អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម
អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម (ភាសាថៃៈ กองทุนสมเด็จพระเทพรัตนราชสุดาฯ สยามบรมราชกุมารี มหาวิทยาลัยมหาสารคาม)គឺជា អាហារូបករណ៍របស់សាកលវិទ្យាល័យមហាសារខាម នៃព្រះរាជាណាចក្រថៃ ដែលបានបង្កើតឡើង ដើម្បីជួយដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ និងវិស័យសុខាភិបាល តាមព្រះរាជតំរិះរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន មានកម្រិតមធ្យមសិក្សា(ថ្នាក់ទី 10 -12) កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ អាហារូបករណ៍នេះបានចាប់ផ្តើមដំណើរការប្រឡងជ្រើសរើសនិស្សិត ដើម្បីទទួលយកអាហារូបករណ៍ក្នុងឆ្នាំ 2008 នៅស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ។
ប្រវត្តិ
ជាក្តីព្រះមហាករុណាទិគុណយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីយ៍សិរិនថន បានមានព្រះរាជករណីយកិច្ចក្នុងការលើកកម្ពស់ និងផ្តល់អាហារូបករណ៍យ៉ាងទូលំទូលាយ។ ទាំងនេះគឺជាព្រះរាជករណីយកិច្ចដែលទ្រង់ទទួលបានការទុកព្រះរាជហឬទ័យ ពីព្រះបាទសម្តេចភូមិផុលអាឌុលយ៉ាដេត ផ្តល់ឱ្យទ្រង់បន្តដំណើរការព្រះរាជករណីកិច្ចតាមព្រះរាជតំរិះ ខាងផ្នែកអប់រំ ដែលបានគ្របដណ្តប់លើការសិក្សាគ្រប់លំដាប់ថ្នាក់ និងទាក់ទងនឹងសកម្មភាពដែលជាគំរូល្អក្នុងការលើកកម្ពស់ការសិក្សា រួមទាំងការកសាងស្ថាប័នអប់រំគម្រោងការការសិក្សាផ្សេងៗ មូលនិធិ បណ្ណាល័យ សារមន្ទីរ សមាគម និងមូលនិធិក្នុងព្រះរាជឧបត្ថមផ្សេងៗ។
ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីយ៍សិរិនថនបានឱ្យសា្ថប័នរដ្ឋ និងឯកជនចូលរួមថ្វាយអាហារូបករណ៍ព្រះរាជឧត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ដែលមានឧត្តមសេនីយ៍ឯក វ៉ាភិរម្យ មនស្សរង្ស៊ីជាប្រធានគម្រោង អាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដើម្បីជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាទាំងកម្រិតមធ្យមសិក្សា(ថ្នាក់ទី 10 -12) កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។