ការពិភាក្សារបស់អ្នកប្រើប្រាស់:Kuoyvecheka sc
ខេត្តតាកែវ
វិស័យទេសចរណ៏
នៅខេត្តតាកែវមានផ្ទះជាច្រើន ដែលមានប្រជាជនរស់នៅជាច្រើន រីឯវិស័យទេសចរណ៌មានច្រើនកន្លែងដូចជា រមណីយដ្ឌានទន្លេបាទី
ខេត្តតាកែវ
តាកែវ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។និងមានផ្ទៃដី ៣៥៦៣ គម២ ខេត្តនេះមានប្រជាជន ៨៤៣,៩៣១(២០០៨)។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ) គឺជាក្រុងតូចមួយដែលមានប្រជាជន ៣៩១៨៦ នាក់់។[១] តាកែវជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ដោយសារអតីតនគរវ្នំ និង នគរស្នងរបស់នគរនេះ កម្ពុជៈទឹក (ចេនឡាទឹក) ត្រូវបានតាំងនៅក្នុងតំបន់នេះ។
ប្រវត្តិសាស្រ្ត
១៩២៧-១៩៤១ គោរមងាររបស់សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយខេត្ត ស្រុក ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុន្នីវង្ស (១៩២៧‑១៩៤១) មានដូចខាងក្រោម៖
ចៅហ្វាយខេត្ត: ឧកញ៉ាពិស្ណុលោក មហេន្ទ្រសក្តិពិភ័ក្ដិ រដ្ឋាមហាបុរន្តគ្រាម អគ្គសេនាមហាមាត្យ ឧត្ដមក្រមពាហុ
ភូឈួយខេត្ត: ស្នេហានុលោក បាឡាត់ខេត្ត: វិជិតពិស្ណុលោក ចៅហ្វាយស្រុកទ្រាំង: ជំនិតពិស្ណុលោក បាឡាត់ស្រុកទ្រាំង: រក្សានុលោក ចៅហ្វាយស្រុកគីរីវង្ស: ពិភ័ក្ដិស្នេហាពិស្ណុលោក ចៅហ្វាយស្រុកមេញ: មន្ត្រីពិស្ណុលោក ចៅហា្វយស្រុកបាទី: វង្សាអនុជិត ចៅតំបន់ត្រាំខ្នារ: ពិភ័ក្ដិជនបទ ចៅតំបន់អន្លង់ទៀន: ជំនិតអនុលោក ចៅហ្វាយស្រុកសំរោង: ជំនិតវង្សា ចៅហ្វាយស្រុកព្រៃកប្បាស: ជ័យយោធា ចៅតំបន់អង្គរបុរី: រក្សាបុរី ចៅហ្វាយស្រុកត្រាំកក់: វិជិតសេដ្ឋាន
សេដ្ឋកិច្ច
ផ្សារ៖ កំពង់ជ្រៃ កោះអណ្ដែត គិរីវង់(ឃុំព្រៃរំដេង) ក្បាលពោធិ៍ ដូនកែវ ដើមរកា តាកែវ ត្រពាំងអណ្ដើក ត្រាំកក់ ត្រាំខ្នារ ថ្នល់បែកគុស ទន្លាប់ ធំ បត់រកាព្រៃល្វា ព្រៃសណ្ដែក ព្រំដែនថាម៉ូ ភ្នំដឹន ឫស្សីស្រុក សៃវ៉ា សំរោងយ៉ោង អង្គតាសោម អង្គរកា អង្គរបុរី
ទេសចរណ៌
ភ្នំតាម៉ៅ់់វាមានចម្ងាយប្រមាណ១០គម តាមផ្លូវជាតិលេខ២ ពីប្រាសាទតាព្រហ្ម ភ្នំតាម៉ៅមានទីតាំងដ៏ស្រស់ស្អាត។ ការចូលរួម ដោយអង្គការក្រៅរដ្ឋាភិបាលសត្វព្រៃជាច្រើនបានជួយធានាថាសួនសត្វ មានលក្ខណៈត្រឹមត្រូវ ទោះបីជា ការងារកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍន៍ក៏ដោយ។ មាននូវការព័ទ្ធរបងយ៉ាងត្រឹមត្រូវ ដូចជាកន្លែងរបស់ សត្វខ្លា ខ្លាឃ្មុំ និងដំរី។ល។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកទទួលយកបទពិសោធន៍នៃសត្វព្រៃប្រទេសកម្ពុជា។ តម្លៃចូលទស្សនាមានតម្លៃថោកសមរម្យ។។[២]
ធនធានប្រវត្តិសាស្រ្តខេត្តតាកែវ
ខេត្តតាកែវជាខេត្តមួយមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តទាំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តដែលទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា (កម្វុជៈ) ដោយមានប្រាសាទបុរាណរហូតដល់ ៣៤។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទដែលមានរូបរាងច្បាស់លាស់ចំនួន ៦ [៣]កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖
- ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបុរី។
- ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោ ស្រុកគិរីវង់។
- ប្រាសាទនាងខ្មៅ ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។
- ប្រាសាទភ្នំជីសូរ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរក្នុងស្រុកសំរោង។
- ប្រាសាទភ្នំតាម៉ៅ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទតាព្រហ្ម (ខេត្តតាកែវ) ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
ក្រុងដូនកែវខេត្តតាកែវ
ក្រុងដូនកែវជាក្រុងមួយស្ថិតនៅក្នុងខេត្តតាកែវ។ ក្រុងនេះមានសង្កាត់ចំនួន៣
ក្រុងដូនកែវជាក្រុងមួយស្ថិតនៅក្នុងខេត្តតាកែវ។ ក្រុងនេះមានសង្កាត់ចំនួន៣គឺ សង្គាត់បារាយណ៍ រកាក្នុង និងសង្គាត់រកាក្រៅ ។ បើយោងតាមការធ្វើជំរឿនឆ្នាំ 1998 នៃប្រទេសកម្ពុជាវាមានចំនួនប្រជាជននៃ 39.186 មួយ[៤][៥]
[៦]
ឯកសារយោង
- ↑ http://www.stat.go.jp/english/info/meetings/cambodia/pdf/pre_rep1.pdf
- ↑ http://www.tourismcambodia.org/km/provincial_guide/index.php?view=attraction&prv=24
- ↑ សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា
- ↑ ប្រភពពីគេហទំព័ររដ្ឋាភិបាលខ្មែរ www.cambodia.gov.kh
- ↑ ប្រភពពីវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា
- ↑ "ខេត្តតាកែវ ៖ សៀវភៅទិន្នន័យក្រុងដូនកែវ ឆ្នាំ២០០៩" (PDF). Retrieved 2015-08-24.