Jump to content

អ្នកប្រើប្រាស់:VECHEKA SC

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៤:០៤ ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦ ដោយ VECHEKA SC (ការពិភាក្សា | ការរួមចំណែក)

{{Infobox settlement | name = ខេត្តតាកែវ | native_name = | native_name_lang = khm | settlement_type = ខេត្ត

| image_skyline =

តាកែវ
បំណែងចែកនៃខេត្តតាកែវ
[[File:
|250px|none|alt=|]]
កូអរដោនេ: 010°59′N 104°47′E / 10.983°N 104.783°E / 10.983; 104.783Coordinates: 010°59′N 104°47′E / 10.983°N 104.783°E / 10.983; 104.783
ប្រទេស កម្ពុជា
ទីរួមខេត្តដូនកែវ
ផ្ទៃក្រឡា
 • សរុប៣៥៦៣ គម2 (១៣៧៦ ម៉ាយ ការ)
ប្រជាជន (២០០៨)[]
 • សរុប៨៤៣៩៣១
 • សន្ទភាព២៣១.០/km2 (៥៩៨/sq mi)
ថៃ្ងនេះ ថ្ងៃព្រហស្បតិ៍,​ទី​៨​ខែឧសភា ឆ្នាំ ២០២៥
ម៉ោងអន្តរជាតិ ម៉ោង០៨:២០ វីគីភីឌាជាភាសាខ្មែរ មាន ១១៣៩៥អត្ថបទ។

សូមស្វាគមន៍ការចូលទស្សនា វិគីភីឌា របស់យើងខ្ញុំ

នាងខ្ញុំឈ្មោះ គួយ វិច្ចិកា ​សិក្សានៅផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍ ជំនាន់ទី៥ នៃសាលាបច្ចេកទេសដុនបូស្កូ កែប។ កើតនៅថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ​ ១៩៩៧មានទីកន្លែងកំណើតនៅភូមិ ខ្លោងទ្វារ ឃុំ រនាម​ ស្រុក​​ ទ្រាំង ខេត្ត តាកែវ រូបភាពនេះចង់បង្ហាញពីទីរួមខេត្តរបស់នាងខ្ញុំដែលស្ថិតនៅទីរួមខេត្តតាកែវ

km អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ




ខេត្តតាកែវ

តាកែវគឺជារាជធានីនៃខេត្តតាកែវប្រទេសកម្ពុជា។

តំបន់ទេសចរណ៍

ភ្នំជីសូ
ភ្នំជីសូរ

ប្រាសាទភ្នំជីសូបានស្ថាបនាឡើងទៅលើខ្នងភ្នំមួយមានកំពស់ ៣៨០ ម៉ែត្រ នៅដើមស.វទី ១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី ១ ដើម្បីឧទ្ទិសដល់ព្រាហ្មសាសនា ។ ប្រាសាទភ្នំជីសូ សាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ ម ទទឹង ៥០ ម ដែលមានកំពស់ ១៣០ ម និងមាន​ថែវពីរជាន់ព័ន្ធជុំវិញ ។ ប្រមាណជា ១៥០ ម ពីខាងត្បូងប្រាសាទភ្នំជីសូគេឃើញមានរូងវិមានច័ន្ទ ។ រូងនេះជារូងធម្ម​ជាតិមានតាំងពីយូរយារណាស់មកហើយ ។ ប៉ុន្តែដោយឆ្នាំ ១៩៧០ មានសង្រ្គាមការទម្លាក់គ្រាប់បែក​ធ្វើឲ្យរូងនេះត្រូវបិទជិតដោយដុំថ្មធំៗ មិនអាចចេញចូលបានទៀតឡើយ ។ នៅពេលចូលដល់ប្រាសាទភ្នំជីសូ ក្រុមនិស្សិតដែលជាសមាជិកសមាគមបានចាប់ផ្តើមថតរូប​ប្រាសាទ និងរូបខ្លួនឯងផងដែរ ។ នៅពេលមើលពីលើកំពូលភ្នំទៅខាងក្រោម យើងអាចឃើញវាល​ស្រែ និងទេសភាពដ៏ស្រស់ស្អាតនៅក្នុងខេត្តតាកែវ ។

