ការពិភាក្សារបស់អ្នកប្រើប្រាស់:Oun vibol sc

.
ថៃ្ងនេះ ថ្ងៃសៅរ៍,ទី១០ខែឧសភា ឆ្នាំ ២០២៥
|

===
ស្រុកកំពង់ត្រាច
ស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិតនៅក្នុងទីរួមខេត្តកំពត ហើយមានឃុំ១៤ ដូចជា
- ឃុំកន្ថោរខាងកើត
- ឃុំកន្ថោរខាងជើង
- ឃុំកន្ថោរខាងលិច
- ឃុំកំពង់ត្រាចខាងកើត
- ឃុំកំពង់ត្រាចខាងលិច
- ឃុំដំណាក់កន្ទួតខាងជើង
- ឃុំដំណាក់កន្ទួតខាងត្បូង
- ឃុំបឹងសាលាខាងជើង
- ឃុំបឹងសាលាខាងត្បូង
- ឃុំព្រែកក្រឹស
- ឃុំឫស្សីស្រុកខាងកើត
- ឃុំឫស្សីស្រុកខាងលិច
- ឃុំស្វាយទងខាងជើង មានព្រំប្រទល់ខាងកើតជាប់នឹងប្រទេសវៀតណាម។
- ឃុំស្វាយទងខាងត្បូង មានព្រំប្រទល់ខាងកើតនិងខាងត្បូងជាប់នឹងប្រទេសវៀតណាម។
ល្អាងភ្នំកំពង់ត្រាច
ភ្នំកំពង់ត្រាចគឹជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គ.ម ប៉ែកខាងកើតខេត្តកំពត។ មានទីតាំងនៅស្រុកកំពង់ត្រាច វាគឹជារមណីយដ្ឌានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និង ជាកន្លែងដែលគួអោយចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឌ នៅស្រុកកំពង់ត្រាច ហើយក៍បានដឹងឡឹគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីរមួយឆ្នាំទៅមួយឆ្នាំ។ ហើយប្រជាពលរដ្ឌ ក៍បានអោយដិងថា នៅក្នុងរ៉ូងភ្នំ មានសិលាចរិកជាច្រើន ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និង មាន ភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីយដ្ឋានរូងភ្នំ ប្រកបដោយ ល្អាងតូចធំជាច្រើន។គឺវាមានចំនុចសំខាន់ៗ នេះហើយ ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។ ហើយ រមណីយដ្ឋានភ្នំកំពង់ត្រាចនេះគឺមានល្អាងជាច្រើន ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំសំរាប់ធ្វើជា កន្លែងប្រារព្វធ្វើពិធីបុណ្យទាន ឫ ជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់ របស់ប្រជាជនទាំង ខ្មែរ ចិន វៀតណាម។ នៅទីនោះ មានល្អាងមួយ មានវិជ្ជមាត្រប្រមាណ ៣០ ម៉ែត្រ ហើយដីនៅទីនោះ មានពណ៌៧ផ្សេងៗគ្នា ព្រមទាំងមានល្អាងតូចៗ បីបួន។ ល្អាងខ្លះ មានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃ ធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫ វត្ថុ។ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាចធ្វើដំណើរបាន ឆ្ពោះទៅ ល្អាងវាលស្រែ ១០០ និង ល្អាងថ្មដុះ។ នៅតាមល្អាងទាំងនោះបានបន្សល់ទុកនូវស្នាមថ្នាំពណ៍ផ្សេងៗនៅឡើយ។ កាលពីសម័យមុនទសវត្សឆ្នាំ ៧០ គេបានរៀបចំកន្លែងនោះធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់។ នៅទីនោះ នៅជើងភ្នំខាងមុខមានវត្តរបស់ប្រជាជន ចិន វៀតណាម ហើយនៅមុខផ្លូវចូលមាត់រូង មានវត្ត ព្រះពុទ្ធសាសនាខ្មែរមួយដែរ បច្ចុប្បន្ន ព្រះសង្ឃគណៈកម្មការវត្តបាននាំគ្នារៀបចំថែរក្សាបណ្តាល្អាងនោះ ជាប្រចាំ។ហើយក្នុងនាមខ្ញុំជាកូនខ្មែរ ដែលជាសមាជិកម្នាក់ រស់នៅស្រុកកំពង់ត្រាចនោះ ខ្ញុំក៍សង្ឃឹមថា ភ្នំកំពង់ត្រច គឺជាកន្លែងដែលមានប្រជាប្រិយភាពសំរាបយើង ទាំងអស់គ្នា គ្មានថ្ងៃសាបសូន្យរៀងរហូត....។
