Jump to content

អ្នកប្រើប្រាស់:Phanny sc

ពីវិគីភីឌា
ថៃ្ងនេះ ថ្ងៃច័ន្ទ,​ទី​២​ខែមិថុនា ឆ្នាំ ២០២៥
ម៉ោងអន្តរជាតិ ម៉ោង១៦:០៧ វីគីភីឌាជាភាសាខ្មែរ មាន ១១៤៧៣អត្ថបទ។
អ្នកប្រើនេះ គឺជាអ្នករស់នៅខេត្តតាកែវ

សូមជំរាបសួរនិងសូមស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។
នាងខ្ញុំឈ្មោះ នាង ផាន់នី កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៥ ជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប​ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌​មាន ជំនាន់ទី០៥ ឆ្នាំទី០១​​​
ទីកន្លែងកំណើត៖ ភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ
នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាកាត់តវិដេអូ និងពិធីការិនីមួយរូប

នេះគឺជារូបភាពនៅស្រុកកំណើតខ្ញុំ.

ខេត្តតាកែវ

វិស័យទេសចរណ៏

នៅស្រុកតាកែវមានផ្ទះជាច្រើន ដែលមានមនុស្សរស់ជាច្រើន

ស្រុកទ្រាំង

ស្រុកនេះគឺជាស្រុកមួយដែលមានប្រជាជនរស់នៅច្រើននិងសំបូរទៅដោយណាំស្រូវ​ហើយប្រជាជននៅទីនោះចូលចិត្តធ្វើកសិកម្ម ទោះជានឿយហត់យ៉ាងណាក៏ពួកគាត់នៅតែសប្បាយក្នុងការធ្វើការងារនេះ។

ភូមិព្រៃផ្អេរ

​​ខេត្តតាកែវ 
តាកែវ​ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។និងមានផ្ទៃដី ៣៥៦៣ គម២ ខេត្តនេះមាន​ប្រជាជន ៨៤៣,៩៣១(២០០៨)។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ) គឺជាក្រុងតូចមួយដែលមានប្រជាជន ៣៩១៨៦ នាក់់។[]

តាកែវជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ដោយសារអតីតនគរវ្នំ និង នគរស្នងរបស់នគរនេះ កម្ពុជៈទឹក (ចេនឡាទឹក) ត្រូវបានតាំងនៅក្នុងតំបន់នេះ។

 ​​ប្រវត្តិសាស្រ្ត 

១៩២៧-១៩៤១ គោរមងារ​របស់​សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយ​ខេត្ត​ ស្រុក ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ-​មុន្នីវង្ស (១៩២៧‑១៩៤១) មាន​ដូច​ខាងក្រោម៖

ចៅហ្វាយខេត្ត: ឧកញ៉ា​ពិស្ណុលោក មហេន្ទ្រសក្តិ​ពិភ័ក្ដិ រដ្ឋាមហាបុរន្តគ្រាម​ អគ្គសេនាមហាមាត្យ​ ឧត្ដមក្រមពាហុ

ភូឈួយខេត្ត: ស្នេហានុលោក បាឡាត់ខេត្ត: វិជិតពិស្ណុលោក ចៅហ្វាយស្រុក​ទ្រាំង: ជំនិតពិស្ណុលោក បាឡាត់ស្រុក​ទ្រាំង: រក្សានុលោក ចៅហ្វាយស្រុក​គីរីវង្ស: ពិភ័ក្ដិស្នេហាពិស្ណុលោក ចៅហ្វាយស្រុក​មេញ: មន្ត្រីពិស្ណុលោក ចៅហា្វយស្រុក​បាទី: វង្សាអនុជិត ចៅតំបន់​ត្រាំខ្នារ: ពិភ័ក្ដិជនបទ ចៅតំបន់​អន្លង់ទៀន: ជំនិតអនុលោក ចៅហ្វាយស្រុក​សំរោង: ជំនិតវង្សា ចៅហ្វាយស្រុក​ព្រៃកប្បាស: ជ័យយោធា ចៅតំបន់​អង្គរបុរី: រក្សាបុរី ចៅហ្វាយស្រុក​ត្រាំកក់: វិជិតសេដ្ឋាន

