អ្នកប្រើប្រាស់:Rithy SC

.
ថៃ្ងនេះ ថ្ងៃសុក្រ,ទី៩ខែឧសភា ឆ្នាំ ២០២៥
|
សួមជំរាបសួរ មកកាន់ទំព័រដើមរបស់ខ្ញុុំ។

ខ្ញុំបាទឈ្មោះកៅ រិទ្ធី ជាសិស្សរៀននៅផ្នែកទំនាក់ទំនង និងសារព័ត៍មាន នៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប ។ ជំនាន់ទី៥ (2015 - 2017) គោលបំណងទៅថ្ងៃអនាគតចង់ក្លាយជាសារព័ត៍មាន និងអ្នកឌីស្សាញដ៏ជំនាញម្នាក់នូវក្នុងស្ថានីយ៍ទូរទស្សន៍ក្នុង ប្រទេសកម្ពុជា ហើយចង់ជួយអភិវឌ្ឍន៍ប្រទេសអោយមានភាពរីកចំរើន និងជួយក្មេងដែលក្រីក្រអោយមានការរៀនតាមលទ្ធិភាពធ្វើទៅបាន៕
រមណីយដ្ឋានភ្នំកំពង់ត្រាច
រមណីយដ្ឋានស្រុកកំពង់មានទេសភាពល្អ មានខ្យល់អាកាសធាតុពេលដែលភ្ញៀវទេសចរណ៍បានមកលេងតែពោលថាមានទេសភាពល្អ ហើយនៅខាងជើងភ្នំជាទីកន្លែងដែលមានភាពទាក់ទាញសម្រាប់ការ ថតភាពយន្ត ទីនោះផងដែរមានវត្ត គិរីសិលា ដែលជាទីសិក្ការ:បូជា និងសម្រាប់តាជី យាយជីប្រតិបត្តិធម៍ ពេលដែលយើងចូលក្នុងវត្ត យើងក្រលេកទៅលើមានរាងដូចជា គូទខ្ទះ ទីនោះមានវាលស្រែមួយរយ ក្នុងរូងភ្នំវិញមានដីប្រាំពីរពណ៍ និងមានរូបសំណាក់ព្រះពុទ្ធមួយអង្គគង្សនៅពីមុខផ្លូវចូល សម្រាប់បងប្អូនជាពុទ្ធសាសនិក ក្រោយពីថ្វាយ បង្គំព្រះសង្ឃតាមទំនៀមទម្លាប់រួចរាល់ ដើរសំដៅចូលតាមផ្លូវក្នុងរូងទៅកណ្ដាលភ្នំ ពិតជាបានជួបទីវាលល្ហល្ហេវ ភ្លឺស្រឡះ ពោរ ពេញដោយភាពសុខដុមគ្មានពីរ ព្រោះកាលបើ ចោលភ្នែកសម្លឹងមើល ទៅលើនឹងប្រទះឃើញផ្ទៃមេឃគ្របដណ្ដប់នៅ ជិតបង្កើយ ជារង្វង់មូលដូចបាតខ្ទះ តាមរាងរៅនៃចន្លោះផ្ទាំងថ្មចេញពីបាតភ្នំ ។ នេះជារមណីយដ្ឋានប្រវត្ដិសាស្ដ្រពោរពេញដោយភាពរំភើបរីក រាយឥតគណនាដែលមិនមានកន្លែងណា អាចយកមកប្រៀបផ្ទឹមបាន។នៅអមតាម បណ្ដោយរូងផ្លូវក្រោមបាតភ្នំមានល្អាងជាច្រើន ប្រកបដោយរូបសំណាក សត្វឫុរូបសំណាកឧបករណ៍ ប្រើប្រាស់ដែលកើតឡើងមកអំពី សំណឹកនៃផ្ទាំងថ្មធំៗ យូរលង់ណាស់មកហើយ ហើយភ្ញៀវទេសចរទាំងឡាយ គយគន់មើលសណ្ឋានរបស់វា នឹងអាចកាត់យល់បានតាម ការផ្គូផ្គងពីមគ្គុទេសក៍ដែលនៅរង់ចាំជូនដំ ណើរដើម្បីពន្យល់តាមអ្វីជាការចំណាំតគ្នាទោះបីគ្មានឯកសារណាមួយ យកធ្វើសំអាងក្ដី ។ រមណីយដ្ឋានមួយនេះតែងតែមានភ្ញៀវ មកទស្សនាពុំដាច់មិនថារដូវប្រាំង ឫុ រដូវវស្សាឡើយ ហើយទីតាំងរបស់ ភ្នំនេះទៀតសោតជាកន្លែង ដែលផលិតកម្មភាពយន្ដនានា អាចថតយកទេសភាព សោភ័ណភាពយ៉ាងប្រណីតៗផងដែរ ។