Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Minea Sc

Page contents not supported in other languages.
ពីវិគីភីឌា
ទង់ជាតិកម្ពុជា

ថៃ្ងនេះ ថ្ងៃសុក្រ,​ទី​២៧​ខែមិថុនា ឆ្នាំ ២០២៥

ម៉ោងអន្តរជាតិ ម៉ោង១៧:៣៥ វីគីភីឌាជាភាសាខ្មែរ មាន ១១៥០០អត្ថបទ។


សូមស្វាគម៏កាមកកាន់វិគីភីឌារបស់ខ្ញុំ បូ​មិនា

ខេត្តកែប

ខេត្តកែប គឺជាខេត្តមួយដែលមានផ្ទៃដីតូចជាងគេក្នុងចំនោមខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជា។​មានស្រុកចំនួនពីរគឺ​ស្រុក ដំណាក់ចង្អើរ​ និង​ ស្រុកកែប ថែមទាំងមានប្រជាជនចំនួន ៤០,២៨០ នាក់ក្នុងឆ្នាំ២០០៩។​ ខេត្តកែបមានព្រំប្រទល់ខាងជើងជាប់ខេត្ត​កំពត ខាងត្បូងជាប់និងខាងកើតជាប់នឹងចំនុចព្រំដែនហាទៀងព្រែកចាកមានចំងាយប្រហែល ៤០.គ.មកពីខេត្តកែប ឬ ភ្ញៀវទេសចរណ៏អាចធ្វើដំនើរតាមទូកពីប្រទេសវៀតណាមឬពីខេត្តព្រះសីហនុទៅកាន់កំពង់ផែខេត្តកែប។ ប្រជាជនដែលរស់នៅទីនោះភាគច្រើនគឺជាអ្នកដូរផ្សេងនៅមាត់ឆ្នេរសមុទ្រ នេសាទ និងឧស្សាហ៏កម្ម និងសិប្បកម្ម។


ប្រវត្តិខេត្តកែប


ទីក្រុងកែប​​​ ទីក្រុងកែបជាទីក្រុងទេសចរណ៏ឆ្នេរសមុទ្រ មានទីតាំងនៅភាគនិរតីនៃ រាជធានីភ្នំពេញ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តកែប តាមផ្លូវជាតិលេខ៣ កាត់តាមខេត្តកំពត មានចំងាយប្រមាណ១៧៣គ.ម​ ឬតាមផ្លូវជាតិលេខ២ កាត់តាមខេត្តតាកែវ ឬក៏ធ្វើដំណើរកាត់តាមរថភ្លើង មកចុះនៅស្ថានីយ៏ដំណាក់ចង្អើរ ដែលមានចំងាយ​​ ៧គ.ម ពីទីរួមខេត្តកែប។ ខេត្តកែប បានកសាងឡើងក្នុងអំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមនិយម នៅក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ។ ឈ្មោះខេត្តកែបនេះបានក្លាយមកពីពាក្យ​ បារាំង "Le cap"ប្រពាក្យខ្មែរ គឺ ជ្រោយ មានន័យថាដីដុះលយទៅសមុទ្រ។ បើតាមរឿងព្រេងបានពញ្ចាក់ថា: នៅសម័យសមហានគរដ៏រុងរឿង មានស្ដេចលាវមួយអ​ង្គព្រះនាម សារគរាជដែលមានវិជ្ជាយ៉ាងពូកែសក្កិសិទ្ធ​។ នៅថ្ងៃមួយព្រះអង្គបានទតឃើញសេះសមួយក្បាលដ៏ស្អាត ក៏មានព្រះទយ័ចង់បាន ដោយប្រើមន្តអាគមគាថាសណ្តំមេទ័ពនោះ ហើយបានយកសេះសរនោះមកជាមួយរួមទាំងសេនាមួយចំនួនផងដែរ។ នៅពេលមេទ័ពបានដឹងខ្លួនដឹងសេះទីស្រលាញ់ត្រូវ ព្រះសាគរាជ លួចយកទៅក៏ផ្អើលឆោរឡោរ ដឹកនាំសេនាដេញពីក្រោយ ស្ដេចសារគរាជបានធ្វើដំណើរមកដល់ទិសនារតី តំបន់ឆ្នេរសមុទ្រពេលនោះព្រះអង្គបានឈប់សំរាកនៅទីនោះ ស្រាប់តែទ័ពដែលដេញពីក្រោយបានមកដល់ព្រះអង្គភ័យយ៉ាងខ្លាំង បានឡើងផាយសេះសបានកញ្ជ្រោលឡើងធ្វើអោយព្រះអង្គធ្លាក់ពីរលើខ្នងសេះ ហើយកែបសេះបានធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញកាន់កៀកព្រះអង្គក៏ឡើងផាយសេះជាបន្តបន្ទាប់ដោយទុកកែបសេះនៅទីនោះ។ តំណរតមកគេហៅទីនោះថាកែបសេះ តែកាត់ខ្លីត្រឹម កែបរហូតដល់សព្វថ្ងៃនេះ។