សេដ្ឋកិច្ច 

ផ្សារ៖ កំពង់ជ្រៃ កោះអណ្ដែត ​គិរីវង់​(​ឃុំ​ព្រៃរំដេង​) ក្បាលពោធិ៍ ដូនកែវ ដើមរកា តាកែវ ត្រពាំងអណ្ដើក ត្រាំកក់ ត្រាំខ្នារ ថ្នល់បែកគុស ទន្លាប់ ធំ បត់រកាព្រៃល្វា ព្រៃសណ្ដែក ព្រំដែនថាម៉ូ ភ្នំដឹន ឫស្សីស្រុក សៃវ៉ា សំរោងយ៉ោង អង្គតាសោម អង្គរកា អង្គរបុរី


ទេសចរណ៌ 

រមណីយដ្ឋាន​ទន្លេបាទី

ទន្លេបាទី​ជា​បឹង​តូច​មួយ​មាន​ទីតាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ប្រហែល​៣៥​គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ​។ ទី​នេះ​ជា​ទឹសដៅ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិ​យ​នា​ពេល​ចុង​សប្ដាហ៍​សម្រាប់​ប្រជាជន​ក្នុងស្រុក​។ ខ្ទម​ឫស្សី​ធ្វើ​ជា​ជួរ​តាម​បណ្ដោយ​មាត់​បឹង​ធ្វើអោយ​រមណីយដ្ឋាន​មាន​ស្ទីល​បែប​សុខដុម​ជាមួយនឹង​អាហារ ភេសជ្ជៈ និង​កន្លែង​ដើម្បី​លំហែ​ពី​ការងារ​ដ៏​តានតឹង​។ ទី​នេះ​ក៏​ជា​កន្លែង​ស្ទួចត្រីដ៏​មាន​ប្រជាប្រិយ​មួយ​សម្រាប់​អ្នកទេសច​រ​និង​ប្រជាជន​ក្នុងស្រុក​។​ ​នៅ​ជិត​បឹង តាម​បណ្ដោយ​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ខេត្តតាកែវ គឺជា​ប្រាសាទតាព្រហ្ម ដែល​បាន​កសាង​នា​សម័យអង្គរ​សតវត្សរ៍​ទី​១២​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​។ ប្រាសាទ​យាយពៅ ជា​ប្រាសាទ​សម័យអង្គរ​មួយទៀត​ដែល​នៅ​ជិត​ទន្លេបាទី​ដែរ​។ មួយ​ក្នុងចំណោម​ពីរ ប្រាសាទតាព្រហ្ម​មាន​វិសាលភាព​ធំ​ជាង និង​គួរអោយ​ចាប់អារម្មណ៍​ជា​ង ដែល​មាន​ចម្លាក់​ដ៏​ស្រស់ស្អាត​ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​មួយចំនួន​។ ប្រាសាទយាយពៅ​ជា​ប៉ម​ថ្មភក់​តែមួយ មាន​ទីតាំង​នៅ​ជិត​វត្ត​ព្រះពុទ្ធ​សាសនា​មួយ​។ ឈ្មោះ​យាយ​ពៅ ពិតជា​ត្រូវបាន​ដាក់​ឈ្មោះ​របស់​ព្រះ​មាតា​ស្ដេច​តា​ព្រហ្ម​។​[]

រដ្ឋបាល 

ខេត្តតាកែវ មានក្រុងចំនួន ១ ស្រុក៩ ឃុំ៩៧ សង្កាត់៣ និងភូមិ១១១៧


district code Name of District In Khmer
2101 Angkor Borei អង្គរបុរី
2102 Bati បាទី
2103 Borei Cholsar បុរីជលសារ
2104 Kiri Vong គិរីវង់
2105 Kaoh Andaet កោះអណ្តែត
2106 Prey Kabbas ព្រៃកប្បាស
2107 Samraong សំរោង
2108 Doun Kaev ដូនកែវ
2109 Tram Kak ត្រាំកក់
2110 Treang ទ្រាំង

































This user is able to contribute with a medium level of English.

[[]]

Phanny scចេះនិយាយភាសាអង់គ្លេសតិចតួច

km អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ
  1. http://www.stat.go.jp/english/info/meetings/cambodia/pdf/pre_rep1.pdf
  2. http://www.tourismcambodia.org/km/provincial_guide/index.php?view=attraction&prv=24