ការពិភាក្សារបស់អ្នកប្រើប្រាស់:Sokha SC


.
ខេត្តកែប គឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជា ដែលគ្របដណ្ដប់ផ្ទៃដី៣៣៦ គ.ម២ (១៣០ ម៉ាយ ក.)។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា។ខេត្តកែបជាខេត្តមួយក្នុងចំណោម
ខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។
សភាពការណ៍ទេសចរណ៍
ខេត្តកែប ជាខេត្តមួយប្រកបដោយសក្ដានុពលសំបូរបែបក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយឈរលើប្រភពធនធានធម្មជាតិលើដីគោក និងក្នុងសមុទ្រ។ ផ្អែកលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទិសដៅអនុវត្តន៍របស់ក្រសួងទេសចរណ៍ និង គោលការណ៍ក្នុងការដឹកនាំសហការរបស់ឯកឩត្តមអភិបាលខេត្ត ប្រកបដោយភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិតខ្ពស់ និងជំរុញយ៉ាងខ្លាំងក្លាលើការ រីកចម្រើនផ្នែកវិស័យទេសចរណ៍ សំដៅរួមចំណែកពង្រឹងមូលដ្ឋានសេដ្ឋកិច្ចជាតិ។ វិស័យនេះជាកំលាំងចលករមួយជំរុញដល់ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តជាច្រើន ដូចជាប្រព័ន្ធផ្លូវគមនាគមន៍ ផ្លូវគោកក្នុងខេត្ត កំពង់ផែទេសចរណ៍ ប្រព័ន្ធអគ្គិសនី ប្រព៍ន្ធទូរគមនាគមន៍ សន្ដិសុខសុវត្តិភាពចំណីអាហារ សណ្ដាប់ធ្នាប់សង្គម...។ល។ ជាពិសេសនៅតាមតំបន់រមណីយដ្ឋាននានាក្នុង ខេត្តព្រមជាមួយនោះ មានការចូលរួមយ៉ាងខ្លាំងក្លាពីសំណាក់វិស័យឯកជនដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ទីភ្នាក់ងារទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ជំរុញការវិនិយោគនិងគ្រប់គ្រងយ៉ាងហ្មត់ចត់ផងដែរ។
ស្ថានភាពទេសចរណ៍ខេត្តកែប
ខេត្តកែបស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជាមានចម្ងាយផ្លូវ ១៧៥ គម ពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ ៣៣A។ ខេត្តកែបមានព្រំប្រទល់ខាងកើតជាប់និង ស្រុកដងទង់ ខេត្តកំពត ខាងត្បូងជាប់និងស្រុកកំពង់ត្រាច និងដែនដីទឹកប្រវត្តិសាស្រ្ដប្រទេសវៀតណាមខាងលិច ជាប់និងសមុទ្រខេត្តកំពត ខាងជើងជាប់និងស្រុកទឹកឈូខេត្តកំពត។ ខេត្តកែបចែកចេញជាក្រុងមួយនិងស្រុកមួយដែលមានការបែងចែកដូចខាងក្រោម៖ ១ ក្រុងកែបមានបីសង្កាត់ និងប្រាំពីរភូមិ ២ ស្រុកដំណាក់ចង្អើរ មានពីរឃុំ និងដប់មួយភូមិ ខេត្តកែបមានផ្លូវគមនាគមន៍សំខាន់ៗដូចជា ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ ផ្លូវជាតិលេខ ៣៣ A ជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសំរាប់ខេត្ត ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីស្រុកទឹកឈូខេត្តកំពតឆ្លងកាត់ខេត្តកែប ហើយឆ្ពោះទៅស្រុកកំពង់ត្រាច ខេត្តកំពតរហូតដល់ព្រំដែនប្រទេសវៀតណាម។ រីឯផ្លូវរថភ្លើងមួយខ្សែឆ្លងកាត់ខេត្តកែបផ្លូវនេះសំរួលដល់ ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋភ្ញៀវទេសចរជាត់ អន្ដរជាត់ និងដឹកទំនិញធំៗ ពីកំពង់ផែរអន្ដរជាតិក្រុងព្រះសីហនុឆ្ពោះទៅភ្នំពេញ។ ចំណែកឯផ្លូវទឹកវិញក៏មានសារៈសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរទៅលេងតាមកោះក៏ដូចជាទៅប្រទេស វៀតណាម និងថៃផងដែរ។
សា្ថនភាពសេដ្ឋកិច្ច
ប្រជាពលរដ្ឋដែលរស់នៅខេត្តកែបមានចំនួន ៤០ ២៨០ នាក់ ភាគច្រើនប្រកបមុខរបរផ្អែកលើធនធានធម្មជាតិ អំណោយផលដល់ការធ្វើសេវាកម្ម ទេសចរណ៍ នេសាទសមុទ្រ ធ្វើស្រែអំបិលនិងធ្វើស្រែចម្ការ ជាពិេសេសដំណាំម្រេច ដែលអាចបង្កើតឳកាសការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
