមានសាលារៀនចំនួន៥កន្លែង។ចំនែកឯការអប់រំនៅក្នុងសាលានីមួយៗមានលក្ខណះមិនខុសគ្នាប៉ុន្មានទេ។នៅក្នុងនោះមានសាលារៀនមួយយដែលមានឈ្មោះថា វិទ្យាល័យហ៊ុនសែនបរិវាស នៅបច្ចុប្បន្នមានសិស្សសរុបចំនួនមួយពាន់នាក់។ចំពោះការបង្រៀនគ្រូមានការបង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ចំពោះសិស្ស។
.
អ្នកស្រុបន្ទាយមាសប្រកបរបរធ្វើដំនាំស្រូវនិងធ្វើចំការដាំបន្លែយផ្សេងនៅក្នុងមួយគ្រួសារធ្វើដំនាំស្រូវទទួលផលបានមួយតោនទៅពីរតោនក្នុងមួយឆ្នាំ។ចំណេកចំការវិញធ្វើត្រឹមតែ៤០%ប៉ុណ្ណោះបនោ្ទប់ពីនេះអ្នកនៅក្នុងស្រុកនេះចឹព្ចឹាមសត្វពាហណះមួយចំនួនដូចជា ជ្រូក មាន់ ទារ គោ ក្របី-ល-។
.
អ្នកស្រុកបន្ទាយមាសគោរពព្រះពុទ្ធសាសនាប្រពៃណីទំនៀមទំលាប់។
.
ស្រុកបន្ទាយមាសគឺជាភូមីស្រុកដែលស្ថិតនៅក្នុងទឹកដីខេត្តកំពតមានរមណីយដ្ឋានដែលទាក់ទាញភ្ញៀវទេសចរចូលមកកំសាន្តជារៀងរាល់អថ្ងៃ។នៅទីនោះមានទេសភាពយ៉ាងស្រស់បំព្រងគួឲ្យគយគន់។ដែលគេដាក់ឈ្មោះរមណីយដ្ឋាននោះថា ទ្រនប់ទឹកលិច ។លើសពីនេះទៀតអ្នកអាចធ្វើដំនើរទៅកំសាន្តយ៉ាងងាយស្រួលដោយធ្វើដំនើរតាមផ្លូវជាតិលេខ៣។ ប្រវិត្តរមណីយដ្ឋាន រមណីយដ្ឋាននេះបានចាប់ផ្តើមមានាភាពល្បីល្បាញនិងមានភាទាក់ទាញឡើងនៅឆ្នាំ២០១៣រហូតដល់សព្វថ្ងៃនេះគឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកចូលកំសាន្តដោយមិនលុះថ្ងៃឡ់ើយ។បើតាមការរៀបរាប់និងបញ្ចាក់ឲ្យដឹងថា កាលពីមុនរមណីយដ្ឋានមួយនេះជាកន្លែងអាងស្តុកទឹកដែលកាលពីដើមឡើយទីនោះមានអ្នកភូមិដដែលបានរស់នៅទីនោះបានសាងសង់អាងស្តុកទឹកដ៏ធំមួយសំរាប់ប្រើប្រាស់នៅក្នុងភូមិនោះ។តែក្រោយមកដល់បច្ចុប្បន្នគេធ្វើការអភិវឧ្ឍន៏តំបន់នោះក្លាយទៅតំបន់កំសាន្តជាទីចាប់អារម្មណ៏សម្រាប់ជាកន្លែងសំរាកលំហែរកាយនៅថ្ងៃសំរាកពីការងារក្នុងកាលបុណ្យទានផ្សេងៗ។
.