សេដ្ឋកិច្ច

                                           

ប្រជាជននៅខេត្តកែបភាគច្រើនប្រកបមុខរបរលក់ដូរនៅតាមមាត់ឆ្នេរសមុទ្រ នេសាទ ធ្វើឧស្សាហ៏កម្ម និង សិប្បកម្ម។

វប្បធម៍

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែពួកគាត់ចេះជួយគ្នាទៅវិញទៅកមពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។



កំណើនប្រជាជន

បើយោងតាមឯកសាររបស់មន្ទីផែនការខេត្ត បានបង្ហាញអោយឃើញច្បាស់ថា ភាពបំរែបំរួលប្រជាជនស្រុកទាំងពីរ ពីរមួយឆ្នាំទៅមួយឆ្នាំវាអាស្រ័យទៅលើ កំណើតថ្មី ចំនួនមរណេះ ព្រមទាំងចំនូលចំណាកស្រុកផងដែរតួលេខវាមិនដែលថេរនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​


វិសយ័ទេសចរណ៏

ខេត្តកែបជាខេត្ត​ ដែលអំណោផលដល់វិសយ័ទេសចរណ៏​ ព្រោះខេត្ត វីសាលភាពស្ថិតនៅជាប់មាត់ឆ្នេរសមុទ្រដែលមានប្រវែង២៦.៥គីឡូម៉ែត្រ មានគោះតូចធំចំនួន១៣។ ខេត្តកែបសំបូរទៅដោយធនធានធម្មជាតិរួមមាន ផ្កាថ្ម​ ស្មៅសមុទ្រ ត្រីសមុទ្រ អនុផលសមុទ្រ ជ្រួកទឹក ផ្សោតសមុទ្រ ត្រីដូហ្វាំង និងជីវចំរុះផ្សេងៗទៀត។មានឆ្នេរខ្សាច់ដែលមានជំរាលរាក់ គ្មានរលកធំ គ្មានសត្វសាហាវ មានព្រៃភ្នំយ៉ាងស្រស់បំព្រងគ្រប់រដូវកាលដែលអាចទាកទាញភ្ញៀវទេសចរណ៏ចួលមកទស្សនាបានច្រើនកុះករជាពិសេសនៅថ្ងៃឈប់សំរាកនិងបុណ្យទានផ្សេងៗ។ នៅដីគោកមានភ្នំ មានសួនឧឡានជាតិ ដែលមានរុក្ខជាតិដុះចំរុះគ្នាខៀវស្រងាត់មិនថាេរដូវប្រាំងរឺវស្សាឡើយ មានខ្យល់អាកាសបរិសុទ្ធដែលបក់ពីសមុទ្រ ម្ហូបសមុទ្រស្រស់ ជាពិសេសក្ដាមសេះដែលមានរស់ជាតិឆ្ងាញ់ពិសារភ្ញៀវទេសចរណ៏ត្រូវការចាំបាច់។

វិសយ័ទេសចរណ៏

វិសយ័អប់រំនៅក្នុងស្រុកកែបមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏នៅមានកំរិតតួចនៅឡើយ។នៅក្នុងខេត្តនេះមានសាលាសរុបប្រមាណ៥៥សាលាដោយរាប់បញ្ចូលទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ផងដែរ
                                               

