ការពិភាក្សារបស់អ្នកប្រើប្រាស់:Minea Sc

ថៃ្ងនេះ ថ្ងៃសុក្រ,ទី២៧ខែមិថុនា ឆ្នាំ ២០២៥
ខេត្តកែប
ខេត្តកែប គឺជាខេត្តមួយដែលមានផ្ទៃដីតូចជាងគេក្នុងចំនោមខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជាដែលមានផ្ទៃដីសរុប១៧២៧២.៧២ហិចតា នឹងមានចំងាយពីរាជធានីភ្នំពេញ១៧៥ គីឡូម៉ែត។មានស្រុកចំនួនពីរគឺស្រុក ដំណាក់ចង្អើរ និង ស្រុកកែប ថែមទាំងមានប្រជាជនចំនួន ៤០,២៨០ នាក់ក្នុងឆ្នាំ២០០៩។ ខេត្តកែបមានព្រំប្រទល់ខាងជើងជាប់ខេត្តកំពត ខាងត្បូងជាប់និងខាងកើតជាប់នឹងចំនុចព្រំដែនហាទៀងព្រែកចាកមានចំងាយប្រហែល ៤០.គ.មកពីខេត្តកែប ឬ ភ្ញៀវទេសចរណ៏អាចធ្វើដំនើរតាមទូកពីប្រទេសវៀតណាមឬពីខេត្តព្រះសីហនុទៅកាន់កំពង់ផែខេត្តកែប។
ប្រវត្តិខេត្តកែប
ទីក្រុងកែប ទីក្រុងកែបជាទីក្រុងទេសចរណ៏ឆ្នេរសមុទ្រ មានទីតាំងនៅភាគនិរតីនៃ រាជធានីភ្នំពេញ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តកែប តាមផ្លូវជាតិលេខ៣ កាត់តាមខេត្តកំពត មានចំងាយប្រមាណ១៧៣គ.ម ឬតាមផ្លូវជាតិលេខ២ កាត់តាមខេត្តតាកែវ ឬក៏ធ្វើដំណើរកាត់តាមរថភ្លើង មកចុះនៅស្ថានីយ៏ដំណាក់ចង្អើរ ដែលមានចំងាយ ៧គ.ម ពីទីរួមខេត្តកែប។[១]
ខេត្តកែប បានកសាងឡើងក្នុងអំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមនិយម នៅក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ។ ឈ្មោះខេត្តកែបនេះបានក្លាយមកពីពាក្យ បារាំង "Le cap"ប្រពាក្យខ្មែរ គឺ ជ្រោយ មានន័យថាដីដុះលយទៅសមុទ្រ។ បើតាមរឿងព្រេងបានពញ្ចាក់ថា: នៅសម័យសមហានគរដ៏រុងរឿង មានស្ដេចលាវមួយអង្គព្រះនាម សារគរាជដែលមានវិជ្ជាយ៉ាងពូកែសក្កិសិទ្ធ។ នៅថ្ងៃមួយព្រះអង្គបានទតឃើញសេះសមួយក្បាលដ៏ស្អាត ក៏មានព្រះទយ័ចង់បាន ដោយប្រើមន្តអាគមគាថាសណ្តំមេទ័ពនោះ ហើយបានយកសេះសរនោះមកជាមួយរួមទាំងសេនាមួយចំនួនផងដែរ។ នៅពេលមេទ័ពបានដឹងខ្លួនដឹងសេះទីស្រលាញ់ត្រូវ ព្រះសាគរាជ លួចយកទៅក៏ផ្អើលឆោរឡោរ ដឹកនាំសេនាដេញពីក្រោយ ស្ដេចសារគរាជបានធ្វើដំណើរមកដល់ទិសនារតី តំបន់ឆ្នេរសមុទ្រពេលនោះព្រះអង្គបានឈប់សំរាកនៅទីនោះ ស្រាប់តែទ័ពដែលដេញពីក្រោយបានមកដល់ព្រះអង្គភ័យយ៉ាងខ្លាំង បានឡើងផាយសេះសបានកញ្ជ្រោលឡើងធ្វើអោយព្រះអង្គធ្លាក់ពីរលើខ្នងសេះ ហើយកែបសេះបានធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញកាន់កៀកព្រះអង្គក៏ឡើងផាយសេះជាបន្តបន្ទាប់ដោយទុកកែបសេះនៅទីនោះ។ តំណរតមកគេហៅទីនោះថាកែបសេះ តែកាត់ខ្លីត្រឹម កែបរហូតដល់សព្វថ្ងៃនេះ។
សេដ្ឋកិច្ច
នៅក្នុងខត្តកែបមុខរបររបស់ប្រជាជនត្រូវគេចាត់ទុកជាថ្នាក់ទី៤ ប្រភេទផ្សេងៗគឺ - មុខរបរនិងកសិកម្ម:រូមបញ្ចូលទាំងការធ្វើស្រែ ចំការ ដាំបន្លែ នេសាទ ចិញ្ចិមសត្វ និងការរកអនុផលព្រៃឈើផងដែរ។ -មុខរបរធ្វើសិប្បកម្ម:រូមមានសិប្បកម្មផលិតសង្ហារឹមពីឈើណផ្ដៅឬស្សី សិប្បកម្មផលិតពីដែក កញ្ចក់អាលុយមីញូម សិប្បកម្មផលិតគ្រឿងបរិភោគ សិប្បកម្មត្បាញក្រម៉ាហូល...។ល។ -មុខរបរសេវាកម្ម:រូមមានដូចជាការប្រកបមុខរបរជំនួញ មុខរបរជាជាង នឹងការប្រកបមុខរបរដឺកជញ្ចួនជាដើម។ -មុខរបរទទូលប្រាក់ខែ ឬ ប្រាំថ្ងៃ:រូមមានដូចជា សុីឺឈ្នូលក្នុងវិស័យយកសិកម្ម សំណង ធ្វើការក្នុងវិសយ័ឋកជន ឬអង្គការ នឹងមន្រ្ដីរាជកា។ល។ បើតាមទិន្ននយ័ដែលទទួលបានពីមន្រ្ដីផែនការឃើញថា ទាំងក្រុងកែប ក៏ដូចជាស្រុកដំណាក់ចង្អើរដែលប្រភេទមុខរបរដែលមានវិសាលភាពធំទូលាយជាងគេនោះគឺមុខរបរកសិកម្មជាចំបង។
