Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Sokha SC

Page contents not supported in other languages.
ពីវិគីភីឌា
ខេត្តកែបប្រទេសកម្ពុជា
ទង់ជាតិកម្ពុជា
ខេត្តកែប

.

  ខេត្តកែប គឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជា ដែលគ្របដណ្ដប់ផ្ទៃដី៣៣៦ គ.ម២ (១៣០ ម៉ាយ ក.)។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា។ខេត្ត​កែបជាខេត្ត​មួយ​ក្នុង​ចំណោម

​ខេត្ត​ទាំង​៤​ដែល​ស្ថិត​នៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។

សភាពការណ៍ទេសចរណ៍

.

ខេត្តកែប ជាខេត្តមួយប្រកបដោយសក្ដានុពលសំបូរបែបក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយឈរលើប្រភពធនធានធម្មជាតិលើដីគោក ​និងក្នុងសមុទ្រ។ ផ្អែកលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទិសដៅអនុវត្តន៍របស់ក្រសួងទេសចរណ៍ និង គោលការណ៍ក្នុងការដឹកនាំសហការរបស់ឯកឩត្តមអភិបាលខេត្ត ប្រកបដោយភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិតខ្ពស់ និងជំរុញយ៉ាងខ្លាំងក្លាលើការ រីកចម្រើនផ្នែកវិស័យទេសចរណ៍ សំដៅរួមចំណែកពង្រឹងមូលដ្ឋានសេដ្ឋកិច្ចជាតិ។ វិស័យនេះជាកំលាំងចលករមួយជំរុញដល់ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តជាច្រើន ដូចជាប្រព័ន្ធផ្លូវគមនាគមន៍ ផ្លូវគោកក្នុងខេត្ត កំពង់ផែទេសចរណ៍ ប្រព័ន្ធអគ្គិសនី ប្រព៍ន្ធទូរគមនាគមន៍ សន្ដិសុខសុវត្តិភាពចំណីអាហារ សណ្ដាប់ធ្នាប់សង្គម...។ល។ ជាពិសេសនៅតាមតំបន់រមណីយដ្ឋាននានាក្នុង ខេត្តព្រមជាមួយនោះ មានការចូលរួមយ៉ាងខ្លាំងក្លាពីសំណាក់វិស័យឯកជនដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ទីភ្នាក់ងារទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ជំរុញការវិនិយោគនិងគ្រប់គ្រងយ៉ាងហ្មត់ចត់ផងដែរ។
ស្ថានភាពទេសចរណ៍ខេត្តកែប

.

ខេត្តកែបស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជាមានចម្ងាយផ្លូវ​ ១៧៥​ គម ពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ ៣៣A។​ ខេត្តកែបមានព្រំប្រទល់ខាងកើតជាប់និង​ ស្រុកដងទង់ ខេត្តកំពត ខាងត្បូងជាប់និងស្រុកកំពង់ត្រាច និងដែនដីទឹកប្រវត្តិសាស្រ្ដប្រទេសវៀតណាមខាងលិច ជាប់និងសមុទ្រខេត្តកំពត ខាងជើងជាប់និងស្រុកទឹកឈូខេត្តកំពត។

  ខេត្តកែបចែកចេញជាក្រុងមួយនិងស្រុកមួយដែលមានការបែងចែកដូចខាងក្រោម៖
   ១ ក្រុងកែបមានបីសង្កាត់ និងប្រាំពីរភូមិ
   ២ ស្រុកដំណាក់ចង្អើរ មានពីរឃុំ និងដប់មួយភូមិ
   ខេត្តកែបមានផ្លូវគមនាគមន៍សំខាន់ៗដូចជា ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ ផ្លូវជាតិលេខ ៣៣ A ជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសំរាប់ខេត្ត ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីស្រុកទឹកឈូខេត្តកំពតឆ្លងកាត់ខេត្តកែប ហើយឆ្ពោះទៅស្រុកកំពង់ត្រាច ខេត្តកំពតរហូតដល់ព្រំដែនប្រទេសវៀតណាម។ រីឯផ្លូវរថភ្លើងមួយខ្សែឆ្លងកាត់ខេត្តកែបផ្លូវនេះសំរួលដល់ ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋភ្ញៀវទេសចរជាត់ អន្ដរជាត់ និងដឹកទំនិញធំៗ ពីកំពង់ផែរអន្ដរជាតិក្រុងព្រះសីហនុឆ្ពោះទៅភ្នំពេញ។ ចំណែកឯផ្លូវទឹកវិញក៏មានសារៈសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរទៅលេងតាមកោះក៏ដូចជាទៅប្រទេស វៀតណាម និងថៃផងដែរ។
ស្ថានភាពសេដ្ឋកិច្ច

.

