Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Kuoyvecheka sc

Page contents not supported in other languages.
ពីវិគីភីឌា

ខេត្តតាកែវ

វិស័យទេសចរណ៏

នៅខេត្តតាកែវមានផ្ទះជាច្រើន ដែលមានប្រជាជនរស់នៅជាច្រើន​ រីឯវិស័យទេសចរណ៌មានច្រើនកន្លែងដូចជា រមណីយដ្ឌាភ្នំតាម៉ៅ់់ ទន្លេបាទី ភ្នំជីសូ និងមានកន្លែងដទៃជាច្រើនទៀត

​​ខេត្តតាកែវ

តាកែវ​ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។និងមានផ្ទៃដី ៣៥៦៣ គម២ ខេត្តនេះមាន​ប្រជាជន ៨៤៣,៩៣១(២០០៨)។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ) គឺជាក្រុងតូចមួយដែលមានប្រជាជន ៣៩១៨៦ នាក់់។[] តាកែវជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ដោយសារអតីតនគរវ្នំ និង នគរស្នងរបស់នគរនេះ កម្ពុជៈទឹក (ចេនឡាទឹក) ត្រូវបានតាំងនៅក្នុងតំបន់នេះ។

​​ប្រវត្តិសាស្រ្ត

១៩២៧-១៩៤១ គោរមងារ​របស់​សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយ​ខេត្ត​ ស្រុក ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ-​មុន្នីវង្ស (១៩២៧‑១៩៤១) មាន​ដូច​ខាងក្រោម៖

ចៅហ្វាយខេត្ត: ឧកញ៉ា​ពិស្ណុលោក មហេន្ទ្រសក្តិ​ពិភ័ក្ដិ រដ្ឋាមហាបុរន្តគ្រាម​ អគ្គសេនាមហាមាត្យ​ ឧត្ដមក្រមពាហុ

ភូឈួយខេត្ត: ស្នេហានុលោក បាឡាត់ខេត្ត: វិជិតពិស្ណុលោក ចៅហ្វាយស្រុក​ទ្រាំង: ជំនិតពិស្ណុលោក បាឡាត់ស្រុក​ទ្រាំង: រក្សានុលោក ចៅហ្វាយស្រុក​គីរីវង្ស: ពិភ័ក្ដិស្នេហាពិស្ណុលោក ចៅហ្វាយស្រុក​មេញ: មន្ត្រីពិស្ណុលោក ចៅហា្វយស្រុក​បាទី: វង្សាអនុជិត ចៅតំបន់​ត្រាំខ្នារ: ពិភ័ក្ដិជនបទ ចៅតំបន់​អន្លង់ទៀន: ជំនិតអនុលោក ចៅហ្វាយស្រុក​សំរោង: ជំនិតវង្សា ចៅហ្វាយស្រុក​ព្រៃកប្បាស: ជ័យយោធា ចៅតំបន់​អង្គរបុរី: រក្សាបុរី ចៅហ្វាយស្រុក​ត្រាំកក់: វិជិតសេដ្ឋាន


សេដ្ឋកិច្ច


ផ្សារ៖ កំពង់ជ្រៃ កោះអណ្ដែត ​គិរីវង់​(​ឃុំ​ព្រៃរំដេង​) ក្បាលពោធិ៍ ដូនកែវ ដើមរកា តាកែវ ត្រពាំងអណ្ដើក ត្រាំកក់ ត្រាំខ្នារ ថ្នល់បែកគុស ទន្លាប់ ធំ បត់រកាព្រៃល្វា ព្រៃសណ្ដែក ព្រំដែនថាម៉ូ ភ្នំដឹន ឫស្សីស្រុក សៃវ៉ា សំរោងយ៉ោង អង្គតាសោម អង្គរកា អង្គរបុរី


ទេសចរណ៌

​ភ្នំតាម៉ៅ់់វា​មាន​ចម្ងាយ​ប្រមាណ​១០​គម តាម​ផ្លូវជាតិ​លេខ​២ ពី​ប្រាសាទតាព្រហ្ម ភ្នំ​តា​ម៉ៅ​មាន​ទីតាំង​ដ៏​ស្រស់ស្អាត​។ ការចូលរួម ដោយ​អង្គការក្រៅរដ្ឋាភិបាល​សត្វព្រៃ​ជាច្រើន​បាន​ជួយ​ធានាថា​សួន​សត្វ មាន​លក្ខណៈ​ត្រឹមត្រូវ ទោះបីជា ការងារ​កំពុងតែ​ស្ថិតនៅ​ក្នុង​ការអភិវឌ្ឍ​ន៍​ក៏ដោយ​។ មាននូវ​ការ​ព័ទ្ធ​របង​យ៉ាង​ត្រឹមត្រូវ ដូច​ជា​កន្លែង​របស់ សត្វ​ខ្លា ខ្លា​ឃ្មុំ និង​ដំរី​។​ល​។ វា​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​អ្នកទទួលយក​បទពិសោធ​ន៍​នៃ​សត្វព្រៃ​ប្រទេស​កម្ពុជា​។ តម្លៃ​ចូល​ទស្សនា​មាន​តម្លៃ​ថោក​សមរម្យ​។។​[]


ធនធានប្រវត្តិសាស្រ្តខេត្តតាកែវ


ខេត្តតាកែវ​ជាខេត្តមួយមានវ័យចំណាស់ជាងគេ​ក្នុងចំណោមខេត្តទាំង ២៤ នៃ​ព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តដែលទាក់ទង​នឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា (កម្វុជៈ) ដោយមានប្រាសាទបុរាណរហូតដល់ ៣៤។ បច្ចុប្បន្នខេត្តតាកែវ​មានប្រាសាទដែលមានរូបរាងច្បាស់លាស់​ចំនួន ៦ []កន្លែងដែល​ទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

ក្រុងដូនកែវខេត្តតាកែវ

ក្រុង​ដូនកែវជាក្រុ​ងមួយស្ថិតនៅក្នុងខេត្តតាកែវ។ ក្រុងនេះមានសង្កាត់ចំនួន​៣​ ក្រុង​ដូនកែវជាក្រុ​ងមួយស្ថិតនៅក្នុងខេត្តតាកែវ។ ក្រុងនេះមានសង្កាត់ចំនួន​៣​គឺ​ សង្គាត់បារាយណ៍​ រកាក្នុង និងសង្គាត់រកាក្រៅ ។ ​បើយោងតាមការធ្វើជំរឿនឆ្នាំ 1998 នៃប្រទេសកម្ពុជាវាមានចំនួនប្រជាជននៃ 39.186 មួយ[][]
[]

ឯកសារយោង

  1. http://www.stat.go.jp/english/info/meetings/cambodia/pdf/pre_rep1.pdf
  2. http://www.tourismcambodia.org/km/provincial_guide/index.php?view=attraction&prv=24
  3. សៀវភៅតំបន់ទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
  4. ប្រភពពីគេហទំព័ររដ្ឋាភិបាលខ្មែរ www.cambodia.gov.kh
  5. ប្រភពពីវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា
  6. "ខេត្តតាកែវ ៖ សៀវភៅទិន្នន័យក្រុងដូនកែវ ឆ្នាំ២០០៩" (PDF). Retrieved 2015-08-24.