Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Vireak sc

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៣:៣៣ ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦ ដោយ Vireak sc (ការពិភាក្សា | ការរួមចំណែក)

សូមស្វាគមន៍មកកាន់ទំព័រដើមរបស់ខ្ញុំ

ខ្ញុំបាទជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ៕

ខេត្តកំពង់ធំ


ឯកសារ:ដំរីជាន់ខ្លា.jpg
ដំរីជាន់ខ្លា រូបចម្លាក់តំណាងអោយខេត្តកំពង់ធំ

គឺជាខេត្តមួយដែលស្ថិតនៅចំកណ្ដាលផ្ទៃប្រទេសកម្ពុជាហើយមានព្រំប្រទល់ជាប់នឹងខេត្ត ព្រះវិហារ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ចាម កំពង់ឆ្នាំង ហើយជាប់បឹងទន្លេសាប ។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះ ក្រុងស្ទឹងសែន ហើយមានតំបន់ទេសចរណ៍ដូចជា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ហើយនិងរមណីយដ្ឋានភ្នំសន្ទុក ។







រដ្ឋបាល

ឯកសារ:Map of kompong thom.jpg
ផែនទីខេត្តកំពង់ធំ

ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក មានដូចជា៖ ស្រុក បារាយណ៍ ស្រុក កំពង់ស្វាយ ស្រុក ស្ទឹងសែន ស្រុក ប្រាសាទបល្ល័ង្ក ស្រុក ប្រាសាទសំបូរ ស្រុក សណ្ដាន់ ស្រុក សន្ទុក ស្រុក ស្ទោង








ប្រវត្តិ

កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល​ គេហៅថា កំពង់ធំ។​ ពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួកបារាំង ត្រួតត្រាលើមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា​ ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។


ភូមិសាស្រ្ត

ភូមិសាស្ត្រខេត្តកំពង់ធំ

ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖

  • ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត​ និង សត្វពាហនៈគឺអោយទិន្នផលល្អ។
  • ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់បឹងទន្លែសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។





ចំនួនប្រជាជន

ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ​ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប ជាមួយនិងការរីកចម្រើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស ៣៤៣ ៤៧៨ នាក់ ឬ ៤៨,៣ ភាគរយ និង ចំនួនស្ត្រី ៣៦៤ ៩២០ នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧ ០៧២ នាក់ ​ឬ ៨៥ ភាគរយ​និង ២៨ ១៥០ នាក់ ​ឬ ៤,៦ ភាគរយ គឺជាអ្នកនេសាទ រីឯ ៩១ ២៤៨ នាក់ ​ឬ ១៥ ភាគរយ ជាគ្រូបង្រៀន និង ៥ ៨៨៤ ឬ ០,៩៧ ភាគរយ ជាមន្រី្តរាជការ ឬការងាររដ្ឋាភិបាល។

អាកាសធាតុ

កសិករកំពុងធ្វើស្រែ

នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយ​មានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពី​ខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖

  • - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា)
  • - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា)
  • - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣​ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើម​ទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលព្រឹក។


សេដ្ឋកិច្ច

ឯកសារ:ដំណាំស្រូវ.jpg
ការប្រមូលផលស្រូវ

ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លែសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើន​ជាងគេបំផុត ដែលអាចចិញ្ចឹមបាន (១​ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។ កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ​៣៧១ ហិកតា។