អាកាសធាតុ

ខេត្តកែបទទួលអាកាសធាតុត្រូពិច និង របបខ្យល់មូសុង សីតុណ្ហភាពប្រែប្រួលទូទាំងឆ្នាំ ពី២៤អង្សាសេ ទៅ២៨អង្សាសេ ឬ៣០អង្សារសេ។សីតុណ្ហភាពធ្លាក់ពីខែឧសភា ដល់ខែតុលារដូវរំហើយចាប់ពីខែវិច្ចិការ ដល់ខែ មករា ហើយពីខែគុម្ភះ ដល់ខែមេសាគឺរដូវក្ដៅ។កំពស់ភ្លៀងមធ្យមប្រែប្រួលពី ១.២០០មមទៅ១.៨៧៥មមឬ ខ្ពស់ជាងនេះបន្តិច(២.៥០០មម)សំណើមក៏មានកំរិតខ្ពស់បង្គួរ។




សត្វជ្រួកគឺជាសត្វមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរចូលចិត្តចិញ្ជឹម​ ហើយវាអាចផ្ដល់សារះប្រយោជន៏មកដល់មនុស្ស ដូចជា​​ អាចយកសាច់មកធ្វើជាម្ហូប អាចយកទៅលក់ដោះស្រាយជីវភាពគ្រួសារ ងាយស្រួលចិញ្ចឹមនៅតាមតំបន់ស្រុកស្រែ​។



ដុនបូស្កូ
ព្រះ​នាម ដុនបូស្កូ
ព្រះ​នាម​ពេញ លោកឪពុក យូហាណ បុស្កូ
ឋានៈ បូជាចារ្យ
ប្រសូត ថ្ងៃទី១៦ ខែសីហា ធ្នាំ១៨១៥
សុគត ថ្ងៃទី៣១ ខែមករា ធ្នាំ១៨៨៨
បង្កើត ក្រុមអ្នកបួសសាឡេស៊ាន
គោលបំណង អប់រំកុមានិងយុវជនក្រីក្រ
រូប​ផ្សេង​ៗ
ផ្ទះកំណើតរបស់ឪពុក
ពុកបង្រៀនយុវជន

ដុនបូស្កូ


(កើតនៅ ថ្ងៃទី១៦ ខែសីហា ធ្នាំ១៨១៥ ហើយទទួលមរណភាព នៅថ្ងៃទី៣១ ខែមករា ធ្នាំ១៨៨៨) ជាបូជាចារ្យនៅប្រទេសអ៊ីតាលី ដែលបង្កើតក្រុមអប់រំ មានឈ្មោះ ក្រុមអ្នកបួសសាឡេស៊ាន សំរាប់អប់រំកុមារនិងយុវជនក្រីក្រ។

ពាក្យ ដុន ជាពាក្យភាសាអ៊ីតាលី ដែលបកប្រែ ឪពុក រឺ បិតា នៅប្រទេសអ៊ីតាលី កាតូលិកសាសនិក ប្រើនៅពេល គេនិយាយជាមួយ បូជាចារ្យទាំងអស់ ។ នៅភាសាខ្មែរ យើងហៅ ឪពុកបូស្កូ នៅពេលយើងនិយាយ​ អំពីពុកនេះ ហើយនិង ពាក្យ ដុនបូស្កូ យើងប្រើ នៅពេល យើងនិយាយ អំពី សាលាដុនបូស្កូ

ឈ្មោះពុកពេញ ជា យ៉ូហាន​ បូស្កូ និង ពាក្យ បូស្កូ ជានាមត្រគូល ។ ពុកបូស្កូមានសញ្ជាតិអ៊ីតាលី នៅទ្វីបអឺរ៉ុប ពុករស់នៅសតវត្សរ៏ទី១៩ នៃសករាជ ។ នៅធ្នាំ២០១០ មានសាលាដូនបុស្កូ នៅ១៣១ប្រទេស។Cite error: Closing </ref> missing for <ref> tag

មុន លោក ហ្រ្វាំងស៊ីស បូស្កូ រៀបការ លោកស្រី ម៉ាហ្គារីតា អក់កៀណា គាត់ជា ពោះម៉ាយ និងមានកូនពីរនាក់ៈ ក្មេងស្រីដែលស្លាប់​ និងក្មេងប្រុសជាមួយគាត់ ក្មេងនោះមានឈ្មោះ អាន់តូនី បូស្កូ ។ លោក ហ្រ្វាំងស៊ីស បូស្កូ បានរៀបការជាមួយ លោកស្រី ម៉ាហ្គារីតា អក់កៀណា និងមានកូនពីរនាក់ទៀតៈ យ៉ូសែប បូស្កូ (១៨១៣ - ១៨៦២) និង យ៉ូហាន​ បូស្កូ ជា លោកឪពុកបូស្កូ នៅពេលពេញវ័យ។ ពួកគេរស់ជាមួយគ្នានឹង ម្តាយរបស់ លោកហ្រ្វាំងស៊ីស បូស្កូ ដែលមានអាយុ ៧២ ឆ្នាំ។

