Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Kuoyvecheka sc

Page contents not supported in other languages.
ពីវិគីភីឌា

​​ខេត្តតាកែវ

តាកែវ​ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។និងមានផ្ទៃដី ៣៥៦៣ គម២ ខេត្តនេះមាន​ប្រជាជន ៨៤៣,៩៣១(២០០៨)។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ) គឺជាក្រុងតូចមួយដែលមានប្រជាជន ៣៩១៨៦ នាក់់។[] តាកែវជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ដោយសារអតីតនគរវ្នំ និង នគរស្នងរបស់នគរនេះ កម្ពុជៈទឹក (ចេនឡាទឹក) ត្រូវបានតាំងនៅក្នុងតំបន់នេះ។

​​ប្រវត្តិសាស្រ្ត

១៩២៧-១៩៤១ គោរមងារ​របស់​សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយ​ខេត្ត​ ស្រុក ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ-​មុន្នីវង្ស (១៩២៧‑១៩៤១) មាន​ដូច​ខាងក្រោម៖

ចៅហ្វាយខេត្ត: ឧកញ៉ា​ពិស្ណុលោក មហេន្ទ្រសក្តិ​ពិភ័ក្ដិ រដ្ឋាមហាបុរន្តគ្រាម​ អគ្គសេនាមហាមាត្យ​ ឧត្ដមក្រមពាហុ

ភូឈួយខេត្ត: ស្នេហានុលោក បាឡាត់ខេត្ត: វិជិតពិស្ណុលោក ចៅហ្វាយស្រុក​ទ្រាំង: ជំនិតពិស្ណុលោក បាឡាត់ស្រុក​ទ្រាំង: រក្សានុលោក ចៅហ្វាយស្រុក​គីរីវង្ស: ពិភ័ក្ដិស្នេហាពិស្ណុលោក ចៅហ្វាយស្រុក​មេញ: មន្ត្រីពិស្ណុលោក ចៅហា្វយស្រុក​បាទី: វង្សាអនុជិត ចៅតំបន់​ត្រាំខ្នារ: ពិភ័ក្ដិជនបទ ចៅតំបន់​អន្លង់ទៀន: ជំនិតអនុលោក ចៅហ្វាយស្រុក​សំរោង: ជំនិតវង្សា ចៅហ្វាយស្រុក​ព្រៃកប្បាស: ជ័យយោធា ចៅតំបន់​អង្គរបុរី: រក្សាបុរី ចៅហ្វាយស្រុក​ត្រាំកក់: វិជិតសេដ្ឋាន


សេដ្ឋកិច្ច


ផ្សារ៖ កំពង់ជ្រៃ កោះអណ្ដែត ​គិរីវង់​(​ឃុំ​ព្រៃរំដេង​) ក្បាលពោធិ៍ ដូនកែវ ដើមរកា តាកែវ ត្រពាំងអណ្ដើក ត្រាំកក់ ត្រាំខ្នារ ថ្នល់បែកគុស ទន្លាប់ ធំ បត់រកាព្រៃល្វា ព្រៃសណ្ដែក ព្រំដែនថាម៉ូ ភ្នំដឹន ឫស្សីស្រុក សៃវ៉ា សំរោងយ៉ោង អង្គតាសោម អង្គរកា អង្គរបុរី


ទេសចរណ៌

ភ្នំតាម៉ៅ​មានទីតាំងស្ថិតនៅភូមិ​ត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវ ជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយះ​ពេលធ្វើដំណើរ​តាមរថយន្តអស់ ៤៥នាទី។ ភ្នំនេះជារមណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វ​ដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះ មានផ្ទៃដី ២៥០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ២៥០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី៧០ហិចតានេះ​រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោម ភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាំម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។[] ប្រាសាទនេះកសាងនៅក្នុងសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ និងឧទយាទិត្យាវរ្ម័នទី២ សម្រាប់ ឧទ្ទិសកុសលដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទតាម៉ៅ សាងសងអំពី ថ្មស៊ិល្ត និងឥដ្ឋតាន់ក្រហម។ បច្ចុប្បន្ន ប្រាសាទ នេះបាក់បែកស្ទើរតែពុំអាចធ្វើការកត់សម្គាល់បាន។ ប្រាសាទនេះ ស្ថិតនៅកំពូល ភ្នំតាម៉ៅដែល មាន កំពស់ ៣០ ម ជិតព្រះវិហារវត្តភ្នំតាម៉ៅ ។[]


ធនធានប្រវត្តិសាស្រ្តខេត្តតាកែវ


ខេត្តតាកែវ​ជាខេត្តមួយមានវ័យចំណាស់ជាងគេ​ក្នុងចំណោមខេត្តទាំង ២៤ នៃ​ព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តដែលទាក់ទង​នឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា (កម្វុជៈ) ដោយមានប្រាសាទបុរាណរហូតដល់ ៣៤។ បច្ចុប្បន្នខេត្តតាកែវ​មានប្រាសាទដែលមានរូបរាងច្បាស់លាស់​ចំនួន ៦ []កន្លែងដែល​ទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

ក្រុងដូនកែវខេត្តតាកែវ

ក្រុង​ដូនកែវជាក្រុ​ងមួយស្ថិតនៅក្នុងខេត្តតាកែវ។ ក្រុងនេះមានសង្កាត់ចំនួន​៣​ ក្រុង​ដូនកែវជាក្រុ​ងមួយស្ថិតនៅក្នុងខេត្តតាកែវ។ ក្រុងនេះមានសង្កាត់ចំនួន​៣​គឺ​ សង្គាត់បារាយណ៍​ រកាក្នុង និងសង្គាត់រកាក្រៅ ។ ​បើយោងតាមការធ្វើជំរឿនឆ្នាំ 1998 នៃប្រទេសកម្ពុជាវាមានចំនួនប្រជាជននៃ 39.186 មួយ[][]
[]

ឯកសារយោង

  1. http://www.stat.go.jp/english/info/meetings/cambodia/pdf/pre_rep1.pdf
  2. https://www.everyday.com.kh/mobile/article/23611.html
  3. http://www.tourismcambodia.org/km/provincial_guide/index.php?view=attraction&prv=24
  4. សៀវភៅតំបន់ទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
  5. ប្រភពពីគេហទំព័ររដ្ឋាភិបាលខ្មែរ www.cambodia.gov.kh
  6. ប្រភពពីវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា
  7. "ខេត្តតាកែវ ៖ សៀវភៅទិន្នន័យក្រុងដូនកែវ ឆ្នាំ២០០៩" (PDF). Retrieved 2015-08-24.