នៅរមណីយដ្ឋាន ទ្រនប់ទឹកលិច នេះដែរមានប្រជាជនដែលរស់នៅកន្លែងទីនោះបានបង្កើតជាសហគមន៍សំរាប់ភ្ញៀវទេសចរដែលធ្វើដំនើរមកកំសាន្តនៅរមណីយដ្ខានផងដែរ។សេវាកម្មនោះមានដូចជា ម្ហូបអាហារ ភេសជ្ជះ កន្លែងសំរាក(កញ្ជុះ)ល។ដោយសេវាកម្មសមរម្យដែលអាចទទួលយកបាន។ហើយអាហារគីមានរស់ជាតិឆ្ងាញ់និងមានផាសុកភាព ល ។ កំពត ជាខេត្តនៃកម្ពុជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញមានព្រំប្រទល់ខាជើងទល់នឹស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់និង ស្រុកគីរីវង់ខេត្តតាកែវខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលាខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់សៀវភៅទិន្នន័យកំពត២០០៩គណៈកម្មាធិការជាតិដើម្បីកិច្ចអភិវឌ្ឍប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)តុលា ២០០៩ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំសង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។ជំរឿនប្រជាជនកម្ពុជាទូទៅ១៩៩៨: ភូមានុក្រមភូមិវិទ្យាស្ថានជាតិស្ថិតិកុម្ភៈ ២០០០ ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មាន[[កាស៊ីណូនិង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។
ប្រវិត្តខេត្តកំពត
កំពត ជាខេត្តនៃកម្ពុជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញមានព្រំប្រទល់ខាជើងទល់នឹស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់និង ស្រុកគីរីវង់ខេត្តតាកែវខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលាខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់សៀវភៅទិន្នន័យកំពត២០០៩គណៈកម្មាធិការជាតិដើម្បីកិច្ចអភិវឌ្ឍប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)តុលា ២០០៩ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំសង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។ជំរឿនប្រជាជនកម្ពុជាទូទៅ១៩៩៨: ភូមានុក្រមភូមិវិទ្យាស្ថានជាតិស្ថិតិកុម្ភៈ ២០០០ ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មាន[[កាស៊ីណូនិង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។
អំពីឈ្មោះ
តើហេតុអ្វីបានជាគេដាក់ឈ្មោះថា ខេត្តកំពត? " ប្រភពបានឲ្យដឹងថា ខ្មែរយើងបានសរសេរនិងអានពាក្យប្រជុំជន កំពត ថា គុម្ពត ឬ កំពោត ដែលពាក្យនេះ បានក្លាយទៅជាឈ្មោះខេត្ត ហើយឈ្មោះនេះត្រូវបានគេហៅដោយសំដៅទៅលើភូមិមួយ ដែលអ្នកស្រុកស្គាល់ពីយូរលង់មកហើយ ស្ថិតនៅព្រែកកំពត ដែលមានប្រភពមកពីភ្នំដំរី។
ហើយនៅខាងលើដៃព្រែកកំពតបន្តិច ដែលជាទីប្រជុំជនចិនរស់នៅ ហៅភូមិព្រៃស្តុក(ម្តុំអណ្ដូងខ្មែរ) យ៉ាងក៏ដោយ ពាក្យថា គុម្ពត និងកំពោត គេពុំដែលយល់ស្របទៅលើដើមកំណើត និងឫសគល់នៃពាក្យនេះឡើយ។
ក្នុងនោះ តាមសម្ដីអ្នកខ្លះតំណាលថា មានស្ត្រីអ្នកមានធនធានចតុស្តម្ភម្នាក់ឈ្មោះ នាង ពត ដែលបានរស់នៅទីនោះជាអ្នកមានឥទ្ធិពល និងទទួលការលើកតម្កើងយ៉ាងខ្លាំងពីអ្នកស្រុកភូមិផងរបងជាមួយ ដោយសារភោគទ្រព្យមហាសាលរបស់នាង ហើយអ្នកស្រុកបានប្រមូលផ្តុំគ្នាមករស់នៅជុំវិញស្ត្រីនោះ តាមបែបសាជីវកម្ម គឺរបៀបជាក្រុមមួយ។
តំណក្រោយមក ពាក្យថា "ក្រុម" នេះក្លាយមកជាពាក្យ "កុម" ដូចនេះនៅជាប់ភូមិឋាននៃក្រុមរបស់នាង ពត មានឈ្មោះជាបន្តបន្ទាប់ថា ក្រុមនាងពត រួចក្រុមពត (ដូចគ្នាពាក្យភ្នំពេញ កាត់មកពីពាក្យ "ភ្នំដូនពេញ")។
ងាកមក រឿងនិទានមួយប្រហាក់ប្រហែលគ្នានេះដែរ បានតំណាលពីស្ដេចព្រះរាម នាសម័យបែកបាក់លង្វែក ដែលបានរត់គេចចេញពីការបះបោរក្នុងរាជវាំង ហើយភៀសព្រះកាយមកគង់នៅជាមួយមហេសីម្នាក់ រួមទាំងពួកអាមាត្យស្មោះត្រង់មួយចំនួន។
បន្ទាប់មកទៀត មហេសីដែលមាននាមថា អ្នកម្នាង ពត មានជំងឺរួចក៏ស្លាប់នៅទីនោះ ក្រោយមក ដើម្បីជាអនុស្សាវរីយ៍យូរលង់តទៅ ចំពោះស្ត្រីដែលព្រះអង្គសព្វព្រះទ័យជាងគេ ជាពិសេសព្រះអង្គក៏ប្រទានឈ្មោះកន្លែងនោះថា កំពត។
លើសពីនេះ ពាក្យ កំពត ក៏នៅមានការពន្យល់ពីរបៀបផ្សេងគ្នាទៀតផងដែរ ៖
ទី១ តាមសម្ដីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះ កំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួយ ដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិកំពត ហើយផែនថ្មនោះ មានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត។ អ្នកស្រុកឲ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា។
ទី២ នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ។ ប៉ុន្តែទីកន្លែងនោះ នៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត។
ដោយយើងមានទំនោរទៅលើមតិមួយ នៃការបកស្រាយទាំងពីរចុងក្រោយ ដែលសមស្របអាចទទួលយកពីបណ្ដាជនអ្នកចេះដឹង ដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ។
ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង "កំៗ" ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ "កំៗ" ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរដោយហេតុផលថា៖
ទី១ តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៥៣ថា ក្រុងកំពត ពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវនៅតាមមាត់សមុទ្រ ដែលសម្រាប់ឲ្យអ្នកជំនួញចតទូក និងសំពៅ ។ តក្រោយមកទៀត មានចិន យួន ចាម ខ្មែរទៅសង់ខ្ទមនៅជា កំប៉ូតៗទទឹងថ្ងៃនៅតាមបណ្ដោយមាត់ព្រែកកំពង់បាយ ភ្ជាប់ទៅកោះធំ ដើម្បីរកស៊ីលក់ដូរ។
កន្លែងដែលចាម ចិន ខ្មែរ យួន សង់ខ្ទមរស់នៅ គេសង្កេតឃើញមានផ្ទះជាកំប៉េតកំប៉ូត ទើបគេសន្មតហៅថា "ភូមិកំប៉ូត"។ លុះក្រោយមកទៀត ពេលមានផ្ទះទៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឈ្មួញអម្រែក ចិន យួន ចាម ជ្វា និងពួកឈ្មួញដែលចតទូក ឬអ្នកធ្វើដំណើរឈប់ ដើម្បីបរិភោគបាយនៅកន្លែងនោះ។
ក្រោយមក អ្នកដំណើរឲ្យឈ្មោះទីនោះថា "ផ្សារកំប៉ូត" ឬភូមិកំប៉ូត ថា "ផ្សារកំពង់បាយ" ។ នាមបញ្ញត្តិទាំងពីរនោះប្រើច្របូកច្របល់គ្នា ខ្លះហៅថា ផ្សារកំប៉ូត ខ្លះទៀតហៅថា ផ្សារកំពង់បាយ តែសព្វថ្ងៃគេហៅថា ខេត្តកំពត។
រីឯចំណុចទី២ តាមលោកម៉ាដ្រូល ( បាននិយាយថា ទីប្រជុំជននៅតាមឆ្នេរសមុទ្រ មានដុះសុទ្ធតែដើមផ្អាវ តែកន្លែងដែលឈ្មោះថា កំពត សព្វថ្ងៃហៅថាកំពង់បាយ។
លោកទាំងពីរថា កំពង់បាយដូចគ្នា ខុសត្រង់លោក ឌឿ វ៉ាន់ ថាផ្សារកំប៉ូត រីឯលោក ម៉ាដ្រូល បានអះអាងថា កំពត ប្រហែលមកពីពាក្យកម្ពុជា គេអាចសរសេរទៅជាកម្ពុជារដ្ឋ ដល់គេកាត់រដ្ឋចេញទៅនៅសល់តែកម្ពុជា។
នៅពេលដែលក្រុងកំពត កំពុងកកើតមានឈ្មួញជនជាតិសៀមធ្វើដំណើរតាមសមុទ្រ មកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ ហើយដោយភាសាសៀម ពាក្យថា កម្ពុជា អានថា "កម្ពុត" ដល់ យូរៗទៅដោយធ្វេសប្រហែសបាត់ស្រៈអ៊ុ ( ុ) នៅសល់តែ "កំពត"។ឯកសារខាងលើនេះបានផ្ដល់ឲ្យដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ដោយស្រង់ពីសៀវភៅទំព័រទី២ បកប្រែពីភាសាបារាំង ដោយ ញ៉ូវ សាឯម សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងសាវតារលោកឌ.គាម ទំព័រទី១២ និងទី១៣
[១]]
[២]]
[៣]]
[៤]]
- ↑ [ជំរឿនប្រជាជនកម្ពុជាជាសកល២០០៨ - សរុបប្រជាជនបណ្ដោះអាសន្ន" (ទ.ឯ.ខ.)។ វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។ ៣ កញ្ញា ២០០៨។
- ↑ [សៀវភៅទិន្នន័យកំពត២០០៩។ គណៈកម្មាធិការជាតិដើម្បីកិច្ចអភិវឌ្ឍប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។ តុលា ២០០៩។ ទំ. ១៥។
- ↑ [ជំរឿនប្រជាជនកម្ពុជាទូទៅ១៩៩៨: ភូមានុក្រមភូមិ។ វិទ្យាស្ថានជាតិស្ថិតិ។ កុម្ភៈ ២០០០។ ទំ. xviii។
- ↑ [ឯកសារខាងលើនេះបានផ្ដល់ឲ្យដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ដោយស្រង់ពីសៀវភៅ E.Mènètrier ទំព័រទី២ បកប្រែពីភាសាបារាំង ដោយ ញ៉ូវ សាឯម សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងសាវតារលោកឌ.គាម ទំព័រទី១២ និងទី១៣