Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Minea Sc

Page contents not supported in other languages.
ពីវិគីភីឌា
ទង់ជាតិកម្ពុជា

ថៃ្ងនេះ ថ្ងៃសុក្រ,​ទី​២៧​ខែមិថុនា ឆ្នាំ ២០២៥

ម៉ោងអន្តរជាតិ ម៉ោង១៧:៣៩ វីគីភីឌាជាភាសាខ្មែរ មាន ១១៥០០អត្ថបទ។


សូមស្វាគម៏កាមកកាន់វិគីភីឌារបស់ខ្ញុំ បូ​មិនា

ខេត្តកែប

ខេត្តកែប គឺជាខេត្តមួយដែលមានផ្ទៃដីតូចជាងគេក្នុងចំនោមខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជា។​មានស្រុកចំនួនពីរគឺ​ស្រុក ដំណាក់ចង្អើរ​ និង​ ស្រុកកែប ថែមទាំងមានប្រជាជនចំនួន ៤០,២៨០ នាក់ក្នុងឆ្នាំ២០០៩។​ ខេត្តកែបមានព្រំប្រទល់ខាងជើងជាប់ខេត្ត​កំពត ខាងត្បូងជាប់និងខាងកើតជាប់នឹងចំនុចព្រំដែនហាទៀងព្រែកចាកមានចំងាយប្រហែល ៤០.គ.មកពីខេត្តកែប ឬ ភ្ញៀវទេសចរណ៏អាចធ្វើដំនើរតាមទូកពីប្រទេសវៀតណាមឬពីខេត្តព្រះសីហនុទៅកាន់កំពង់ផែខេត្តកែប។ ប្រជាជនដែលរស់នៅទីនោះភាគច្រើនគឺជាអ្នកដូរផ្សេងនៅមាត់ឆ្នេរសមុទ្រ នេសាទ និងឧស្សាហ៏កម្ម និងសិប្បកម្ម។


ប្រវត្តិខេត្តកែប


ទីក្រុងកែប​​​ ទីក្រុងកែបជាទីក្រុងទេសចរណ៏ឆ្នេរសមុទ្រ មានទីតាំងនៅភាគនិរតីនៃ រាជធានីភ្នំពេញ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តកែប តាមផ្លូវជាតិលេខ៣ កាត់តាមខេត្តកំពត មានចំងាយប្រមាណ១៧៣គ.ម​ ឬតាមផ្លូវជាតិលេខ២ កាត់តាមខេត្តតាកែវ ឬក៏ធ្វើដំណើរកាត់តាមរថភ្លើង មកចុះនៅស្ថានីយ៏ដំណាក់ចង្អើរ ដែលមានចំងាយ​​ ៧គ.ម ពីទីរួមខេត្តកែប។[] ខេត្តកែប បានកសាងឡើងក្នុងអំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមនិយម នៅក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ។ ឈ្មោះខេត្តកែបនេះបានក្លាយមកពីពាក្យ​ បារាំង "Le cap"ប្រពាក្យខ្មែរ គឺ ជ្រោយ មានន័យថាដីដុះលយទៅសមុទ្រ។ បើតាមរឿងព្រេងបានពញ្ចាក់ថា: នៅសម័យសមហានគរដ៏រុងរឿង មានស្ដេចលាវមួយអ​ង្គព្រះនាម សារគរាជដែលមានវិជ្ជាយ៉ាងពូកែសក្កិសិទ្ធ​។ នៅថ្ងៃមួយព្រះអង្គបានទតឃើញសេះសមួយក្បាលដ៏ស្អាត ក៏មានព្រះទយ័ចង់បាន ដោយប្រើមន្តអាគមគាថាសណ្តំមេទ័ពនោះ ហើយបានយកសេះសរនោះមកជាមួយរួមទាំងសេនាមួយចំនួនផងដែរ។ នៅពេលមេទ័ពបានដឹងខ្លួនដឹងសេះទីស្រលាញ់ត្រូវ ព្រះសាគរាជ លួចយកទៅក៏ផ្អើលឆោរឡោរ ដឹកនាំសេនាដេញពីក្រោយ ស្ដេចសារគរាជបានធ្វើដំណើរមកដល់ទិសនារតី តំបន់ឆ្នេរសមុទ្រពេលនោះព្រះអង្គបានឈប់សំរាកនៅទីនោះ ស្រាប់តែទ័ពដែលដេញពីក្រោយបានមកដល់ព្រះអង្គភ័យយ៉ាងខ្លាំង បានឡើងផាយសេះសបានកញ្ជ្រោលឡើងធ្វើអោយព្រះអង្គធ្លាក់ពីរលើខ្នងសេះ ហើយកែបសេះបានធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញកាន់កៀកព្រះអង្គក៏ឡើងផាយសេះជាបន្តបន្ទាប់ដោយទុកកែបសេះនៅទីនោះ។ តំណរតមកគេហៅទីនោះថាកែបសេះ តែកាត់ខ្លីត្រឹម កែបរហូតដល់សព្វថ្ងៃនេះ។




