ការពិភាក្សារបស់អ្នកប្រើប្រាស់:Sothea sc
ភ្នំពេញ | ||
---|---|---|
រាជធានី | ||
រាជធានីភ្នំពេញ | ||
![]() | ||
| ||
រហស្សនាម: គុជអាស៊ី (មុន-ទសវត្ស១៩៦០) ទីក្រុងមានមន្តស្នេហ៍ | ||
កូអរដោនេ: 11°33′N 104°55′E / 11.550°N 104.917°ECoordinates: 11°33′N 104°55′E / 11.550°N 104.917°E | ||
ប្រទេស | ![]() | |
បានកកើត | ១៣៧២ | |
បានក្លាយជារាជធានី | ១៨៦៥ | |
បំណែងចែករង | ១២ ខណ្ឌ | |
រដ្ឋាភិបាល | ||
• ប្រភេទ | ក្រុមប្រឹក្សារាជធានី | |
• អភិបាលរាជធានី | ប៉ា-សុជាតិវង្ស (គបក) | |
• អភិបាលរងរាជធានី | ថាន់-ស៊ីណា ម៉ប់-សារិន សេង-តុង | |
ផ្ទៃក្រឡា | ||
• សរុប | ៦៧៨.៤៦ គម2 (២៦១.៩៥ ម៉ាយ ការ) | |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ជាប់លេខ២៣ | |
រយៈកំពស់ | ១១.៨៩ m (៣៩.០១ ft) | |
ប្រជាជន (២០១២)[១] | ||
• សរុប | ២៣០១៧២៥ | |
• ចំណាត់ថ្នាក់ | លេខ១ | |
• សន្ទភាព | ៣៤០០/km2 (៨៨០០/sq mi) | |
• ចំណាត់ថ្នាក់សន្ទភាព | លេខ១ | |
ប្រជានាម | អ្នកភ្នំពេញ | |
ល.អ.ម. | ||
• ល.អ.ម. | ![]() | |
ល្វែងម៉ោង | កម្ពុជា (ម.ស.ស.+៧) | |
ក្រមផ្ទៃដាល | +៨៨៥ (០២៣) | |
គេហទំព័រ | ស្ថានីយ៍បណ្ដាញភ្នំពេញ |
ភ្នំពេញ (អានថា:ភ្នុមពិញ, ឡាតាំង: Phnom Penh) ជារាជធានី និងទីក្រុងធំបំផុតនៃព្រះរាជាណាចក្រកម្ពុជា។ តាំងនៅលើច្រាំងនៃទន្លេមេគង្គ ភ្នំពេញធ្លាប់ជាទីរួមជាតិចាប់តាំងពីសម័យអាណានិគមកិច្ចបារាំងនៅកម្ពុជាមកម៉្លេះ និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែងដែលមានមនុស្សរស់នៅច្រើនជាងគេក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតភ្នំពេញបានធំធាត់លូតលាស់ឡើងក្លាយជាមជ្ឈមណ្ឌលយ៉ាងសកម្មខាងសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ជាតិ ដូចគ្នាដែរ ក៏ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ កេរដំណែលវប្បធម៌ ការទូតនៃប្រទេសកម្ពុជា ហើយក៏ជាកន្លែងសំរាប់ប្រកួតប្រជែងខាងទីផ្សារ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍ និង ជាកន្លែងដែលបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើន ផងដែរដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង អគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះភ្នំពេញបានប្តូររូបរាងថ្មីទាំងការអភិវឌ្ឍ និង សេដ្ឋកិច្ច ហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ និង សំណង់ជាដើម។ លើសពីនេះទៅទៀតភ្នំពេញក៏បានក្លាយទៅជាទីក្រុងមួយ ដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ និងសេដ្ឋកិច្ច ជាមួយនិងទីក្រុងធំៗនានាទៀតនៅលើសកលលោក។
ពេលមួយនោះធ្លាប់បានគេស្គាល់ថាជា គុជអាស៊ី ដែលត្រូវបានគេចាត់ទុកថាជាទីក្រុងមួយក្នុងចំណោមទីក្រុងមានមន្តស្នេហាបំផុតដែលសាងដោយបារាំងនៅឥណ្ឌូចិន[២] នៅក្នុងទសវត្សឆ្នាំ១៩២០។ ភ្នំពេញ រួមជាមួយសៀមរាប និង ព្រះសីហនុ គឺជាគោលដៅទេសចរណ៍ពិភពលោក និង ទេសចរណ៍ក្នុងស្រុកគួរឱ្យកត់សំគាល់សំរាប់ប្រទេសកម្ពុជា។ ដោយបានស្ថាបនាហើយនៅឆ្នាំ១៤៣៤ ទីក្រុងនេះត្រូវបានគេកត់សំគាល់ឃើញតាមរយៈស្ថាបត្យកម្ម និងការទាក់ទាញខាងសោភ័ណភាព និង ប្រវត្តិសាស្ត្រនានា។ មានអគារសម័យអាណានិគមបារាំងសេសសល់នៅរាយប៉ាយតាមបណ្ដាដងមហាវិថីធំៗ។
ដោយស្ថិតនៅលើច្រាំងនៃទន្លេសាប មេគង្គ និង ទន្លេបាសាក់ ផ្ទៃនៃទីក្រុងមេភ្នំពេញគឺជាផ្ទះសំបែងនៃប្រជាជនកម្ពុជា[១] ប្រហែល ២,២ លាននាក់ ក្នុងចំណោមប្រជាជន ១៤,៨ លាននាក់ ចំនួននេះបានកើនឡើងចាប់ពីប្រហែល ១,៩ លាននាក់នៅឆ្នាំ ២០០៨ មកម៉្លេះ។[៣] ទីក្រុងនេះគឺជាទីក្រុងស្ដុកស្ដម្ភ និង សំបូរប្រជាជនបំផុតនៅកម្ពុជា និង ក៏ជាមជ្ឈមណ្ឌលនយោបាយរបស់ប្រទេសផងដែរ។
និរុត្តិសាស្ត្រ
ភ្នំពេញយកតាមឈ្មោះវត្តភ្នំ។ រឿងនិទានថានៅឆ្នាំ ១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់កំពុងអណ្ដែតចុះតាមខ្សែទឹក។ នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចំលាក់សំរិទ្ធិបួន និង បដិមាព្រះពុទ្ធធ្វើពីថ្មមួយ។
ដូនពេញបាននាំរូបដិមាទាំងនោះឡើងលើគោក ហើយបាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។ ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតំកល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំៗនេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់ 27 ម៉ែត្រs (89 ft)។ ក្រោយមកស្ដេចពញាយ៉ាត ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និង ខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។
តែបើគិតតាមភូមិសាស្ត្រ និងឈ្មោះគួរតែគេយកឈ្មោះតាមការចាក់ដីបំពេញបង្កើតជាភ្នំព្រោះវាជាភ្នំដី ដូច្នេះប្រហែលជាដំបូងឈ្មោះ ភ្នំបំពេញ រួចក្លាយជា ភ្នំពេញ។
- ↑ ១,០ ១,១ "ការពិត ទីក្រុងភ្នំពេញ". Phnompenh.gov.kh. Retrieved ២០១២-១០-៣១.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ Peace of Angkor Phnom Penh. Retrieved July 27, 2007.
- ↑ វ.ជ.ស. (សីហា ២០០៩). ជំរឿនប្រជាជនសកលកម្ពុជា២០០៨. វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ. p. ២៣.