ជនជាតិភាគតិច
នៅខេត្តកែបជនជាតិភាគតិចមានតែនៅខណ្ឌ័កែបតែប៉ុណ្ណោះ បើតាមពត៍មានពីមន្ទីរផែនការខត្តកែប ជនជាតិភាគតិចទាំងនោះគឺជាខ្មែរអីុស្លាមដែលមានប្រមាណជា ១១៥គ្រូសារ ស្មើនិង៤៧២នាក់ ដែលក្នុងនោះប្រជាជនខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន២៣៧នាក់ ដែលមាន១៣០ជាមនុស្សស្រី។
កំណើនប្រជាជន
បើយោងតាមឯកសាររបស់មន្ទីផែនការខេត្ត បានបង្ហាញអោយឃើញច្បាស់ថា ភាពបំរែបំរួលប្រជាជនស្រុកទាំងពីរ ពីរមួយឆ្នាំទៅមួយឆ្នាំវាអាស្រ័យទៅលើ កំណើតថ្មី ចំនួនមរណេះ ព្រមទាំងចំនូលចំណាកស្រុកផងដែរតួលេខវាមិនដែលថេរនោះទេ។
វិសយ័ទេសចរណ៏
ខេត្តកែបជាខេត្ត ដែលអំណោផលដល់វិសយ័ទេសចរណ៏ ព្រោះខេត្ត វីសាលភាពស្ថិតនៅជាប់មាត់ឆ្នេរសមុទ្រដែលមានប្រវែង២៦.៥គីឡូម៉ែត្រ មានគោះតូចធំចំនួន១៣។ ខេត្តកែបសំបូរទៅដោយធនធានធម្មជាតិរួមមាន ផ្កាថ្ម ស្មៅសមុទ្រ ត្រីសមុទ្រ អនុផលសមុទ្រ ជ្រួកទឹក ផ្សោតសមុទ្រ ត្រីដូហ្វាំង និងជីវចំរុះផ្សេងៗទៀត។មានឆ្នេរខ្សាច់ដែលមានជំរាលរាក់ គ្មានរលកធំ គ្មានសត្វសាហាវ មានព្រៃភ្នំយ៉ាងស្រស់បំព្រងគ្រប់រដូវកាលដែលអាចទាកទាញភ្ញៀវទេសចរណ៏ចួលមកទស្សនាបានច្រើនកុះករជាពិសេសនៅថ្ងៃឈប់សំរាកនិងបុណ្យទានផ្សេងៗ។ នៅដីគោកមានភ្នំ មានសួនឧឡានជាតិ ដែលមានរុក្ខជាតិដុះចំរុះគ្នាខៀវស្រងាត់មិនថាេរដូវប្រាំងរឺវស្សាឡើយ មានខ្យល់អាកាសបរិសុទ្ធដែលបក់ពីសមុទ្រ ម្ហូបសមុទ្រស្រស់ ជាពិសេសក្ដាមសេះដែលមានរស់ជាតិឆ្ងាញ់ពិសារភ្ញៀវទេសចរណ៏ត្រូវការចាំបាច់។
វិសយ័អប់រំ
វិសយ័អប់រំនៅក្នុងស្រុកកែបមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏នៅមានកំរិតតួចនៅឡើយ។នៅក្នុងខេត្តនេះមានសាលាសរុបប្រមាណ៥៥សាលាដោយរាប់បញ្ចូលទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ផងដែរ
អាកាសធាតុ
ខេត្តកែបទទួលអាកាសធាតុត្រូពិច និង របបខ្យល់មូសុង សីតុណ្ហភាពប្រែប្រួលទូទាំងឆ្នាំ ពី២៤អង្សាសេ ទៅ២៨អង្សាសេ ឬ៣០អង្សារសេ។សីតុណ្ហភាពធ្លាក់ពីខែឧសភា ដល់ខែតុលារដូវរំហើយចាប់ពីខែវិច្ចិការ ដល់ខែ មករា ហើយពីខែគុម្ភះ ដល់ខែមេសាគឺរដូវក្ដៅ។កំពស់ភ្លៀងមធ្យមប្រែប្រួលពី ១.២០០មមទៅ១.៨៧៥មមឬ ខ្ពស់ជាងនេះបន្តិច(២.៥០០មម)សំណើមក៏មានកំរិតខ្ពស់បង្គួរ។
ខេត្តកែបមានស្រុកចំនួនពីរ
- ស្រុកកែប
- ស្រុកដំណាក់ចង្អើរ
- ជាតំបន់ទេសចរណ៍ឆ្នេរដ៏ស្រស់ស្អាតនិងគួរអោយទាក់ទាញ
- ព្រំប្រទល់ខាងជើងជាប់ខេត្តកំពត
- ខាងត្បូងនិងខាងកើតជាប់នឹងចំនុចព្រំដែនហាទៀងព្រែកចាកដែលមានចំងាយប្រហែល៤០ គ.ម
- ខាងលិចជាប់ឆ្នេរសមុទ្រខេត្តព្រះសីហនុ