Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Oun vibol sc

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៥:៥០ ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦ ដោយ 117.20.117.1 (ការពិភាក្សា)
ទង់ជាតិកម្ពុជា
សូមស្វាគម៏ការមកកាន់វិគីភីឌារបស់ខ្ញុំ
អូន​ វិបុល

.

ថៃ្ងនេះ ថ្ងៃសៅរ៍,​ទី​១០​ខែឧសភា ឆ្នាំ ២០២៥
ម៉ោងអន្តរជាតិ ម៉ោង១៤:៤២ វីគីភីឌាជាភាសាខ្មែរ មាន ១១៤០២អត្ថបទ។
ឯកសារ:ល្អាងភ្នំកំពង់ត្រាច.jpg
ឯកសារ:ស្វា.jpg

===

​​ស្រុកកំពង់ត្រាច ស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិត​នៅក្នុង​ទីរួមខេត្តកំពត ហើយមានឃុំ១៤ ដូចជា ល្អាង​​ភ្នំកំពង់ត្រាច

ភ្នំកំពង់ត្រាចគឹជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គ.ម ប៉ែកខាងកើតខេត្តកំពត។ មានទីតាំងនៅស្រុកកំពង់ត្រាច វាគឹជារមណីយដ្ឌានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និង ជាកន្លែងដែលគួអោយចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឌ នៅស្រុកកំពង់ត្រាច​ ហើយក៍បានដឹងឡឹគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីរមួយឆ្នាំទៅមួយឆ្នាំ។ ហើយប្រជាពលរដ្ឌ ក៍បានអោយដិងថា នៅក្នុងរ៉ូងភ្នំ មានសិលាចរិកជាច្រើន ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និង មាន ភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីយដ្ឋានរូងភ្នំ ប្រកបដោយ ល្អាងតូចធំជាច្រើន។គឺវាមានចំនុចសំខាន់ៗ​ នេះហើយ ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។ ហើយ រមណីយដ្ឋានភ្នំកំពង់ត្រាចនេះគឺមានល្អាងជាច្រើន ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំសំរាប់ធ្វើជា កន្លែងប្រារព្វធ្វើពិធីបុណ្យទាន ឫ ជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់ របស់ប្រជាជនទាំង ខ្មែរ ចិន វៀតណាម។ នៅទីនោះ មានល្អាងមួយ មានវិជ្ជមាត្រប្រមាណ ៣០​ ម៉ែត្រ ហើយដីនៅទីនោះ មានពណ៌៧ផ្សេងៗគ្នា ព្រមទាំងមានល្អាងតូចៗ បីបួន។ ល្អាងខ្លះ មានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃ ធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫ វត្ថុ។​ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាចធ្វើដំណើរបាន ឆ្ពោះទៅ ល្អាងវាលស្រែ ១០០ និង ល្អាងថ្មដុះ។ នៅតាមល្អាងទាំងនោះបានបន្សល់ទុកនូវស្នាមថ្នាំពណ៍ផ្សេងៗនៅឡើយ។ កាលពីសម័យមុនទសវត្សឆ្នាំ ៧០ គេបានរៀបចំកន្លែងនោះធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់។ នៅទីនោះ នៅជើងភ្នំខាងមុខមានវត្តរបស់ប្រជាជន​ ចិន វៀតណាម ហើយនៅមុខផ្លូវចូលមាត់រូង មានវត្ត ព្រះពុទ្ធសាសនាខ្មែរមួយដែរ បច្ចុប្បន្ន ព្រះសង្ឃគណៈកម្មការវត្តបាននាំគ្នារៀបចំថែរក្សាបណ្តាល្អាងនោះ ជាប្រចាំ។ហើយក្នុងនាមខ្ញុំជាកូនខ្មែរ ដែលជាសមាជិកម្នាក់ រស់នៅស្រុកកំពង់ត្រាចនោះ ខ្ញុំក៍សង្ឃឹមថា ភ្នំកំពង់ត្រច គឺជាកន្លែងដែលមានប្រជាប្រិយភាពសំរាបយើង ទាំងអស់គ្នា គ្មានថ្ងៃសាបសូន្យរៀងរហូត....។
ថៃ្ងនេះ ថ្ងៃសៅរ៍,​ទី​១០​ខែឧសភា ឆ្នាំ ២០២៥
ម៉ោងអន្តរជាតិ ម៉ោង១៤:៤២ វីគីភីឌាជាភាសាខ្មែរ មាន ១១៤០២អត្ថបទ។