ការពិភាក្សារបស់អ្នកប្រើប្រាស់:Sokha SC
Appearance
ខេត្តកែប
ខេត្តកែប គឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជា ដែលគ្របដណ្ដប់ផ្ទៃដី៣៣៦ គ.ម២ (១៣០ ម៉ាយ ក.)។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា។ខេត្តកែបជាខេត្តមួយក្នុងចំណោម
ខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។
សភាពការណ៍ទេសចរណ៍
ខេត្តកែប ជាខេត្តមួយប្រកបដោយសក្ដានុពលសំបូរបែបក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយឈរលើប្រភពធនធានធម្មជាតិលើដីគោក និងក្នុងសមុទ្រ។ ផ្អែកលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទិសដៅអនុវត្តន៍របស់ក្រសួងទេសចរណ៍ និង គោលការណ៍ក្នុងការដឹកនាំសហការរបស់ឯកឩត្តមអភិបាលខេត្ត ប្រកបដោយភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិតខ្ពស់ និងជំរុញយ៉ាងខ្លាំងក្លាលើការ រីកចម្រើនផ្នែកវិស័យទេសចរណ៍ សំដៅរួមចំណែកពង្រឹងមូលដ្ឋានសេដ្ឋកិច្ចជាតិ។ វិស័យនេះជាកំលាំងចលករមួយជំរុញដល់ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តជាច្រើន ដូចជាប្រព័ន្ធផ្លូវគមនាគមន៍ ផ្លូវគោកក្នុងខេត្ត កំពង់ផែទេសចរណ៍ ប្រព័ន្ធអគ្គិសនី ប្រព៍ន្ធទូរគមនាគមន៍ សន្ដិសុខសុវត្តិភាពចំណីអាហារ សណ្ដាប់ធ្នាប់សង្គម...។ល។ ជាពិសេសនៅតាមតំបន់រមណីយដ្ឋាននានាក្នុង ខេត្តព្រមជាមួយនោះ មានការចូលរួមយ៉ាងខ្លាំងក្លាពីសំណាក់វិស័យឯកជនដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ទីភ្នាក់ងារទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ជំរុញការវិនិយោគនិងគ្រប់គ្រងយ៉ាងហ្មត់ចត់ផងដែរ។
ស្ថានភាពទេសចរណ៍ខេត្តកែប
ខេត្តកែបស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជាមានចម្ងាយផ្លូវ ១៧៥ គម ពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ ៣៣A។ ខេត្តកែបមានព្រំប្រទល់ខាងកើតជាប់និង ស្រុកដងទង់ ខេត្តកំពត ខាងត្បូងជាប់និងស្រុកកំពង់ត្រាច និងដែនដីទឹកប្រវត្តិសាស្រ្ដប្រទេសវៀតណាមខាងលិច ជាប់និងសមុទ្រខេត្តកំពត ខាងជើងជាប់និងស្រុកទឹកឈូខេត្តកំពត។ ខេត្តកែបចែកចេញជាក្រុងមួយនិងស្រុកមួយដែលមានការបែងចែកដូចខាងក្រោម៖ ១ ក្រុងកែបមានបីសង្កាត់ និងប្រាំពីរភូមិ ២ ស្រុកដំណាក់ចង្អើរ មានពីរឃុំ និងដប់មួយភូមិ ខេត្តកែបមានផ្លូវគមនាគមន៍សំខាន់ៗដូចជា ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ ផ្លូវជាតិលេខ ៣៣ A ជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសំរាប់ខេត្ត ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីស្រុកទឹកឈូខេត្តកំពតឆ្លងកាត់ខេត្តកែប ហើយឆ្ពោះទៅស្រុកកំពង់ត្រាច ខេត្តកំពតរហូតដល់ព្រំដែនប្រទេសវៀតណាម។ រីឯផ្លូវរថភ្លើងមួយខ្សែឆ្លងកាត់ខេត្តកែបផ្លូវនេះសំរួលដល់ ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋភ្ញៀវទេសចរជាត់ អន្ដរជាត់ និងដឹកទំនិញធំៗ ពីកំពង់ផែរអន្ដរជាតិក្រុងព្រះសីហនុឆ្ពោះទៅភ្នំពេញ។ ចំណែកឯផ្លូវទឹកវិញក៏មានសារៈសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរទៅលេងតាមកោះក៏ដូចជាទៅប្រទេស វៀតណាម និងថៃផងដែរ។
សា្ថនភាពសេដ្ឋកិច្ច
ប្រជាពលរដ្ឋដែលរស់នៅខេត្តកែបមានចំនួន ៤០ ២៨០ នាក់ ភាគច្រើនប្រកបមុខរបរផ្អែកលើធនធានធម្មជាតិ អំណោយផលដល់ការធ្វើសេវាកម្ម ទេសចរណ៍ នេសាទសមុទ្រ ធ្វើស្រែអំបិលនិងធ្វើស្រែចម្ការ ជាពិេសេសដំណាំម្រេច ដែលអាចបង្កើតឳកាសការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
បំណែងចែករដ្ឋបាល
ខេត្តត្រូវបានបែងចែកបន្តទៅជា ស្រុក មួយ និង ក្រុង មួយ:
ដំណាក់ចង្អើរ: វាគឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះហើយត្រូវបានបែងចែកទៅជាពីរ ឃុំ គឺឃុំអង្កោលនៅខាងលិច និង ឃុំពងទឹកនៅខាងកើត និង ១១ ក្រុម។ វាជាកន្លែងដែលជនជាតិអូស្ត្រាលី ឌែវិដ-វិលសុន អាយុ ២៩ ឆ្នាំ ជនជាតិប៊្រិតថេន ម៉ាខ-ស៊្លែតថឺរ អាយុ ២៨ ឆ្នាំ និងបុរសជនជាតិបារាំង ហ្សង់មីឈែល-ប្រាកេត អាយុ ២៧ ឆ្នាំ ត្រូវបានគេចាប់ខ្លួនដោយអង្គភាពទ័ពព្រៃខ្មែរក្រហមដឹកនាំដោយលោកមេបញ្ជាការឈូក-រិន នៅខែ មិថុនា ១៩៩៤។ កែប: ក្រុងកែប ស្ថិតនៅចំកណ្ដាលនៃខេត្ត ត្រូវបានបែងចែកទៅជាបីសង្កាត់ គឺ សង្កាត់កែប នៅខាងកើតនៃទៀបកោះកែប សង្កាត់អូរក្រសារ និង សង្កាត់ព្រៃធំ នៅខាងលិច និងប្រាំក្រុម។
វប្បធម៌
ប្រជាជាននៅទីនោះមានចំរុះជាំតិសាសន៍ ហើយកាន់សាសនាផ្សេងៗគ្នា ក៏ប៉ុន្ដែពួកគាត់គឺចេះជួយគ្នាក្នុងគ្រាមានអាសន្ន ដោយមិនប្រកាន់ពូជសាសន៍ឡើយ។