សេដ្ឋកិច្ច

ប្រជាជននៅខេត្តកែបភាគច្រើនប្រកបមុខរបរលក់ដូរនៅតាមមាត់ឆ្នេរសមុទ្រ នេសាទ ធ្វើឧស្សាហ៏កម្ម និង សិប្បកម្ម។

វប្បធម៍

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែពួកគាត់ចេះជួយគ្នាទៅវិញទៅកមពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។



កំណើនប្រជាជន

បើយោងតាមឯកសាររបស់មន្ទីផែនការខេត្ត បានបង្ហាញអោយឃើញច្បាស់ថា ភាពបំរែបំរួលប្រជាជនស្រុកទាំងពីរ ពីរមួយឆ្នាំទៅមួយឆ្នាំវាអាស្រ័យទៅលើ កំណើតថ្មី ចំនួនមរណេះ ព្រមទាំងចំនូលចំណាកស្រុកផងដែរតួលេខវាមិនដែលថេរនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​


វិសយ័ទេសចរណ៏

ខេត្តកែបជាខេត្ត​ ដែលអំណោផលដល់វិសយ័ទេសចរណ៏​ ព្រោះខេត្ត វីសាលភាពស្ថិតនៅជាប់មាត់ឆ្នេរសមុទ្រដែលមានប្រវែង២៦.៥គីឡូម៉ែត្រ មានគោះតូចធំចំនួន១៣។ ខេត្តកែបសំបូរទៅដោយធនធានធម្មជាតិរួមមាន ផ្កាថ្ម​ ស្មៅសមុទ្រ ត្រីសមុទ្រ អនុផលសមុទ្រ ជ្រួកទឹក ផ្សោតសមុទ្រ ត្រីដូហ្វាំង និងជីវចំរុះផ្សេងៗទៀត។មានឆ្នេរខ្សាច់ដែលមានជំរាលរាក់ គ្មានរលកធំ គ្មានសត្វសាហាវ មានព្រៃភ្នំយ៉ាងស្រស់បំព្រងគ្រប់រដូវកាលដែលអាចទាកទាញភ្ញៀវទេសចរណ៏ចួលមកទស្សនាបានច្រើនកុះករជាពិសេសនៅថ្ងៃឈប់សំរាកនិងបុណ្យទានផ្សេងៗ។ នៅដីគោកមានភ្នំ មានសួនឧឡានជាតិ ដែលមានរុក្ខជាតិដុះចំរុះគ្នាខៀវស្រងាត់មិនថាេរដូវប្រាំងរឺវស្សាឡើយ មានខ្យល់អាកាសបរិសុទ្ធដែលបក់ពីសមុទ្រ ម្ហូបសមុទ្រស្រស់ ជាពិសេសក្ដាមសេះដែលមានរស់ជាតិឆ្ងាញ់ពិសារភ្ញៀវទេសចរណ៏ត្រូវការចាំបាច់។

វិសយ័ទេសចរណ៏

វិសយ័អប់រំនៅក្នុងស្រុកកែបមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏នៅមានកំរិតតួចនៅឡើយ។នៅក្នុងខេត្តនេះមានសាលាសរុបប្រមាណ៥៥សាលាដោយរាប់បញ្ចូលទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ផងដែរ
                                               

អាកាសធាតុ

ខេត្តកែបទទួលអាកាសធាតុត្រូពិច និង របបខ្យល់មូសុង សីតុណ្ហភាពប្រែប្រួលទូទាំងឆ្នាំ ពី២៤អង្សាសេ ទៅ២៨អង្សាសេ ឬ៣០អង្សារសេ។សីតុណ្ហភាពធ្លាក់ពីខែឧសភា ដល់ខែតុលារដូវរំហើយចាប់ពីខែវិច្ចិការ ដល់ខែ មករា ហើយពីខែគុម្ភះ ដល់ខែមេសាគឺរដូវក្ដៅ។កំពស់ភ្លៀងមធ្យមប្រែប្រួលពី ១.២០០មមទៅ១.៨៧៥មមឬ ខ្ពស់ជាងនេះបន្តិច(២.៥០០មម)សំណើមក៏មានកំរិតខ្ពស់បង្គួរ។




សត្វជ្រួកគឺជាសត្វមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរចូលចិត្តចិញ្ជឹម​ ហើយវាអាចផ្ដល់សារះប្រយោជន៏មកដល់មនុស្ស ដូចជា​​ អាចយកសាច់មកធ្វើជាម្ហូប អាចយកទៅលក់ដោះស្រាយជីវភាពគ្រួសារ ងាយស្រួលចិញ្ចឹមនៅតាមតំបន់ស្រុកស្រែ​។


ឯកសារយោង

  1. វីគីភីឌា តំណរទៅយកថ្ងៃទី២៧ខែមិថុនា២០១៦