គ្រួសារបុស្កូនេះ ធើ្វការសំរាប់ គ្រសារ បីយីអូនេ ដេលជា អ្នកមាន​ ។​ នៅថ្ងៃទី១១ ខែឧសភា ធ្នាំ១៨១៧ លោក ខ្វ្រាណស៊ីស បុស្កូ ស្លាប់ ពីព្រោះ គាត់យក រោគសួត ។​ នៅពេលឧពុក ខ្វ្រាណស៊ីសស្លាប់ កុមាយូហាន មានតែអាយុ២ធ្នាំ។ លោកស្រី ម៉ាការីតា អូគីអេណា ដូចមេម៉ាយហើយ ត្រូវមើលកូនប្រុស៣នាក់។

=== លោកស្រី ម៉ាការីតា អូគីអេណា ជាម្ដាយ យូហាន បុស្កូ === នៅពេលឧពុកស្លាប់ ម្ដាយជា អ្នកអប់រំទីមួយ របស់យូហាន និងបងៗរបស់គាត់ ។ ម្ដាយ ម៉ាការីតា ជាអ្នកដែលមានប្រាជ្ញា និង សេចក្ដីក្លាហានផង ។ នៅពាលនោះ កងទ័ពបារាំងរបស់ ណាប៉ូឡេអុងទីមួយ ចង់បានកាន់ ខេត្តជើងភ្នំ សំរាបប្រទេសបារាំង ដូច្នេះ ទាហានបារាំង ឲ្យរងទុក្ខសំរាប អ្នកស្រែនៅខេត្តជើងភ្នំ។

នៅស្រែនោះ មានការអត់បាយ់ និងគ្មានការធ្វើ ដូច្នេះ មេម៉ាយ មានទុក្ខព្រួយណាស់​ ដូច ម្ដាយម៉ាការីតា ។ នាងត្រូវមើល យុវជនអាណតូនី ដែលជាកូនរបស់ប្រពន្ទទីមួយ របស់ លោក ខ្វ្រាណស៊ីស បុស្កូ ។ ក្មេងនោះជាកំព្រា ប៉ុន្តែ ម៉ាការីតាយកវាដូចកូនរបស់ខ្លួន។

នៅផ្ទះម្ដាយម៉ាការីតា អត់មានពេល សម្រាប់ខ្ជិលទេ! ម្ដាយទាំងកូន ធ្វើការណាស់សម្រាប់រួចជីវិត! ហើយ អធិដ្ឋាន ជាអី្វសំខាន់ សំរាប់ព្រះជាម្ចាស់មានសេចក្ដីអាណិត របស់មេម៉ាយមួយនាក់ និងក្មេងប្រុសបីនាក់របស់នាង ។ រាល់ថ្ងៃអាទិត្យ ម្ដាយនិងកូន ទៅអភិបូជា សម្រាប់ការថ្លែងអំណរព្រះគុណព្រះជាម្ចាស់ ។ នៅផ្ទះនោះ គេគោរព ព្រះនាងម៉ារី ជាមាដារបស់ ព្រះយេស៊ូ ។ ម្ដាយម៉ាការីតា អប់រំកូនប្រុសល្អណាស! កូនត្រូវគោរពមនុស្សទាំងអស់ ត្រូវនិយាយអី្វល្អៗ ត្រួវអធិដ្នានបីគ្រាក្នុងមួយថ្ងៃ អត់បាននិយាយជាមួយ​ បុគ្គលដែល កូនអត់ស្គាល អត់បាននិយាយ ភាពបាទផ្សា និងត្រូវគោរព មនុស្សស្រី ។


