ការពិភាក្សារបស់អ្នកប្រើប្រាស់:Kuoyvecheka sc
ថៃ្ងនេះ ថ្ងៃព្រហស្បតិ៍,ទី១៥ខែឧសភា ឆ្នាំ ២០២៥
|

សូមជំរាបសួរនិងសូមស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។
ខ្ញុំឈ្មោះ នាង ផាន់នី កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៥ ជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ជំនាន់ទី០៥ ឆ្នាំទី០១
ទីកន្លែងកំណើត៖ ភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ
នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាកាត់តវិដេអូ និងពិធីការិនីមួយរូប

ខេត្តតាកែវ
វិស័យទេសចរណ៏
នៅខេត្តតាកែវមានផ្ទះជាច្រើន ដែលមានប្រជាជនរស់នៅជាច្រើន រីឯវិស័យទេសចរណ៌មានច្រើនកន្លែងដូចជា រមណីយដ្ឌានទន្លេបាទី
ខេត្តតាកែវ
តាកែវ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។និងមានផ្ទៃដី ៣៥៦៣ គម២ ខេត្តនេះមានប្រជាជន ៨៤៣,៩៣១(២០០៨)។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ) គឺជាក្រុងតូចមួយដែលមានប្រជាជន ៣៩១៨៦ នាក់់។[១]
តាកែវជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ដោយសារអតីតនគរវ្នំ និង នគរស្នងរបស់នគរនេះ កម្ពុជៈទឹក (ចេនឡាទឹក) ត្រូវបានតាំងនៅក្នុងតំបន់នេះ។
ប្រវត្តិសាស្រ្ត
១៩២៧-១៩៤១ គោរមងាររបស់សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយខេត្ត ស្រុក ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុន្នីវង្ស (១៩២៧‑១៩៤១) មានដូចខាងក្រោម៖
ចៅហ្វាយខេត្ត: ឧកញ៉ាពិស្ណុលោក មហេន្ទ្រសក្តិពិភ័ក្ដិ រដ្ឋាមហាបុរន្តគ្រាម អគ្គសេនាមហាមាត្យ ឧត្ដមក្រមពាហុ
ភូឈួយខេត្ត: ស្នេហានុលោក បាឡាត់ខេត្ត: វិជិតពិស្ណុលោក ចៅហ្វាយស្រុកទ្រាំង: ជំនិតពិស្ណុលោក បាឡាត់ស្រុកទ្រាំង: រក្សានុលោក ចៅហ្វាយស្រុកគីរីវង្ស: ពិភ័ក្ដិស្នេហាពិស្ណុលោក ចៅហ្វាយស្រុកមេញ: មន្ត្រីពិស្ណុលោក ចៅហា្វយស្រុកបាទី: វង្សាអនុជិត ចៅតំបន់ត្រាំខ្នារ: ពិភ័ក្ដិជនបទ ចៅតំបន់អន្លង់ទៀន: ជំនិតអនុលោក ចៅហ្វាយស្រុកសំរោង: ជំនិតវង្សា ចៅហ្វាយស្រុកព្រៃកប្បាស: ជ័យយោធា ចៅតំបន់អង្គរបុរី: រក្សាបុរី ចៅហ្វាយស្រុកត្រាំកក់: វិជិតសេដ្ឋាន
សេដ្ឋកិច្ច
ផ្សារ៖ កំពង់ជ្រៃ កោះអណ្ដែត គិរីវង់(ឃុំព្រៃរំដេង) ក្បាលពោធិ៍ ដូនកែវ ដើមរកា តាកែវ ត្រពាំងអណ្ដើក ត្រាំកក់ ត្រាំខ្នារ ថ្នល់បែកគុស ទន្លាប់ ធំ បត់រកាព្រៃល្វា ព្រៃសណ្ដែក ព្រំដែនថាម៉ូ ភ្នំដឹន ឫស្សីស្រុក សៃវ៉ា សំរោងយ៉ោង អង្គតាសោម អង្គរកា អង្គរបុរី
ទេសចរណ៌
រមណីយដ្ឋានទន្លេបាទី
ទន្លេបាទីជាបឹងតូចមួយមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ប្រហែល៣៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុងភ្នំពេញ។ ទីនេះជាទឹសដៅទេសចរណ៍ដ៏មានប្រជាប្រិយនាពេលចុងសប្ដាហ៍សម្រាប់ប្រជាជនក្នុងស្រុក។ ខ្ទមឫស្សីធ្វើជាជួរតាមបណ្ដោយមាត់បឹងធ្វើអោយរមណីយដ្ឋានមានស្ទីលបែបសុខដុមជាមួយនឹងអាហារ ភេសជ្ជៈ និងកន្លែងដើម្បីលំហែពីការងារដ៏តានតឹង។ ទីនេះក៏ជាកន្លែងស្ទួចត្រីដ៏មានប្រជាប្រិយមួយសម្រាប់អ្នកទេសចរនិងប្រជាជនក្នុងស្រុក។ នៅជិតបឹង តាមបណ្ដោយផ្លូវជាតិឆ្ពោះទៅកាន់ខេត្តតាកែវ គឺជាប្រាសាទតាព្រហ្ម ដែលបានកសាងនាសម័យអង្គរសតវត្សរ៍ទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ដែលបានថែរក្សាទុកយ៉ាងល្អ។ ប្រាសាទយាយពៅ ជាប្រាសាទសម័យអង្គរមួយទៀតដែលនៅជិតទន្លេបាទីដែរ។ មួយក្នុងចំណោមពីរ ប្រាសាទតាព្រហ្មមានវិសាលភាពធំជាង និងគួរអោយចាប់អារម្មណ៍ជាង ដែលមានចម្លាក់ដ៏ស្រស់ស្អាតដែលបានថែរក្សាទុកយ៉ាងល្អមួយចំនួន។ ប្រាសាទយាយពៅជាប៉មថ្មភក់តែមួយ មានទីតាំងនៅជិតវត្តព្រះពុទ្ធសាសនាមួយ។ ឈ្មោះយាយពៅ ពិតជាត្រូវបានដាក់ឈ្មោះរបស់ព្រះមាតាស្ដេចតាព្រហ្ម។[២]
ធនធានប្រវត្តិសាស្រ្តខេត្តតាកែវ
ខេត្តតាកែវជាខេត្តមួយមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តទាំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តដែលទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា (កម្វុជៈ) ដោយមានប្រាសាទបុរាណរហូតដល់ ៣៤។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទដែលមានរូបរាងច្បាស់លាស់ចំនួន ៦ [៣]កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖
- ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបុរី។
- ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោ ស្រុកគិរីវង់។
- ប្រាសាទនាងខ្មៅ ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។
- ប្រាសាទភ្នំជីសូរ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរក្នុងស្រុកសំរោង។
- ប្រាសាទភ្នំតាម៉ៅ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទតាព្រហ្ម (ខេត្តតាកែវ) ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
រដ្ឋបាល
ខេត្តតាកែវ មានក្រុងចំនួន ១ ស្រុក៩ ឃុំ៩៧ សង្កាត់៣ និងភូមិ១១១៧
- ↑ http://www.stat.go.jp/english/info/meetings/cambodia/pdf/pre_rep1.pdf
- ↑ http://www.tourismcambodia.org/km/provincial_guide/index.php?view=attraction&prv=24
- ↑ សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា