ការពិភាក្សារបស់អ្នកប្រើប្រាស់:Sok khengsc16
.
ថៃ្ងនេះ ថ្ងៃសៅរ៍,ទី១០ខែឧសភា ឆ្នាំ ២០២៥
|
សូមជំរាបសួរ និងសូមស្វាគមន៏ ការចូលមកកាន់ទំព័រដើមរបស់ខ្ញុំ។
នាងខ្ញុំឈ្មោះ កប សុខេង ជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន ជំនាន់ទី៥
ស្វាគមន៍ការចូលមកកាន់ទំព័រវីគីភីឌារបស់នាងខ្ញុំ។ សង្ឃឹមថាអ្នកទទួលបាននៅការចែករំលែកនូវចំណេះដឹងថ្មីៗ ដែលមាននៅក្នុងប្រទេសកម្ពុជានេះមិនថានៅកន្លែងណាឡើយ ហើយខ្ញុំនឹងខិតខំស្វែងរក និងស្រាវជ្រាវ ព័ត៏មាន ផ្សេងៗ ដើម្បីចែកជូនអ្នកសិក្សា។គេហទំព័របង្កើតឡើងដើម្បីសរសេររៀបរាប់អំពីភូមិស្រុកដែលនាងខ្ញុំបានរស់នៅផ្ទាល់ដើម្បីផ្សព្វផ្សាយពីសម្មិតផលនានាអ្នកអាននិងអ្នកទស្សនាបានដឹងពីភូមិស្រុករបស់ខ្ញុំ។ហើយទំព័រវីគីភីឌា(km wikipedia)នេះបានខិតខំធ្វើយ៉ាងយកចិត្តទុកដាក់និងបានប្រើរូបមន្តទាំងប៉ុន្មានដែលខ្ញុំបានរៀនកន្លងមក។ ខ្ញុំនិងខិតខំប្រឹងប្រែងនិងរិះរកនូវអ្វីថ្មីៗដើម្បីីទុកឲ្យលោកនាក់បានដឹងនិងទទួលបានព័ត៍មាននិងចំនេះដឹងជាច្រើនទៀត-ល-។
ស្រុកបន្ទាយមាស
តារាងក្រុម
- ប្រវត្តិសាស្រ្ត
- អត្ថន័យនិងឈ្មោះ
- ការអប់រំ
- ការប្រកបមុខរបរ
- ទេសចរណ៍
- ប្រវិត្តរមណីយដ្ឋាន
- សេវាកម្ម
ស្រុកបន្តាយមាស
ស្រុកបន្ទាយមាសមានប្រជាជនចំនួន១០០គ្រួសារក្នុងមួយភូមិប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចំការនិងដាំដំណាំដោយសារតែនៅតំបន់សំបូរទៅដោយដីមានជីវជាតិនិងប្រពន្ខ័ធារាសស្រ្តគ្រប់គ្រាន់ហើយប្រជាជនមួយចំនួនទៀតប្រកបរបរចិញ្ចឹមសត្វ ល ។
.
ស្រុកបន្តាយមាសគឺជាស្រុកមួយដែសស្ថិតនៅខេត្ដកំពតហើយស្រុកនេះស្ថិតនៅខាងជើងនៃខេត្តកំពត។
បានជាគេហៅស្រុកនេះថាស្រុកបន្តាយព្រោះសម័យមុនមានទូកមាសនៅក្នុងស្ទឹងហើយរល់ពេលថៃ្ងសិល៏ទូកមាសនោះតែងតែផុសឡើងមកលើទឹកសឹ្ទងនោះចាប់ពីពេសនោះមកគេហៅស្រុកនោះថាស្រុកបន្ទាយមាសរហូតមកដល់សព្វថៃ្ង។
.
ស្រុបន្ទាយមាសមានន័យថាកាលពីដើមមានទូកមាសមួយមានមាសជាច្រើនក្នុងទូកមាសនោះហើយអណ្ដែតមកលើទឹកទើបហៅថាឈ្មោះថាស្រុបន្ទាយមាស។
.
ស្រុបន្ទាយមាសមានសាលារៀនចំនួន៥កន្លែង។ចំនែកឯការអប់រំនៅក្នុងសាលានីមួយៗមានលក្ខណះមិនខុសគ្នាប៉ុន្មានទេ។នៅក្នុងនោះមានសាលារៀនមួយយដែលមានឈ្មោះថា វិទ្យាល័យហ៊ុនសែនបរិវាស នៅបច្ចុប្បន្នមានសិស្សសរុបចំនួនមួយពាន់នាក់។ចំពោះការបង្រៀនគ្រូមានការបង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ចំពោះសិស្ស។
.