ថៃ្ងនេះ ថ្ងៃសៅរ៍,ទី១០ខែឧសភា ឆ្នាំ ២០២៥
|

សូមជំរាបសួរនិងស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ ខ្ញុំឈ្មោះ អុន សម្ផស្ស ភេទ ស្រី កើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៨ ជាសិស្សរៀននៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ទីកន្លែងកំណើត៖ ភូមិអង្គរជយ័ទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ស្រុកកំពង់ត្រាច
រមណីដ្ឌានកាេះទន្សាយ
រមណីដ្ឌានកាេះទន្សាយមានទីតាំងស្ថិតនៅឆ្នេសមុទ្រភាគខាងលិចឆៀងខាងត្បូងនៃប្រទេសកម្ពុជា។គឺស្ថិតនៅប៉ែកអាគ្នេយ៏នៃទីក្រងកែប មានចំងាយ ៤.៥ គ.ម ពឺទីក្រុងកែប។ កាេះទន្សាយគឺជារមណីដ្ឌានធម្មជាត្តិដល្អប្រណិតរបស់ខេត្តកែបដែលមានលក្ខណៈអំណោយផលពីធម្មជាតិព្រោះមានឆ្នេខ្សាច់ចំនួនពី២កន្លែងដែលមានខ្សាច់សពីធម្មជាត្តិ និង អាចងូតទឹកសមុទ្រកំសានបានយ៉ាងសប្បាយរីករាយ។ភ្ញៀវទេសចរអាចឈរនៅលើឆ្នេខ្សាច់ពណ៍សដ៏ស្រស់ស្អាតហើយអាចមើលឃើញសមុទ្រ។ម្យ៉ាងវិញទៀតទឹកសមុទ្រមានជំរាលវែងហើយរាក់ខាងក្រោម និងមានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រអំនោយផលដល់ការស្រាវជ្រាវ ប្រព័ន្ធបរិដ្ឌានចម្រុះ។
ប្រវត្តិសាស្រ្ត
ឈ្មោះកោះទន្សាយបានក្លាយមកពីពាក្យ រំសាយ ព្រោះនៅពេលដែលស្តេច សាគរាជអស់សង្ឃឹមក្នុងការតស៊ូដោយមានការបែកបាក់ពលសេនានិង បក្សពួករបស់ខ្លួនអស់ជាច្រើន ព្រះអង្គក៏បានដឹកនាំ អ្នកដែលនៅសេសល់ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខក្រុងកែបហើយក៏ធ្វើការរំសាយទ័ពនៅទីនោះ។ដោយការហៅតៗគ្នា កោះរំសាយ បានក្លាយទៅជា កោះអំសាយ កោះអន្សាយ ក្រោយមកក្លាយជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។ ហើយកោះនេះមានផ្ទៃដី២ គ ម ។ ហើយនៅក្នុងរបបសង្គមរាស្រ្តនិយមរបស់ព្រះបាទនរោត្តមសីហនុកបានប្រើកោះនេះជាកន្លែងមួយដើម្បីស្តាុរឧក្រិដ្ឌជនដែលត្រូវបានកេប្រើដើម្បីការពាកោះនេះផងដែរ ។ ហេដ្ឌារចនាសម្ព័ន្ធទេសចរណ៏នៅលើកោះទន្សាយ បានក៏សាងឡើងនាសម័យរាជរដ្ឌាភិបាលសង្គមរាស្រ្តនិយម មានដូចជា ផ្លូរទេះសេះជុំវិញដីកោះ មូតែលសង់អំពីឈើប្រកស្បូវ ភោជនីដ្ឌានសង់អំពីឈើប្រក់សង្កសី ប្រពន័ទឹកស្អានិងសំណង់រដ្ឌផ្សេងៗទៀត។ គ្រោះធម្មជាតិនិងសង្រ្គាម២ទសវត្សរ៏កន្លងមកនេះ បានបំផ្លាញ ហេដ្ធារចនាសម្ព័ន្ធទាំងនេះស្ទើតែទាំងអស់។
កោះទន្សាយនាពេលបច្ចុប្បន្ន
សព្វថ្ងៃនេះមានផ្ទះថ្មីដែលធ្វើពីឬស្សីនៅលើវាលឆ្នេខ្សាច់ដ៏ធំមួយជាកន្លែងដែលភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាយ៉ាងច្រើនកុះករ។ លើសពីនេះទៅទៀតកោះនេះបានក្លាយជារមណីយដ្ធានទេសចរធម្មជាតិដ៏សំខាន់មួយដែលអាចទាក់ទាញចំណាប់អារម្មណ៏របស់ភ្ញៀវទេសចរជាតិនិងអន្តជាតិ អោយមកទស្សនានិងសម្រាកលំហែកំសាន្តនៅលើកោះនោះ។