បំណែងចែករដ្ឋបាល
ខេត្តត្រូវបានបែងចែកបន្តទៅជា ស្រុក មួយ និង ក្រុង មួយ:
ដំណាក់ចង្អើរ: វាគឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះហើយត្រូវបានបែងចែកទៅជាពីរ ឃុំ គឺឃុំអង្កោលនៅខាងលិច និង ឃុំពងទឹកនៅខាងកើត និង ១១ ក្រុម។ វាជាកន្លែងដែលជនជាតិអូស្ត្រាលី ឌែវិដ-វិលសុន អាយុ ២៩ ឆ្នាំ ជនជាតិប៊្រិតថេន ម៉ាខ-ស៊្លែតថឺរ អាយុ ២៨ ឆ្នាំ និងបុរសជនជាតិបារាំង ហ្សង់មីឈែល-ប្រាកេត អាយុ ២៧ ឆ្នាំ ត្រូវបានគេចាប់ខ្លួនដោយអង្គភាពទ័ពព្រៃខ្មែរក្រហមដឹកនាំដោយលោកមេបញ្ជាការឈូក-រិន នៅខែ មិថុនា ១៩៩៤។ កែប: ក្រុងកែប ស្ថិតនៅចំកណ្ដាលនៃខេត្ត ត្រូវបានបែងចែកទៅជាបីសង្កាត់ គឺ សង្កាត់កែប នៅខាងកើតនៃទៀបកោះកែប សង្កាត់អូរក្រសារ និង សង្កាត់ព្រៃធំ នៅខាងលិច និងប្រាំក្រុម។
វប្បធម៌
ប្រជាជាននៅទីនោះមានចំរុះជាំតិសាសន៍ ហើយកាន់សាសនាផ្សេងៗគ្នា ក៏ប៉ុន្ដែពួកគាត់គឺចេះជួយគ្នាក្នុងគ្រាមានអាសន្ន ដោយមិនប្រកាន់ពូជសាសន៍ឡើយ។
ប្រវត្តិខេត្តកែប
ទីក្រុងកែប ទីក្រុងកែបជាទីក្រុងទេសចរណ៏ឆ្នេរសមុទ្រ មានទីតាំងនៅភាគនិរតីនៃ រាជធានីភ្នំពេញ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តកែប តាមផ្លូវជាតិលេខ៣ កាត់តាមខេត្តកំពត មានចំងាយប្រមាណ១៧៣គ.ម ឬតាមផ្លូវជាតិលេខ២ កាត់តាមខេត្តតាកែវ ឬក៏ធ្វើដំណើរកាត់តាមរថភ្លើង មកចុះនៅស្ថានីយ៏ដំណាក់ចង្អើរ ដែលមានចំងាយ ៧គ.ម ពីទីរួមខេត្តកែប។ ខេត្តកែប បានកសាងឡើងក្នុងអំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមនិយម នៅក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ។ ឈ្មោះខេត្តកែបនេះបានក្លាយមកពីពាក្យ បារាំង "Le cap"ប្រពាក្យខ្មែរ គឺ ជ្រោយ មានន័យថាដីដុះលយទៅសមុទ្រ។ បើតាមរឿងព្រេងបានពញ្ចាក់ថា: នៅសម័យសមហានគរដ៏រុងរឿង មានស្ដេចលាវមួយអង្គព្រះនាម សារគរាជដែលមានវិជ្ជាយ៉ាងពូកែសក្កិសិទ្ធ។ នៅថ្ងៃមួយព្រះអង្គបានទតឃើញសេះសមួយក្បាលដ៏ស្អាត ក៏មានព្រះទយ័ចង់បាន ដោយប្រើមន្តអាគមគាថាសណ្តំមេទ័ពនោះ ហើយបានយកសេះសរនោះមកជាមួយរួមទាំងសេនាមួយចំនួនផងដែរ។ នៅពេលមេទ័ពបានដឹងខ្លួនដឹងសេះទីស្រលាញ់ត្រូវ ព្រះសាគរាជ លួចយកទៅក៏ផ្អើលឆោរឡោរ ដឹកនាំសេនាដេញពីក្រោយ ស្ដេចសារគរាជបានធ្វើដំណើរមកដល់ទិសនារតី តំបន់ឆ្នេរសមុទ្រពេលនោះព្រះអង្គបានឈប់សំរាកនៅទីនោះ ស្រាប់តែទ័ពដែលដេញពីក្រោយបានមកដល់ព្រះអង្គភ័យយ៉ាងខ្លាំង បានឡើងផាយសេះសបានកញ្ជ្រោលឡើងធ្វើអោយព្រះអង្គធ្លាក់ពីរលើខ្នងសេះ ហើយកែបសេះបានធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញកាន់កៀកព្រះអង្គក៏ឡើងផាយសេះជាបន្តបន្ទាប់ដោយទុកកែបសេះនៅទីនោះ។ តំណរតមកគេហៅទីនោះថាកែបសេះ តែកាត់ខ្លីត្រឹម កែបរហូតដល់សព្វថ្ងៃនេះ។
អាកាសធាតុ
អាកាសធាតុ នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមកនូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជាខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖ - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា) - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា) - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើមទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលល្ងាច និងយប់។