អ្នកស្រុបន្ទាយមាសប្រកបរបរធ្វើដំនាំស្រូវនិងធ្វើចំការដាំបន្លែយផ្សេងនៅក្នុងមួយគ្រួសារធ្វើដំនាំស្រូវទទួលផលបានមួយតោនទៅពីរតោនក្នុងមួយឆ្នាំ។ចំណេកចំការវិញធ្វើត្រឹមតែ៤០%ប៉ុណ្ណោះបនោ្ទប់ពីនេះអ្នកនៅក្នុងស្រុកនេះចឹព្ចឹាមសត្វពាហណះមួយចំនួនដូចជា ជ្រូក មាន់ ទារ គោ ក្របី-ល-។
.
អ្នកស្រុកបន្ទាយមាសគោរពព្រះពុទ្ធសាសនាប្រពៃណីទំនៀមទំលាប់។
.
ស្រុកបន្ទាយមាសគឺជាភូមីស្រុកដែលស្ថិតនៅក្នុងទឹកដីខេត្តកំពតមានរមណីយដ្ឋានដែលទាក់ទាញភ្ញៀវទេសចរចូលមកកំសាន្តជារៀងរាល់អថ្ងៃ។នៅទីនោះមានទេសភាពយ៉ាងស្រស់បំព្រងគួឲ្យគយគន់។ដែលគេដាក់ឈ្មោះរមណីយដ្ឋាននោះថា ទ្រនប់ទឹកលិច ។លើសពីនេះទៀតអ្នកអាចធ្វើដំនើរទៅកំសាន្តយ៉ាងងាយស្រួលដោយធ្វើដំនើរតាមផ្លូវជាតិលេខ៣។ ប្រវិត្តរមណីយដ្ឋាន រមណីយដ្ឋាននេះបានចាប់ផ្តើមមានាភាពល្បីល្បាញនិងមានភាទាក់ទាញឡើងនៅឆ្នាំ២០១៣រហូតដល់សព្វថ្ងៃនេះគឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកចូលកំសាន្តដោយមិនលុះថ្ងៃឡ់ើយ។បើតាមការរៀបរាប់និងបញ្ចាក់ឲ្យដឹងថា កាលពីមុនរមណីយដ្ឋានមួយនេះជាកន្លែងអាងស្តុកទឹកដែលកាលពីដើមឡើយទីនោះមានអ្នកភូមិដដែលបានរស់នៅទីនោះបានសាងសង់អាងស្តុកទឹកដ៏ធំមួយសំរាប់ប្រើប្រាស់នៅក្នុងភូមិនោះ។តែក្រោយមកដល់បច្ចុប្បន្នគេធ្វើការអភិវឧ្ឍន៏តំបន់នោះក្លាយទៅតំបន់កំសាន្តជាទីចាប់អារម្មណ៏សម្រាប់ជាកន្លែងសំរាកលំហែរកាយនៅថ្ងៃសំរាកពីការងារក្នុងកាលបុណ្យទានផ្សេងៗ។
.
នៅរមណីយដ្ឋាន ទ្រនប់ទឹកលិច នេះដែរមានប្រជាជនដែលរស់នៅកន្លែងទីនោះបានបង្កើតជាសហគមន៍សំរាប់ភ្ញៀវទេសចរដែលធ្វើដំនើរមកកំសាន្តនៅរមណីយដ្ខានផងដែរ។សេវាកម្មនោះមានដូចជា ម្ហូបអាហារ ភេសជ្ជះ កន្លែងសំរាក(កញ្ជុះ)ល។ដោយសេវាកម្មសមរម្យដែលអាចទទួលយកបាន។ហើយអាហារគីមានរស់ជាតិឆ្ងាញ់និងមានផាសុកភាព ល ។ កំពត ជាខេត្តនៃកម្ពុជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញមានព្រំប្រទល់ខាជើងទល់នឹស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់និង ស្រុកគីរីវង់ខេត្តតាកែវខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលាខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់សៀវភៅទិន្នន័យកំពត២០០៩គណៈកម្មាធិការជាតិដើម្បីកិច្ចអភិវឌ្ឍប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)តុលា ២០០៩ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំសង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។ជំរឿនប្រជាជនកម្ពុជាទូទៅ១៩៩៨: ភូមានុក្រមភូមិវិទ្យាស្ថានជាតិស្ថិតិកុម្ភៈ ២០០០ ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មាន[[កាស៊ីណូនិង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។