ភាពទាក់ទាញរបស់កោះទន្សាយ កោះទន្សាយគីជាកោះតូចមួយនៅក្នុងខេត្តកែបប៉ុន្តែមានភាពទាក់ទាញចំណាប់អារម្មណ៏យ៉ាងខ្លាំងពីសំនាកភ្ញៀវទេសចរជាតិនីងអន្តរជាតិ ៕ ពីព្រោះទីនោះមានកន្លែងសម្រាប់លេងកំសាន្តគួអោយចាប់អារម្មជាច្រើនដូចជា ឆ្នេសមុទ្រ ធនធានធម្មជាតិក្រោមបាតសមុទ្រ ព្រៃភ្នំនិងកន្លែងមួយចំនួនទៀត និង មានទឹកសមុទ្រគឺមានភាពថ្លាឆ្វេងមើលឃើញបាតដី និង អមទៅដោយ សម្លេងស្លឹឈើពេលខ្ចល់បក់។
អាកាសធាតុ
អាកាធាតុនៅលើកោះនោះមានភាពក្តៅល្មមផ្តលភាពងាយស្រួលក្នុងការសំរាកលំហែកាយហើយមានខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ់់។
ស្រុកកំពង់ត្រាច
ស្រុកកំពង់ត្រាចគឺជាស្រុកមួយដែលមានទីតាំងនៅប៉ែកខាកើដែជាបនីងព្រំដែនវៀតណាមនិងភាគចាងជើងជាប់ស្រុកបន្ទាយមាសន និងភាគខាងលិចជាប់ខេត្តកែប ហើយវាជាស្រុកមួយស្ថិនៅក្នុងខេត្តកំពត និងមានឃំុចំនួន១៤
វិស័យទេសចរណ៏
ស្រុកកំពង់ត្រាច គឹជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គ.ម ប៉ែកខាងកើតខេត្តកំពត។ មានទីតាំងនៅស្រុកកំពង់ត្រាច វាគឹជារមណីយដ្ឌានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និង ជាកន្លែងដែលគួអោយចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឌ នៅស្រុកកំពង់ត្រាច ហើយក៍បានដឹងឡឹគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីរមួយឆ្នាំទៅមួយឆ្នាំ។ ហើយប្រជាពលរដ្ឌ ក៍បានអោយដិងថា នៅក្នុងរ៉ូងភ្នំ មានសិលាចរិកជាច្រើន ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និង មាន ភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីយដ្ឋានរូងភ្នំ ប្រកបដោយ ល្អាងតូចធំជាច្រើន។គឺវាមានចំនុចសំខាន់ៗ នេះហើយ ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។
វិស័យសេដ្ឋកិច្ច
ផ្សារកំពង់ត្រាច មានតូបលក់បន្លែ និងសាច់ស្ថិតនៅខាងជើងផ្សារ ហើយតូបលក់គ្រឿងហូបចុក នំផ្សេងៗមាននៅខាងត្បូងតូបលក់បន្លែ ហើយតូបលក់ឥវ៉ាន់ របស់របរ ប្រើប្រាស់មាននៅខាងត្បូងបន្ដបន្ទាប់ ចំនែកតូបកាត់ដេរ ព្រមជាមួយ តូបលក់មាស មានខាងកើតផ្សារ ខាងលិចផ្សារមានលក់ចំរុះ ដូចជា លក់បន្លែ និងសាច់ គ្រឿងហូបចុក នំផ្សេងៗ លក់ឥវ៉ាន់ របស់របរប្រើប្រាស់ ព្រមជាមួយផ្លែរឈើគ្រប់មុខ។ ផ្សារកំពង់ត្រាច ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលរស់នៅតាមឃុំនានា បានមកទីនោះ ដើម្បីធ្វើការលក់រឺ ទិញទំនិញជាហូរហែរ។ប៉ុន្ដែនារដូវបុណ្យទានមាន គឺមានប្រជាជន ដែលមកពីគ្រប់តំបន់ក្នុងខេត្តកំពតចូលមកក្នុងផ្សារ។
ឃំុដំណាកកន្ទួតខាងត្បូង
ឃំុដំណាកកន្ទួតខាងត្បូងគឺឃំុមួយស្ដិតក្នុងស្រុកក្នុងកំពង់ត្រាចខេត្តកំពតដែលមានទីតាំស្ថិនៅភាគខាងកើតនៃទីរួមខេត្តកំពតហើយប្រជាជនដែលរស់នៅទីនេាេះភាគច្រើនជាកសិករពួកគាតប្រកបរបសកសិកម្ម និងមួយជាអ្នកចំនួញប្រកបរបរលក់ដូរ។ ហើយភូមិនេះជាភូមិមួយដែលកំពុងអភិវឌ្ឍគ្រប់វិស័យដូចជាផ្លូវគមនាគមន៏ និង សាលារៀនជាច្រើន។ ហើយភូមិនេះមានភូមិចំនួនប្រាំ៖
ភូមិ
ខេត្តកំពត ស្រុកកំពង់ត្រាច | |
---|---|
កូអរដោនេ: 10°36′N 104°10′E / 10.600°N 104.167°ECoordinates: 10°36′N 104°10′E / 10.600°N 104.167°E | |
ទីរួមខេត្ត | កំពត |
[[ចំណាត់ថ្នាក់ក្រុម:]]