សុបិនរបស់ ក្មេងប្រុស យូហាន នៅឆ្នាំ១៨២៥ ក្មេងប្រុស យូហាន មានអាយុ៩ឆ្នាំ និងមានសុបិន ដែលសំខាន់មួយ សម្រាប់ជីវិត និងគោលបំណងរបស់គេ ។​ យូហាន បានប្រាប់សុបិននេះ ដល់ម្ដាយនិងបងៗរបស់ពួកគេ: :ខ្ញុំនៅកន្លែងជិតផ្ទះ នៅទីនោះមានក្មេងប្រុសជាច្រើន ដែលគេនិយាយអាក្រក់ ខ្ញុំខឹង និងទៅវាយពួកគេ ពីព្រោះពូកគេ អត់ចេះគោរពគ្នា ។ នៅពេលខ្ញុំចងវាយពូកគេ​ ពេលនោះបានលេចចេញមកនូវ បុរសម្នាក់ ហើយគាត់និយាយមកកាន់ខ្ញុំៈ
"អ្នកមិនត្រូវប្រើកណ្តប់ដៃ សម្រាប់យកឈ្នះលើក្មេងប្រុសទាំងនេះទេ គួប្រើ សេចក្ដីមេត្តាករុណាវិញ"
ខ្ញុំបានតបទៅគាត់វិញថា ខ្ញុំមានតែអាយុ៩ឆ្នាំ ហើយ ខ្ញុំអត់បានធ្វើអ្វីដូចដែលគាត់បាននិយាយនោះទេ
គាត់ឆ្លើយថា "ខ្ញុំជាបុត្រ របស់ស្ត្រីម្នាក់ ដែលម្ដាយរបស់អ្នក បង្អោនគោរពពីគ្រាក្នុងមួយថ្ងៃ។ សូមសួរមាតារបស់ខ្ញុំអំពី ព្រះនាមខ្ញុំ"
ភ្លាមមាននោះស្រ្តីមួយនាក់ ដែលប្រកបដោយសីហវិលាស ។ ខ្ញុំខ្លាចណាស់ ។ ស្ត្រីម្នាក់នោះបានចាប់ដៃខ្ញុំ ។ អ្វីៗទាំងអស់បានប្លាស់ប្តូហើយភ្លាមនោះក៏មាននូវ សត្វព្រៃជាច្រើនផងដែ ។ ព្រះនាងប្រាប់ខ្ញុំថាៈ
:"អ្នកជាមនុស្សម្នាក់ដែល សុភាព ពូកែ និង ខ្លាំង ។ ឥឡូវនេះ អី្វៗដែលខ្ញុំនិងធ្វើ សម្រាប់សត្វនេះ អ្នកនិងត្រូវធ្វើ សម្រាប់បុត្រធីតារបស់ខ្ញុំ"
ខ្ញុំមើល ហើយនិងសត្វព្រៃ ដូរជាសត្វចៀម ។​ ខ្ញុំអត់បានយល់ពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែ ព្រះនាងបានប្រាប់ខ្ញុំថាៈ
"អ្នកនិងយល់អ្វីៗទាំងអស់ នៅពេលដែលអ្នកជួបជាមួយបុរស់ម្នាក់នៅក្នុងសុបិន"<ref>P.M.Rinaldi: "A Man with a Dream" ("បុរសម្នាក់ ក្នុងសុបិន"), p.1.
'''ភូមិអូរជ្រៅ''' គឺជា ភូមិមួយដែលស្ថិតនៅក្មុងស្រុកមួយ គឺ ស្រុកព្រៃនប់ និង ក្មុងខេត្ត/ក្រុងព្រះសីហនុ។ ហើយ ឃុំអូរជ្រៅ/ភូមិអូរជ្រៅ នេះដែរ ជា ឃុំ​ មួយដែលគ្រប់គ្រងភូមិតូចៗមួយចំនួនដូចជា: ភូមិអូរជ្រៅ ភូមិដំបូកបួន ភូមិសស្រែក្នុង ភូមិស្រែចាមលើ ភូមិស្រែចាមក្រោម ភូមិកោះក្របី ភូមិកោះខ្យង។ ភូមិអូរជ្រៅ មានប្រជាជនខ្មែប្រមាណ ៤០% នឹងប្រជាជនអ៊ីស្លាម ប្រមាណ ៦០%។ សំរាប់ប្រជាជននៅតំបន់នេះការប្រកបមុខរបរផ្សេងៗគ្នា្ ខ្លះប្រកបមុខរបរកសិកម្ម ខ្លះប្រកបរបរ លក់ដូរ ខ្លះជាអ្នកបើកបរឡានឈ្នួល ឯខ្លះទៀតប្រកបរបរនេសាទ......។ បើយើងវិភាគមើលទៅប្រជាជាននៅតំបន់នេះទៅពុំសូវជាមានជីវភាពប៉ុន្មានទេ ពីព្រោះថាការរីកចំរើននៅក្នុងភូមិពុំសូវមានការអភិវឌ្ឍន៍ជឿនលឿនទេ ក៏ដូចជាខាងផ្នែកទីផ្សារពុំសូវបានដឹងតំលៃសេដ្ឋកិច្ច ថាតំនៃទំនិំញវាចុះថ្លៃ ឬ ឡើងថ្លៃនោះឡើយ។ មូលហេតុដែលប្រជាជននៅភូមិនេះមិនសូវមានជីវភាពធូធារនោះ ពីព្រោះថាចំនេះដឹងមានភាពទន់ខ្សោយ ទើបធ្ចើអោយជីវភាពរបស់ប្រជាជនមិនប្រសើឡើង​ នេះហើយជាកត្តាដែលធ្វើអោយប្រជាជនមិនសូវជាមានជីវភាពធូធារបែបនេះ។ តែទោះជាយ៉ាងណា ប្រជាជននៅតែខិតខំប្រឹងប្រែង ប្រកបរបររកស៊ីបន្ថែមទៀតក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារដើម្បីអោយមានគ្រួសារមានជីវភាពប្រសើឡើងវិញ។

