Jump to content

អ្នកប្រើប្រាស់:Seangbopha sc

ពីវិគីភីឌា
ឯកសារ:ស្ពានចាស់ស្រុកបន្ទាយមាស.jpg
ស្រុកបន្ទាយមាសជាស្រុកកំណើតរបស់ខ្ញុំ
ទង់ជាតិកម្ពុជា

សូមស្វាគមន៏មកកាន់ទំព័រវីគីភីឌាដោយខ្ញុំបាទឈ្មោះ ស៊ាង បុបា្ជ កើតនៅថ្ងៃទី24 ខែកក្តដា ឆ្នាំ១៩៩៦។

ជាសិស្សផ្នែកទំនាក់ទំនង់សង្គមនិងសារព័ត៍មាន ជំនាន់ទី៥​(២០១៥ -២០១៧)នៃសាលាបច្ចេកទេស ខេត្កកែប ។

ទីកន្លែងកំណើត ភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។ថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាសែត

.jpg

ស្រុកបន្ទាយមាស

ស្រុកបន្ទាយមាសគឺស្រុកមួយរបស់ខេត្តកំពតដែលមានប្រជាជនរស់នៅជាច្រើនគ្រួសារ ហើយភាគច្រើននៃប្រជាជនទាំងនោះ តែងប្រកបរបរជាអ្នកស្រែចម្ការ និងដាំដំណាំរួមផ្សំជាច្រើន ក្រៅពីមុខរបរស្រែចម្ការ ពួគគាត់ច្រើនទៅធ្វើការការងារនៅទីក្រុងភ្នំពេញ ឬនៅតាមទីកន្លែងផ្សេងៗ ក្នុងគោលបំណងស្វែងរកថវិកាដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារជាដើម។

វាលស្រូវ

ស្រូវជាគ្រាប់ធុញ្ញជាតិមួយប្រភេទដែលបានផ្តល់នូវសារធាតុជាច្រើនដល់ការរស់នៅរបស់មនុស្សលោកយើងដែលកំពុងតែរស់នៅសព្វថ្ងៃនេះ ហើយវាក៏ជាចំណីរបស់សត្វជាច្រើនផងដែរ...។

ការធ្វើស្រែ

វាលស្រែជាកន្លែងសម្រាប់ការផលិត និងការដាំដុះដំណាំរួមផ្សំជាច្រើន ដែលបង្កើតបាននូវភោគផលជាច្រើនសម្រាប់នាំយកទៅលក់នៅលើទីផ្សារ ...។

ដើមត្នោត

នៅក្នុងស្រុមបន្ទាយមាសក្រៅពីវាលស្រែដ៏ធំល្វឹងល្វើយ ក្នុងនោះក៏មានប្រភេទរុក្ខជាតិជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ដូចជា៖ ដើមត្នោតជាដើម។

ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស ​​ ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧​ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។