Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:ទេវី

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង២៣:២០ ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦ ដោយ ទេវី (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ របាំទន្សោងគោព្រៃ ១ ប្រភពដើម របាំទន្សោងគ...)

របាំទន្សោងគោព្រៃ ១ ប្រភពដើម

    របាំទន្សោងគោព្រៃ ជាមរតកវប្បធម៏ ខ្មែរ-មនដែលបានប្រសូតឡើងនាសម័យបុរេប្រវត្តិសាស្ត្រ ហើយត្រូវបានរក្សារហូតមកដល់សព្វថ្ងៃ ដោយអ្នកស្រុកខ្មែរតំបន់ព្រៃភ្នំនៅភូមិអញ្ចាញរូងនៅក្នុងខេត្តកំពុងឆ្នាំងបច្ចុប្បន្ន  របាំស្នែងទន្សោងរបស់អ្នកស្រុកខ្មែរនៅតំបន់ព្រៃភ្នំ នៅភូមិអញ្ចាញរូង នៅក្នុងខេត្តកំពុងឆ្នាំង គឺធ្វើឡើងដើម្បី សុំសេចក្ដីសុខ សេចក្ដីចម្រើន ភាពត្រជាក់ត្រជុំពីវត្ថុស័ក្កិសិទ្ធិ ពោលគឺ អារក្ខអ្នកតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ដងព្រឹក្សា  អ្នកស្រុកក្នុងភូមិនេះរមែងតែងតែធ្វើឡើងនៅក្នុងពិធីបុណ្យធំៗដូចជា នៅពេលចូលឆ្នាំជាដើម  ប្រដាប់ប្រដា ឬលំដាប់លំដាដែលរៀបចំ មាននំអន្សមចេក ស្រាសម្រាប់ច្រូចសែន ឬស្រាចំណាយ ឬក៏ស្រាសម្រាប់ផឹក អង្ករជ័យ ឬអង្ករដាក់សែនក្នុងចាន ឬកែវ និង ត្រួយថេរ ឬត្រួយម្លូ ស្លាជាដើម  ក្រោយពីរៀបចំលំដាប់លំដាទាំងនោះ ដាក់លើកន្ទេលរួចរាល់ហើយអ្នកស្រុកប្រមូលផ្ដុំ ឈរតម្រៀបគ្នាហើយ ប្រគុំភ្លេងច្រៀងអញ្ជើញព្រលឹងដូនតានៅតាមដងព្រៃភ្នំមកសេពសោយ នូវគ្រឿងសំណែនទាំងនោះ   បន្ទាប់មកគេក៏ ចាប់ផ្ដើមសម្ដែងបាំស្នែងទន្សោងតែម្ដង   ឈ្មោះទំនុករបាំបទទន្សោងគោព្រៃមានជាអាទិ៏ខ្លាក្រាប ល្បុក្កតោ ស្រងែពេន និងទន្សោងគោព្រៃ