​ ហេដ្ធារចនាសម្ព័ន

ចំពោះរចនាសម្ព័ននៅក្នុងភូមិ នេះផងដែរមានផ្លូវលំមួយខ្សែមានប្រវែង ពីរ គីឡូមែត្រ ដែនមានលក្ខណះរដិបរដុប​ រួមផ្សំនិងគ្រោះថ្មធំៗ ព្រមទាំងគ្រលុកជាច្រើនទៀត។ ប៉ុន្តែបច្ចុប្បន្ននេះ ផ្លូវលំត្រូវបានកសាងឡើងសាជាថ្មីវិញហើយដើម្បីជួយបំរើទៅដល់ការធ្វើដំណើររបស់ប្រជាជន ហើយផ្លូវនេះដែរទទួលការឧបត្ថម្ភថវិការក្នុងការកសាងផ្លូវពី អភិបាលខេត្ត គឺ លោក ឯឧត្តម្ភ ស្បោង សារ៉ាត់។

វិស័យអប់រំ

ចំនែកការបណ្តុះបណ្តាល វិញ គឺមាការយឺតយាវពីព្រោះពុំសូវជាមានគ្រូបង្រៀនគ្រប់គ្រាន់ក្នុងការបន្ទេចំនេះដឹងដល់សិស្សានុសិស្ស ចំនែកឯសាលារៀននៅតំបន់នេះវិញមានសាលារៀន បួន កន្លែង គឺសាលាបឋមសិក្សាកោះខ្យង សាលាអនុវិទ្យាល័យអូរជ្រៅ នឹង សាលាបឋមសិក្សាអូរជ្រៅ សាលាបឋម នឹង អនុវិទ្យាល័យបឹងតាព្រហ្ម។ មិនត្រឹមតែប៉ុន្នោះ នៅក្នុង ភូមិនេះផងដែរក៏មានមណ្ឌលសុខភាពមួយកន្លែងទៀត ដែលស្ថិតនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ តែម្តង។ ឬឯផ្សារវិញ នៅតំបន់នេះមានផ្សា តូចៗមួយចនួន ដូចជា ផ្សាកោះខ្យង ផ្សាស្រែចាម ផ្សាបឹងតាព្រហ្ម ។