 ប្រជាពលរដ្ឋដែលរស់នៅខេត្តកែបមានចំនួន ៤០ ២៨០ នាក់ ភាគច្រើនប្រកបមុខរបរផ្អែកលើធនធានធម្មជាតិ អំណោយផលដល់ការធ្វើសេវាកម្ម ទេសចរណ៍ នេសាទសមុទ្រ ធ្វើស្រែអំបិលនិងធ្វើស្រែចម្ការ ជាពិេសេសដំណាំម្រេច ដែលអាចបង្កើតឳកាសការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បំណែងចែករដ្ឋបាល

ខេត្តត្រូវបានបែងចែកបន្តទៅជា ស្រុក មួយ និង ក្រុង មួយ:

 ដំណាក់ចង្អើរ: វាគឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះហើយត្រូវបានបែងចែកទៅជាពីរ ឃុំ គឺឃុំអង្កោលនៅខាងលិច និង ឃុំពងទឹកនៅខាងកើត និង ១១ ក្រុម។ វាជាកន្លែងដែលជនជាតិអូស្ត្រាលី ឌែវិដ-វិលសុន អាយុ ២៩ ឆ្នាំ ជនជាតិប៊្រិតថេន ម៉ាខ-ស៊្លែតថឺរ អាយុ ២៨ ឆ្នាំ និងបុរសជនជាតិបារាំង ហ្សង់មីឈែល-ប្រាកេត អាយុ ២៧ ឆ្នាំ ត្រូវបានគេចាប់ខ្លួនដោយអង្គភាពទ័ពព្រៃខ្មែរក្រហមដឹកនាំដោយលោកមេបញ្ជាការឈូក-រិន នៅខែ មិថុនា ១៩៩៤។
 កែប: ក្រុងកែប ស្ថិតនៅចំកណ្ដាលនៃខេត្ត ត្រូវបានបែងចែកទៅជាបីសង្កាត់ គឺ សង្កាត់កែប នៅខាងកើតនៃទៀបកោះកែប សង្កាត់អូរក្រសារ និង សង្កាត់ព្រៃធំ នៅខាងលិច និងប្រាំក្រុម។

វប្បធម៌​

  ប្រជាជាននៅទីនោះមានចំរុះជាំតិសាសន៍ ហើយកាន់សាសនាផ្សេងៗគ្នា ក៏ប៉ុន្ដែពួកគាត់គឺចេះជួយគ្នាក្នុងគ្រាមានអាសន្ន ដោយមិនប្រកាន់ពូជសាសន៍ឡើយ។

ប្រវត្តិខេត្តកែប

ទីក្រុងកែប​​​ ទីក្រុងកែបជាទីក្រុងទេសចរណ៏ឆ្នេរសមុទ្រ មានទីតាំងនៅភាគនិរតីនៃ រាជធានីភ្នំពេញ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តកែប តាមផ្លូវជាតិលេខ៣ កាត់តាមខេត្តកំពត មានចំងាយប្រមាណ១៧៣គ.ម​ ឬតាមផ្លូវជាតិលេខ២ កាត់តាមខេត្តតាកែវ ឬក៏ធ្វើដំណើរកាត់តាមរថភ្លើង មកចុះនៅស្ថានីយ៏ដំណាក់ចង្អើរ ដែលមានចំងាយ​​ ៧គ.ម ពីទីរួមខេត្តកែប។ ខេត្តកែប បានកសាងឡើងក្នុងអំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមនិយម នៅក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ។ ឈ្មោះខេត្តកែបនេះបានក្លាយមកពីពាក្យ​ បារាំង "Le cap"ប្រពាក្យខ្មែរ គឺ ជ្រោយ មានន័យថាដីដុះលយទៅសមុទ្រ។ បើតាមរឿងព្រេងបានពញ្ចាក់ថា: នៅសម័យសមហានគរដ៏រុងរឿង មានស្ដេចលាវមួយអ​ង្គព្រះនាម សារគរាជដែលមានវិជ្ជាយ៉ាងពូកែសក្កិសិទ្ធ​។ នៅថ្ងៃមួយព្រះអង្គបានទតឃើញសេះសមួយក្បាលដ៏ស្អាត ក៏មានព្រះទយ័ចង់បាន ដោយប្រើមន្តអាគមគាថាសណ្តំមេទ័ពនោះ ហើយបានយកសេះសរនោះមកជាមួយរួមទាំងសេនាមួយចំនួនផងដែរ។ នៅពេលមេទ័ពបានដឹងខ្លួនដឹងសេះទីស្រលាញ់ត្រូវ ព្រះសាគរាជ លួចយកទៅក៏ផ្អើលឆោរឡោរ ដឹកនាំសេនាដេញពីក្រោយ ស្ដេចសារគរាជបានធ្វើដំណើរមកដល់ទិសនារតី តំបន់ឆ្នេរសមុទ្រពេលនោះព្រះអង្គបានឈប់សំរាកនៅទីនោះ ស្រាប់តែទ័ពដែលដេញពីក្រោយបានមកដល់ព្រះអង្គភ័យយ៉ាងខ្លាំង បានឡើងផាយសេះសបានកញ្ជ្រោលឡើងធ្វើអោយព្រះអង្គធ្លាក់ពីរលើខ្នងសេះ ហើយកែបសេះបានធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញកាន់កៀកព្រះអង្គក៏ឡើងផាយសេះជាបន្តបន្ទាប់ដោយទុកកែបសេះនៅទីនោះ។ តំណរតមកគេហៅទីនោះថាកែបសេះ តែកាត់ខ្លីត្រឹម កែបរហូតដល់សព្វថ្ងៃនេះ។

អាកាសធាតុ​

​អាកាសធាតុ នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយ​មានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជាខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖ - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា) - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា) - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣​ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើម​ទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលល្ងាច និងយប់។