ទន្លេបាទី
ទន្លេបាទី

ទន្លេបាទី​ជា​បឹង​តូច​មួយ​មាន​ទីតាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ប្រហែល​៣៥​គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ​។ ទី​នេះ​ជា​ទឹសដៅ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិ​យ​នា​ពេល​ចុង​សប្ដាហ៍​សម្រាប់​ប្រជាជន​ក្នុងស្រុក​។ ខ្ទម​ឫស្សី​ធ្វើ​ជា​ជួរ​តាម​បណ្ដោយ​មាត់​បឹង​ធ្វើអោយ​រមណីយដ្ឋាន​មាន​ស្ទីល​បែប​សុខដុម​ជាមួយនឹង​អាហារ ភេសជ្ជៈ និង​កន្លែង​ដើម្បី​លំហែ​ពី​ការងារ​ដ៏​តានតឹង​។ ទី​នេះ​ក៏​ជា​កន្លែង​ស្ទួចត្រីដ៏​មាន​ប្រជាប្រិយ​មួយ​សម្រាប់​អ្នកទេសច​រ​និង​ប្រជាជន​ក្នុងស្រុក​។​

ប្រាសាទតាព្រហ្ម ខេត្តតាកែវ
ប្រាសាទតាព្រហ្ម

នៅ​ជិត​បឹង តាម​បណ្ដោយ​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ខេត្តតាកែវ គឺជា​ប្រាសាទតាព្រហ្ម ដែល​បាន​កសាង​នា​សម័យអង្គរ​សតវត្សរ៍​ទី​១២​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​។ ប្រាសាទ​យាយពៅ ជា​ប្រាសាទ​សម័យអង្គរ​មួយទៀត​ដែល​នៅ​ជិត​ទន្លេបាទី​ដែរ​។ មួយ​ក្នុងចំណោម​ពីរ ប្រាសាទតាព្រហ្ម​មាន​វិសាលភាព​ធំ​ជាង និង​គួរអោយ​ចាប់អារម្មណ៍​ជា​ង ដែល​មាន​ចម្លាក់​ដ៏​ស្រស់ស្អាត​ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​មួយចំនួន​។ ប្រាសាទយាយពៅ​ជា​ប៉ម​ថ្មភក់​តែមួយ មាន​ទីតាំង​នៅ​ជិត​វត្ត​ព្រះពុទ្ធ​សាសនា​មួយ​។ ឈ្មោះ​យាយ​ពៅ ពិតជា​ត្រូវបាន​ដាក់​ឈ្មោះ​របស់​ព្រះ​មាតា​ស្ដេច​តា​ព្រហ្ម​។​

ផលិតផល សូត្រខ្មែរ
សូត្រតាកែវ

ខេត្តតាកែវ ជាតំបន់ដ៏សំខាន់ជាងគេដោយហេតុថាខេត្ត នេះមាន ចំនួនអ្នកត្បាញច្រើន ជាងគេដែលប្រមូលផ្តុំនៅ ស្រុកបាទី ស្រុកសំរោងស្រុកព្រៃកប្បាសនិងស្រុក អង្គរបុរី។ តំបន់នេះមានការរីកចំរើនខ្លាំងនា ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយ សារមានការជួយជ្រោម ជ្រែងពីអង្គការ នានាលើផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល។ អ្នក ផលិតសូត្រនៅ ក្នុងស្រុក សំរោង ស្រុកបាទី ស្រុកកព្រៃកប្បាស ចំនួន១១ភូមិបាន រួមគ្នាចងក្រងជាសហគមន៍អ្នកផលិតសូត្រ ដើម្បីទទួល បានការគាំ ទ្រនានាលើផ្នែក ស្មារតី ទីផ្សារ និងបច្ចេកទេស។ -ទំហំផលិតកម្ម ក្នុងចំណោមស្រុកទាំងបួនមានកីតម្បាញចំនួន ២,២០០កី ផលិតផលចំនួន ៩០% គឺផលិតផលហូល១០% ផ្សេងទៀតផលិតជាសាច់ ក្រណាត់លាត និងក្រម៉ា។ -ទីផ្សារ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ

  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.