នៅតំបន់នេះគេបែងចែក តំបន់មួយទៀតគឺភូ​មិភ្នំតូច ហើយតំបន់នេះគេក៏បានបែងចែកភូមិមួយទៀតគឺភូមិ បឹងជុំ ភូមិនេះគឺស្ថិតនៅឃុំបឹងតាព្រហ្មស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅតំបន់នេះប្រជាជនភាគច្រើនប្រកបរបរកសិករ ក្នុងកាចឹញ្ចឹមជីវិត ខ្លះប្រកបរបរ នេសាទផ្សេងៗ។ ចំនែកឯនៅក្នុង ឃុំអូរជ្រៅ វិញការប្រកបរបរចិញ្ចឺមជីវិតមានលក្ខណះខុសប្លែកពីគ្នា ខ្លះប្រកបរបរកសិករ ខ្លះប្រកបរបរនេសាទ ធ្វើចំការ........។ ចូរយើងក្រលេកមើលវត្តអារាមវិញ វត្ត មានចំនួន ពី កន្លែង គឺ វត្តសាគរអូរជ្រៅ វត្តគិរីបឹងជុំភ្នំតូច។

​ កន្លែងកំសាន្ត

ចនែកឯកន្លែងកំសាន្ត វិញ មានកន្លែងដែលមនុស្សចូលចិត្តទៅលេងកំសាន្តគឺ ភ្នំកំពូលរលឹង ភ្នំនេះគឺភ្នំមួយដែលស្ថិតនៅ ក្នុងភូមិកោះខ្យង ដែលភ្នំនេះមិនសូវេជាខ្ពស់ប៉ុន្នានទេ ប៉ុន្តែភ្នំនេះពោពេញទៅដោយម្រឹគ្គីម្រឹគ្គា មើលទៅភ្នំនេះមានសំរស់ស្រស់បំព្រងមើលទៅគួជាទីទាក់ទាញអារម្មណ៍។ បើយើងឡើងទៅដល់កំពូលភ្នំ យើអាចមើលឃើញទេសភាពដ៏ត្រកាល ហើយយើងក៏អាចមើលឃើញសមុទ្យផងដែរ ដែលហុំព័ទ្ធជំវិញភ្នំបែកខាងត្បូងនៃបណ្តោយភ្នំកំពូលរលីង។ មនុស្សតែងតែទៅកំសាន្តនៅទីនោះភាគច្រើនគឺថ្ងៃ សៅរ៍ និង ថ្ងៃ អាទិត្យ ពីព្រោះថាជាថ្ងៃចុងសបា្តហ៍។ អ្នកទៅទីនោះជួនកាលទៅជាលក្ខណះក្រុមគ្រួសារ ជួនកាលជាលក្ខណះក្រុមការងារ ជួនកាលជាលក្ខណះមិត្តភក្កិ ហើយជួនកាលទៀតទៅជាលក្ខណះគូរសង្សា។

ការប្រកបមុខរបររបស់ប្រជាជននៅភូមិកោះខ្យង

ហើយចំានែកឯប្រជននៅក្នុងភូមិកោះខ្យងនេះដែរ ប្រជាជនភាគច្រើនប្រកបរបរនេសាទត្រី ដែលពួកគេប្រើទូកដើម្បីជាជំនួយក្នុងការធ្វើនេសាទ ដែលក្នុងម្នាក់ៗមានទូកចំនួន ០១ យាងច្រើន។ដែលពួកគេអាចរកថវិការាបានខ្លះក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេ តែថ្ងៃខ្លះពួកគេក៏ពុំមានថវិការដែរ ពីព្រោះពួកគេចេញនេសាទពុំបានផលមកវិញដែរ ដោយសារតែ ក្រុមមច្ឆាពុំសូវមានទើបនេសាទមិនបាន។ បើតាមវិភាគមើលទៅប្រជាជនពុំសូវជីវភាពធូធារប៉ុន្នានទេដោយសារតែ ប្រជាជនខ្លះពុំមានលទ្ធភាពក្នុងការធ្វើទូកដើម្បីប្រកបរបរនេសាទនេះ ចំពោះអ្នកដែលមានទូកសំរាប់នេសាទ ពូកគេនេសាទបានត្រីហើយ ពួកគេបានយកត្រីមកលក់នៅក្នុងផ្សារកោះខ្យងដែលស្ថិតនៅក្នុងភូមិកោះខ្យងផ្ទាល់តែម្តង។ ថ្ងៃខ្លះពួកគេរកចំនូលចូលផ្ទះបានចំនួន ១០០.០០០រៀល ក្នុងមួយថ្ងៃ ខ្លះទៀតមិនបានចំនូលនោះទេ។

ឯកសារយោង

ទំព័រគំរូ:ខេត្ត តំបន់ទេសចរណ៏ នៃប្រទេសកម្ពុជា