អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម
អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម (ភាសាថៃៈ กองทุนสมเด็จพระเทพรัตนราชสุดาฯ สยามบรมราชกุมารี มหาวิทยาลัยมหาสารคาม)គឺជា អាហារូបករណ៍របស់សាកលវិទ្យាល័យមហាសារខាម នៃព្រះរាជាណាចក្រថៃ ដែលបានបង្កើតឡើង ដើម្បីជួយដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ និងវិស័យសុខាភិបាល តាមព្រះរាជតំរិះរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន មានកម្រិតមធ្យមសិក្សា(ថ្នាក់ទី 10 -12) កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ អាហារូបករណ៍នេះបានចាប់ផ្តើមដំណើរការប្រឡងជ្រើសរើសនិស្សិត ដើម្បីទទួលយកអាហារូបករណ៍ក្នុងឆ្នាំ 2008 នៅស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ។
ប្រវត្តិ
ជាក្តីព្រះមហាករុណាទិគុណយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីយ៍សិរិនថន បានមានព្រះរាជករណីយកិច្ចក្នុងការលើកកម្ពស់ និងផ្តល់អាហារូបករណ៍យ៉ាងទូលំទូលាយ។ ទាំងនេះគឺជាព្រះរាជករណីយកិច្ចដែលទ្រង់ទទួលបានការទុកព្រះរាជហឬទ័យ ពីព្រះបាទសម្តេចភូមិផុលអាឌុលយ៉ាដេត ផ្តល់ឱ្យទ្រង់បន្តដំណើរការព្រះរាជករណីកិច្ចតាមព្រះរាជតំរិះ ខាងផ្នែកអប់រំ ដែលបានគ្របដណ្តប់លើការសិក្សាគ្រប់លំដាប់ថ្នាក់ និងទាក់ទងនឹងសកម្មភាពដែលជាគំរូល្អក្នុងការលើកកម្ពស់ការសិក្សា រួមទាំងការកសាងស្ថាប័នអប់រំគម្រោងការការសិក្សាផ្សេងៗ មូលនិធិ បណ្ណាល័យ សារមន្ទីរ សមាគម និងមូលនិធិក្នុងព្រះរាជឧបត្ថមផ្សេងៗ។
ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីយ៍សិរិនថនបានឱ្យសា្ថប័នរដ្ឋ និងឯកជនចូលរួមថ្វាយអាហារូបករណ៍ព្រះរាជឧត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ដែលមានឧត្តមសេនីយ៍ឯក វ៉ាភិរម្យ មនស្សរង្ស៊ីជាប្រធានគម្រោង អាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដើម្បីជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាទាំងកម្រិតមធ្យមសិក្សា(ថ្នាក់ទី 10 -12) កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។
នៅឆ្នាំ 2008 សាស្រ្តាចារ្យបណ្ឌិតសមសក្តិ ចក្រផៃវង្ស (Prof. Dr. Somsak Jakphaiwong )បច្ចុប្បន្នជាប្រធានរាជវិទ្យាល័យទន្តពេទ្យនៃប្រទេសថៃក្រោមព្រះរាជឧបត្ថម្ភ ដែលបានទទួលតំណែងជាស្តីទីសាកលវិទ្យាធិការសាកលវិទ្យាល័យមហាសារខាម ចន្លោះពេលនោះលោកបានផ្តួចផ្តើមឱ្យសាកលវិទ្យាល័យមហាសារខាមចូលរួមថ្វាយការងារក្នុងគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន។
បន្ទាប់មក សភាសាកលវិទ្យាល័យមហាសារខាមបានប្រគល់ឱ្យផ្នែករៀបចំគម្រោង និងទំនាក់ទំនងអន្តរជាតិដំណើរការរៀបគម្រោងអាហារូបករណ៍របស់សាកលវិទ្យាល័យ ដើម្បីឱ្យមានប្រភពថវិការក្នុងការថ្វាយការងារតាមព្រះរាជតំរិះរបស់ព្រអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន។
នៅថ្ងៃទី 15 កញ្ញា 2009 ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន បានព្រះរាជទានឈ្មោះអាហារូបករណ៍ថា "អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម"។
ចំនួនអាហារូបករណ៍ដែលបានផ្តល់ឱ្យ
អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម បានចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ 2008 រហូតមកដល់បច្ចុប្បន្ន។
ឆ្នាំសិក្សា | មធ្យសិក្សា | បរិញ្ញាបត្ររង | បរិញ្ញាបត្រ | បរិញ្ញាបត្រជាន់ខ្ពស់ | បណ្ឌិត | សរុប |
---|---|---|---|---|---|---|
2008 | - | - | 6 | - | - | 6 |
2009 | - | - | 15 | - | - | 15 |
2010 | - | - | 14 | 3 | 2 | 20 |
2011 | - | - | 15 | 2 | - | 17 |
2012 | - | - | 9 | 5 | 1 | 15 |
2013 | 4 | 7 | 15 | 4 | - | 30 |
2014 | 4 | 8 | 16 | - | - | 28 |
2015 | 5 | - | 16 | - | - | 21 |
2016 | 6 | - | 16 | 1 | - | 15 |