Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Kuoyvecheka sc

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង១១:០៤ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦ ដោយ Kuoyvecheka sc (ការពិភាក្សា | ការរួមចំណែក)

ខេត្តតាកែវ

វិស័យទេសចរណ៏

នៅខេត្តតាកែវមានផ្ទះជាច្រើន ដែលមានប្រជាជនរស់នៅជាច្រើន​ រីឯវិស័យទេសចរណ៌មានច្រើនកន្លែងដូចជា រមណីយដ្ឌានទន្លេបាទី

​​ខេត្តតាកែវ

តាកែវ​ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។និងមានផ្ទៃដី ៣៥៦៣ គម២ ខេត្តនេះមាន​ប្រជាជន ៨៤៣,៩៣១(២០០៨)។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ) គឺជាក្រុងតូចមួយដែលមានប្រជាជន ៣៩១៨៦ នាក់់។[] តាកែវជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ដោយសារអតីតនគរវ្នំ និង នគរស្នងរបស់នគរនេះ កម្ពុជៈទឹក (ចេនឡាទឹក) ត្រូវបានតាំងនៅក្នុងតំបន់នេះ។

​​ប្រវត្តិសាស្រ្ត

១៩២៧-១៩៤១ គោរមងារ​របស់​សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយ​ខេត្ត​ ស្រុក ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ-​មុន្នីវង្ស (១៩២៧‑១៩៤១) មាន​ដូច​ខាងក្រោម៖

ចៅហ្វាយខេត្ត: ឧកញ៉ា​ពិស្ណុលោក មហេន្ទ្រសក្តិ​ពិភ័ក្ដិ រដ្ឋាមហាបុរន្តគ្រាម​ អគ្គសេនាមហាមាត្យ​ ឧត្ដមក្រមពាហុ

ភូឈួយខេត្ត: ស្នេហានុលោក បាឡាត់ខេត្ត: វិជិតពិស្ណុលោក ចៅហ្វាយស្រុក​ទ្រាំង: ជំនិតពិស្ណុលោក បាឡាត់ស្រុក​ទ្រាំង: រក្សានុលោក ចៅហ្វាយស្រុក​គីរីវង្ស: ពិភ័ក្ដិស្នេហាពិស្ណុលោក ចៅហ្វាយស្រុក​មេញ: មន្ត្រីពិស្ណុលោក ចៅហា្វយស្រុក​បាទី: វង្សាអនុជិត ចៅតំបន់​ត្រាំខ្នារ: ពិភ័ក្ដិជនបទ ចៅតំបន់​អន្លង់ទៀន: ជំនិតអនុលោក ចៅហ្វាយស្រុក​សំរោង: ជំនិតវង្សា ចៅហ្វាយស្រុក​ព្រៃកប្បាស: ជ័យយោធា ចៅតំបន់​អង្គរបុរី: រក្សាបុរី ចៅហ្វាយស្រុក​ត្រាំកក់: វិជិតសេដ្ឋាន

សេដ្ឋកិច្ច 

ផ្សារ៖ កំពង់ជ្រៃ កោះអណ្ដែត ​គិរីវង់​(​ឃុំ​ព្រៃរំដេង​) ក្បាលពោធិ៍ ដូនកែវ ដើមរកា តាកែវ ត្រពាំងអណ្ដើក ត្រាំកក់ ត្រាំខ្នារ ថ្នល់បែកគុស ទន្លាប់ ធំ បត់រកាព្រៃល្វា ព្រៃសណ្ដែក ព្រំដែនថាម៉ូ ភ្នំដឹន ឫស្សីស្រុក សៃវ៉ា សំរោងយ៉ោង អង្គតាសោម អង្គរកា អង្គរបុរី


ទេសចរណ៌

រមណីយដ្ឋាន​ទន្លេបាទី

ទន្លេបាទី​ជា​បឹង​តូច​មួយ​មាន​ទីតាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ប្រហែល​៣៥​គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ​។ ទី​នេះ​ជា​ទឹសដៅ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិ​យ​នា​ពេល​ចុង​សប្ដាហ៍​សម្រាប់​ប្រជាជន​ក្នុងស្រុក​។ ខ្ទម​ឫស្សី​ធ្វើ​ជា​ជួរ​តាម​បណ្ដោយ​មាត់​បឹង​ធ្វើអោយ​រមណីយដ្ឋាន​មាន​ស្ទីល​បែប​សុខដុម​ជាមួយនឹង​អាហារ ភេសជ្ជៈ និង​កន្លែង​ដើម្បី​លំហែ​ពី​ការងារ​ដ៏​តានតឹង​។ ទី​នេះ​ក៏​ជា​កន្លែង​ស្ទួចត្រីដ៏​មាន​ប្រជាប្រិយ​មួយ​សម្រាប់​អ្នកទេសច​រ​និង​ប្រជាជន​ក្នុងស្រុក​។​ ​នៅ​ជិត​បឹង តាម​បណ្ដោយ​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ខេត្តតាកែវ គឺជា​ប្រាសាទតាព្រហ្ម ដែល​បាន​កសាង​នា​សម័យអង្គរ​សតវត្សរ៍​ទី​១២​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​។ ប្រាសាទ​យាយពៅ ជា​ប្រាសាទ​សម័យអង្គរ​មួយទៀត​ដែល​នៅ​ជិត​ទន្លេបាទី​ដែរ​។ មួយ​ក្នុងចំណោម​ពីរ ប្រាសាទតាព្រហ្ម​មាន​វិសាលភាព​ធំ​ជាង និង​គួរអោយ​ចាប់អារម្មណ៍​ជា​ង ដែល​មាន​ចម្លាក់​ដ៏​ស្រស់ស្អាត​ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​មួយចំនួន​។ ប្រាសាទយាយពៅ​ជា​ប៉ម​ថ្មភក់​តែមួយ មាន​ទីតាំង​នៅ​ជិត​វត្ត​ព្រះពុទ្ធ​សាសនា​មួយ​។ ឈ្មោះ​យាយ​ពៅ ពិតជា​ត្រូវបាន​ដាក់​ឈ្មោះ​របស់​ព្រះ​មាតា​ស្ដេច​តា​ព្រហ្ម​។​[]

ធនធានប្រវត្តិសាស្រ្តខេត្តតាកែវ 

ខេត្តតាកែវ​ជាខេត្តមួយមានវ័យចំណាស់ជាងគេ​ក្នុងចំណោមខេត្តទាំង ២៤ នៃ​ព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តដែលទាក់ទង​នឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា (កម្វុជៈ) ដោយមានប្រាសាទបុរាណរហូតដល់ ៣៤។ បច្ចុប្បន្នខេត្តតាកែវ​មានប្រាសាទដែលមានរូបរាងច្បាស់លាស់​ចំនួន ៦ []កន្លែងដែល​ទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

រដ្ឋបាល 

ខេត្តតាកែវ មានក្រុងចំនួន ១ ស្រុក៩ ឃុំ៩៧ សង្កាត់៣ និងភូមិ១១១៧

ឯកសារយោង

  1. http://www.stat.go.jp/english/info/meetings/cambodia/pdf/pre_rep1.pdf
  2. http://www.tourismcambodia.org/km/provincial_guide/index.php?view=attraction&prv=24
  3. សៀវភៅតំបន់ទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា