ការពិភាក្សារបស់អ្នកប្រើប្រាស់:Vireak sc
សូមស្វាគមន៍មកកាន់ទំព័រដើមរបស់ខ្ញុំ

ខ្ញុំបាទជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ៕
ខេត្តកំពង់ធំ
គឺជាខេត្តមួយដែលស្ថិតនៅចំកណ្ដាលផ្ទៃប្រទេសកម្ពុជាហើយមានព្រំប្រទល់ជាប់នឹងខេត្ត ព្រះវិហារ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ចាម កំពង់ឆ្នាំង ហើយជាប់បឹងទន្លេសាប ។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះ ក្រុងស្ទឹងសែន ហើយមានតំបន់ទេសចរណ៍ដូចជា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ហើយនិងរមណីយដ្ឋានភ្នំសន្ទុក ។
រដ្ឋបាល
ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក មានដូចជា៖ ស្រុក បារាយណ៍ ស្រុក កំពង់ស្វាយ ស្រុក ស្ទឹងសែន ស្រុក ប្រាសាទបល្ល័ង្ក ស្រុក ប្រាសាទសំបូរ ស្រុក សណ្ដាន់ ស្រុក សន្ទុក ស្រុក ស្ទោង
ប្រវត្តិ
កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល គេហៅថា កំពង់ធំ។
ភូមិសាស្រ្ត

ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖
- ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត និង សត្វពាហនៈគឺអោយទិន្នផលល្អ។
- ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់បឹងទន្លែសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។
ចំនួនប្រជាជន
ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ឬក៏ ៤,៥ ភាគរយ ។
អាកាសធាតុ
នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។
សេដ្ឋកិច្ច
ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។